រឿងវាយតប់ព្រះសង្ឃ នៅវត្តស្ទឹងមានជ័យ ជារឿងគំនុំចាស់
កន្លងមក ព្រះសង្ឃ សឺន ហាយ ត្រូវបានគេស្គាល់ថា ជាព្រះសង្ឃមួយអង្គ ដែលតែងតែចូលរួមធ្វើបាតុកម្មតវ៉ា ជាមួយប្រជាពលរដ្ឋជំលោះដីធ្លី ដឹកនាំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ជួយផ្តល់ជាកន្លែងស្នាក់នៅ ដល់ប្រជាពលរដ្ឋដែលមកធ្វើបាតុកម្ម ឫដាក់ញត្តិនៅរាជធានីភ្នំពេញជាដើម។
ពាក់ព័ន្ធនឹងការវាយតប់គ្នា នៅវត្តស្ទឹងមានជ័យ ដែលបណ្តាលឲ្យព្រះសង្ឃ សឺន ហាយ និងព្រះសង្ឃពីរអង្គទៀតរងរបួសធ្ងន់ គឺដោយសារតែមានគំនុំគុំគួនគ្នា ពីក្នុងរយៈកាលកន្លងមក។
តាមការបញ្ជាក់របស់លោក សួន សង្វាត អគ្គលេខាចលនាកូនខ្មែរ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កន្លងមកព្រះសង្ឃ សឺន ហាយ បានផ្តល់កន្លែងស្នាក់នៅ ក្នុងវត្តស្ទឹងមានជ័យ ឲ្យប្រជាពលរដ្ឋជំលោះដីធ្លីមកពីខេត្តបន្ទាយមានជ័យ ប៉ុន្តែត្រូវព្រះចៅអធិការវត្តមិនឲ្យស្នាក់នៅ។ តែព្រះសង្ឃ សឺន ហាយ [...]