All Articles of MONOROOM.info

ព្យួរ​អ្នកគ្រូ​វ័យ​ក្មេង​ម្នាក់​ពី​ការងារ ព្រោះ​សង្ស័យ​ធ្លាប់​សម្ដែង​កុន​«X»

ព្យួរ​អ្នកគ្រូ​វ័យ​ក្មេង​ម្នាក់​ពី​ការងារ ព្រោះ​សង្ស័យ​ធ្លាប់​សម្ដែង​កុន​«X»

អ្នកគ្រូបានបង្ហាញអារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅចំពោះការចោទប្រកាន់ទាំងនេះ ដែលធ្វើឲ្យអ្នកគ្រូ​ត្រូវ​បានព្យួរការងារ ជាបណ្ដោះអាសន្នពីការងារ ជាសាសាស្ត្រាចារ្យ នៃអនុវិទ្យាល័យ «Jésus-Marie» ដែល​ជា​ស្ថាប័នឯកជនមួយ នៅក្នុងក្រុង កេប៊ិច ប្រទេសកាណាដា។ សារព័ត៌មានកាណាដាឈ្មោះ «TVA Nouvelles» បានរាយការណ៍រឿងរ៉ាវឲ្យដឹងថា អ្នកគ្រូវ័យក្មេងត្រូវបាន​អតីតកាលរបស់នាងតាមលង ដោយ​សារ​នាង ធ្លាប់​ជាតារា​ថត​កុន​«កូនជ្រូក» នៅក្នុងភាពយន្ដ និងវីដេអូជាច្រើន ដែលគេអាចរកឃើញ តាម​អ៊ិនធើណែត។

សារព័ត៌មានថែមទាំង ទទួលបានការអះអាង ពីផលិតករវីដេអូ«កូនជ្រូក»មួយរូប ដែលបញ្ជាក់ថា អ្នកគ្រូ​ដែល​មានឈ្មោះ នៅក្នុងវីដេអូជា «Candy Kiss» បានសម្ដែងនៅក្នុងវីដេអូជាច្រើន រវាងពីឆ្នាំ២០០៧ មកទល់​​ឆ្នាំ​២០០៩ ដោយ​មានកិច្ចសន្យាការងារច្បាស់លាស់ ជាមួយនឹងផលិតកម្មរបស់លោក។

ប៉ុន្តែស្ត្រីជាម្ចាស់ខ្លួន បានបដិសេធដាច់អហង្កា ពីការចោទប្រកាន់នេះ [...]

ស្ត្រី​នគរបាល​រាំ​ដើម្បី​អន្តរាគមន៍​បំបែក​ជម្លោះ ឲ្យ​ផ្អើល​ដល់ អូបាម៉ា

ស្ត្រី​នគរបាល​រាំ​ដើម្បី​អន្តរាគមន៍​បំបែក​ជម្លោះ ឲ្យ​ផ្អើល​ដល់ អូបាម៉ា

កាលពីថ្ងៃចន្ទ សប្ដាហ៍មុន នៅក្នុងសង្កាត់មួយ នៃរដ្ឋធានីវ៉ាស៊ីតោន ជម្លោះឈ្លោះប្រកែកមួយ បានកើតឡើង រវាង«ស្ទាវ»ពីរក្រុម រហូតតម្រូវ​ឲ្យមានកិច្ចអន្តរាគមន៍ ពីកម្លាំងនគរបាល។ បន្ទាប់មក ស្ត្រីជានគរបាលម្នាក់ បានចូលទៅក្បែរក្រុមបង្កជម្លោះ ហើយបានប្រាប់ឲ្យពួកគេ បំបែកហ្វូង។

រំពេលនោះ សិស្សសាលាអាយុ១៧ឆ្នាំម្នាក់ យុវតី អាលីយ៉ា ថៃល័រ (Aaliyah Taylor) បានដើរមក​ជិត​​ភ្នាក់ងារ​នគរបាល ហើយបានចាក់ចម្រៀង «Watch Me (Whip/Nae Nae)» នៅក្នុងទូរស័ព្ទ​របស់​នាង​ឡើង មុននឹង​ចាក់ក្បាច់ រាំជាចង្វាក់ម្យ៉ាង ដែលគេហៅថា «Nae Nae»។

ស្ត្រីជានគរបាល ឃើញដូច្នេះ ក៏សើចឡើង ហើយនិយាយប្រាប់យុវតីវិញថា ក្បាច់រាំរបស់ភ្នាក់ងារនគរបាល អស្ចារ្យជាងយុវតីជំទង់ទៅទៀត។ នៅពេលនោះហើយ ដែលការប្រកួតប្រជែងក្បាច់រាំ ដ៏សម្បើមមួយ បាន​កើតឡើង នៅមុខក្មេង«ស្ទាវ»ជាច្រើននាក់ទៀត ក្រោមការផ្ទុះសំណើច ស្ទើរ«ទប់ខ្លួនមិនបាន»។

យុវតី អាលីយ៉ា ថៃល័រ [...]

កឹម សុខា ចាត់​ចែង​ផ្ដាច់​មុខ​លើ​តំណែង​កូតា CNRP នៅ​រដ្ឋសភា?

កឹម សុខា ចាត់​ចែង​ផ្ដាច់​មុខ​លើ​តំណែង​កូតា CNRP នៅ​រដ្ឋសភា?

នៅចំពោះការដកតំណែង ជាអនុប្រធានទីមួយ នៃរដ្ឋសភា ពីអនុប្រធានគណបក្សប្រឆាំង ដោយក្រុម​តំណាង​រាស្ត្រ មកពីគណបក្សប្រជាជនកម្ពុជានោះ គេបែរជាមិនបានឃើញ លោក សម រង្ស៊ី ដែលជាប្រធាន​គណបក្ស​សង្គ្រោះជាតិ និងជាមេដឹកនាំប្រឆាំងដ៏ធំជាងគេ នៅកម្ពុជា មិនមានប្រតិកម្មអ្វីជាដុំកំភួនសោះ។ នៅលើទំព័រ ហ្វេសប៊ុក ផ្លូវការរបស់លោក គេបានឃើញលោកបានបង្ហោះ តែសេចក្ដីថ្លែងការណ៍មួយ ដែលចេញផ្សាយ​តាំង​ពី​ព្រឹក​ថ្ងៃទី៣០ ខែតុលានោះមក ហើយក៏មិនបានឃើញលោក បង្ហាញពីប្រតិកម្មអ្វីផ្សេង នៅតាម​បណ្ដាញ​​សារព័ត៌មាន ជាតិឬអន្តរជាតិនោះដែរ។

ភាពស្ងាត់ស្ងៀម របស់ប្រធានគណបក្សប្រឆាំង ដោយទុកឲ្យអនុប្រធានរបស់លោក គឺលោក កឹម សុខា បញ្ចេញ​ប្រតិកម្មតែម្នាក់ឯងនេះ បានធ្វើឲ្យក្រុមអ្នកតាមដាន ព្រឹត្តិការណ៍នយោបាយរំពឹង ទៅដល់​ការ​កំណត់​កូតា រវាង​គណបក្សសម្ព័ន្ធភាព (គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស) ដែលត្រូវបានធ្វើ នៅពេល​គណបក្ស​​ទាំងពីរ បានរួមបញ្ចូលគ្នា [...]

ISIS ថា​បាន​បាញ់​យន្ដហោះ​រ៉ូស្សី​ធ្លាក់នៅ​អេហ្សីប ស្លាប់​២២៤នាក់

ISIS ថា​បាន​បាញ់​យន្ដហោះ​រ៉ូស្សី​ធ្លាក់នៅ​អេហ្សីប ស្លាប់​២២៤នាក់

មនុស្សចំនួន២២៤នាក់ រួមមានទាំងអ្នកដំណើរ អ្នកទេសចរណ៍ និងបុគ្គិលបម្រើការ នៅលើយន្ដហោះផង បានស្លាប់គ្មានសល់ម្នាក់ នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះមួយ កាលពីព្រឹកថ្ងៃសៅរ៍ ទី៣១ ខែតុលា ឆ្នាំ​២០១៥​នេះ នៅលើឧបទ្វីប ស៊ីណៃ ភាគខាងកើតនៃប្រទេសអេហ្សីប។ ការស៊ើបអង្កេតជំហ៊ានដំបូង បាន​ឲ្យដឹង​ថា គ្រោះថ្នាក់នេះទំនងជាបណ្ដាល មកពីបញ្ហាបច្ចេកទេស តែក្រុមសមាជិកសាខា នៃរដ្ឋអ៊ីស្លាម (បារាំង​ហៅ EI និង​អង់គ្លេស​ហៅ ISIS) បានអះអាងថា ពួកខ្លួនទើបនឹងបានបាញ់ទម្លាក់យន្ដហោះនេះ ដែល​ទើប​នឹង​ហោះចេញ ពី​ព្រលាន​យន្ដហោះ ក្រុង«Charm el-Cheikh»។

យន្ដហោះអ៊ែរប៊ូស របស់ក្រុមហ៊ុន «Metrojet» ដែលបម្រើសេវាកម្មធូរថ្លៃ នៅក្នុងប្រទេសរ៉ូស្សី បានហោះ​ងើបខ្លួនពីដី នៅព្រឹកវេលាម៉ោង៥និង៥១នាទី (ម៉ោងក្នុងស្រុក) ពីក្រុងទេសចរណ៍ «Charm el-Cheikh»​ ដែល​ស្ថិត​នៅ​មាត់​សមុទ្រ​ក្រហម ដើម្បីហោះឆ្ពោះមកកាន់ក្រុង «Saint-Pétersbourg» របស់​​ប្រទេស​រ៉ូស្ស៊ី។ [...]

សម្ភាស ព្រាប កុល៖ បាតុកម្ម​ថ្ងៃ​២៦តុលា ជា​ឈុត​ឆាក​នយោបាយ

សម្ភាស ព្រាប កុល៖ បាតុកម្ម​ថ្ងៃ​២៦តុលា ជា​ឈុត​ឆាក​នយោបាយ

បើគ្រាន់តែជាបាតុកម្ម ដែលធ្វើឡើង ដើម្បីតបទៅនឹងបាតុកម្ម ក្រោមការបញ្ជារបស់មេដឹកនាំនោះ តើអ្វីទៅ​ជា​និយមន័យពិតប្រាកដ នៃឆន្ទៈពលរដ្ឋ និងបាតុកម្ម តាមបែបលិទ្ធិប្រជាធិបតេយ្យនោះ?

អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជា ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានហៅ​បាតុកម្ម​នេះថា ជាបញ្ហា«នយោបាយ»។ ថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ  លោក ព្រាប កុល បានពន្យល់ថា បាតុកម្មនេះកើតមានឡើង បន្ទាប់ពីមានបាតុកម្មប្រឆាំង នឹងលោកនាយករដ្ឋមន្រ្តី ក្នុង​ដំណើរបំពេញការងារ នៅសហរដ្ឋអាមេរិក និងនៅប្រទេសបារាំង។

សំនួរសួរថា ហេតុអ្វីបានជាមានបាតុកម្មនៅភ្នំពេញ ទម្លាក់លោកកឹម សុខា? ជាចម្លើយមកវិញ ប្រធាន​អង្គការ​តម្លាភាព បានយល់ឃើញថា បញ្ហាទាំងនេះ បណ្តាលមកពីការ«ថ្នាំងថ្នាក់»ចិត្ត រវាងអ្នកនយោបាយ និងភាព​មិន​ចុះសម្រុងគ្នា( ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សទាំងពីរ)។ លោកបានចាត់ទុកថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...