វិបត្តិឧបទ្វីបកូរ៉េ៖ វ៉ាស៊ីនតោន«លើកថ្ងៃ»សាកល្បងកាំជ្រួច នៅកាលីហ្វ័នីរ
ដើម្បីកុំអោយទម្ងន់បន្ថែម ទៅលើវិបត្តិដែលកំពុងតែឆេះឆួលស្រាប់ នៅក្នុងឧបទ្វីបកូរ៉េ មន្ទីរប៉ង់តាហ្គោនរបស់អាមេរិក នៅថ្ងៃសៅរ៍ទី០៦ខែមេសានេះ បានសម្រេចលើកថ្ងៃសាកល្បង កាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយ ដែលធម្មតា នឹងត្រូវកំណត់ធ្វើក្នុងរដ្ឋកាលីហ្វ័រនី សប្ដាហ៍ក្រោយ។
មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុង-អ៊ុន ក្នុងដំណើរត្រួតកងទ័ពជើងគោក របស់ខ្លួន។ រូបថត KNS / Scanpix / AFP។
អាមេរិក បានសម្រេចលើកថ្ងៃសាកល្បង កាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយមួយ ដែលត្រូវបានកំណត់ធ្វើនៅក្នុងរដ្ឋកាលីហ្វ័នីរ សប្ដាហ៍ក្រោយ ដោយសារមូលហេតុនៃភាពតានតឹង ដែលបានកំពុងកើតមាន នៅក្នុងបញ្ហានុយក្លេអ៊ែរ ជាមួយប្រទេសកូរ៉េខាងជើង។ នេះជាការអោយដឹងរបស់ អ្នកទទួលខុសត្រូវមួយរូប នៅក្រសួងការពារជាតិអាមេរិក [...]