វិបត្តិឧបទ្វីបកូរ៉េ៖ វ៉ាស៊ីនតោន​«លើក​ថ្ងៃ»​សាក​ល្បង​កាំជ្រួច នៅ​កាលីហ្វ័នីរ

ដើម្បីកុំអោយទម្ងន់បន្ថែម ទៅលើវិបត្តិដែលកំពុងតែឆេះឆួលស្រាប់ នៅក្នុងឧបទ្វីបកូរ៉េ មន្ទីរប៉ង់តាហ្គោនរបស់អាមេរិក នៅថ្ងៃសៅរ៍ទី០៦ខែមេសានេះ បានសម្រេចលើកថ្ងៃសាកល្បង កាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយ ដែលធម្មតា នឹងត្រូវកំណត់ធ្វើក្នុងរដ្ឋកាលីហ្វ័រនី សប្ដាហ៍ក្រោយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 07, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បីកុំអោយទម្ងន់បន្ថែម ទៅលើវិបត្តិដែលកំពុងតែឆេះឆួលស្រាប់ នៅក្នុងឧបទ្វីបកូរ៉េ មន្ទីរប៉ង់តាហ្គោនរបស់អាមេរិក នៅ​ថ្ងៃសៅរ៍ទី០៦ខែមេសានេះ បានសម្រេចលើកថ្ងៃសាកល្បង កាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយ ដែលធម្មតា នឹងត្រូវ​កំណត់​ធ្វើ​ក្នុងរដ្ឋកាលីហ្វ័រនី សប្ដាហ៍ក្រោយ។


មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុង-អ៊ុន ក្នុងដំណើរត្រួតកងទ័ពជើងគោក របស់ខ្លួន។ រូបថត KNS / Scanpix / AFP។

អាមេរិក បានសម្រេចលើកថ្ងៃសាកល្បង កាំជ្រួចអន្តរទ្វីបបញ្ជាពីចម្ងាយមួយ ដែលត្រូវបានកំណត់ធ្វើនៅក្នុងរដ្ឋកាលីហ្វ័នីរ សប្ដាហ៍ក្រោយ ដោយសារមូលហេតុនៃភាពតានតឹង ដែលបានកំពុងកើតមាន នៅក្នុងបញ្ហានុយក្លេអ៊ែរ​ ជាមួយប្រទេស​កូរ៉េខាងជើង។ នេះជាការអោយដឹងរបស់ អ្នកទទួលខុសត្រូវមួយរូប នៅក្រសួងការពារជាតិអាមេរិក នៅថ្ងៃសៅរ៍ទី០៦​ខែ​មេសានេះ (ថ្ងៃអាទិត្យទី០៧ខែមេសា បើគិតម៉ោងនៅស្រុកខ្មែរ)។

ប្រភពនោះបានថ្លែងបញ្ចាក់ថា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ជូក ហាហ្គែល (Chuck Hagel) បានសម្រេចថា​លើកថ្ងៃ ការសាកល្បងកាំជ្រួច ដែលមានឈ្មោះថា មីនុតឺមែន ៣ (Minuteman 3) ដែលជាប្រភេទ​កាំជ្រួចអន្តរទ្វីបបញ្ជា​បាញ់ពី​ចម្ងាយ។ កាំជ្រួចនេះ បានកំណត់ថា នឹងត្រូវបានបាញ់សាកល្បងចេញពីមូលដ្ឋានយោធា វ៉ានដេនប៊ើរ (Vandenberg) មានទីតាំងក្នុងរដ្ឋកាលីហ្វ័នីរ សហរដ្ឋអាមេរិក។ ការសាកល្បងនេះ ទំនងជាត្រូវបានលើកថ្ងៃ ទៅដល់ខែក្រោយវិញ ដោយសារតែការសាកល្បងក្នុងពេលនេះ អាចនឹងត្រូវបានចាត់ទុកជា «ការតម្លើងសាច់ដុំ» ខណៈអាមេរិកកំពុងជាប់ដៃ ក្នុងវិបត្តិនៅឧបទ្វីបកូរ៉េ។

អ្នកទទួលខុសត្រូវនោះ បានថ្លែងថា «យើងចង់បញ្ជៀស ការយល់ខុស ឬយុទ្ធនាការបង្វែរទិសដៅណាមួយ»។ ដោយ​ចង់​ទុករូបភាពលោក ឲ្យស្ថិតនៅជាអានាមិកនោះ អ្នកទទូលខុសត្រូវដដែលបានរំលឹកថា ការសាកល្បង មានបំណងចង់​មើលពីបច្ចេកវិទ្យាពិតប្រាកដ និងពីប្រសិទ្ធិភាព នៃកាំជ្រួចអន្តរទ្វីបនេះ។

ទីក្រុងព្យុងយ៉ាង បានបង្កើនការគម្រាមរបស់ខ្លួន ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ តាមរយៈសង្គ្រាមពាក្យសម្ដីរបស់ខ្លួន បន្ទាប់ពីទណ្ឌកម្មបោះឆ្នោតសម្រេចដោយ ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ ដែលជាការឆ្លើយតបនឹង ការ​សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួន កាលពីដើមខែកុម្ភះមកនេះ។ ភាពតានតឹងនៅក្នុងឧបទ្វីបកូរ៉េនេះ មានទម្ងន់ធ្ងន់ទ្វេ​ឡើង នៅពេលសមយុទ្ធ បានធ្វើរួមគ្នារវាងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េខាងត្បូង កាលពីពីរសប្ដាហ៍កន្លងទៅ។

ការសាកល្បងបាញ់កាំជ្រួច ដែលកូរ៉េខាងជើងបានធ្វើកាលពីខែធ្នូរឆ្នាំ២០១២ ត្រូវបានសហគមន៍អន្តរជាតិចាត់ទុក ជាការ​សាកល្បងកាំជ្រួចបញ្ជាពីចម្ងាយ និងបន្ទាប់មកបានសាកល្បងម្ដងទៀត នៅដើមកុម្ភះ ដែលត្រូវបានចាត់ទុកថា ការសាក​ល្បងជាលើកទីបី នូវកាំជ្រួចធ្វើសម្រាប់ភ្ជាប់នុយក្លេអ៊ែរទៅជាមួយ។

នៅក្នុងយុទ្ធនាការចុងក្រោយ ធ្វើជាមួយនឹងពិភពលោក ប្រទេសកូរ៉េខាងជើង បានបោះមួយជំហានទៀត កាលពីថ្ងៃអង្គារ ដោយបានប្រកាសថា នឹងបើកអោយដំណើរការឡើងវិញ នូវម៉ាស៊ីនប្រតិករនុយក្លេអ៊ែរ នៅក្នុងមជ្ឈមណ្ឌលមួយ ដែល​បានបញ្ឈប់តាំងពីឆ្នាំ២០០៧កន្លងមក។ ការប្រកាសនេះ បានប្រឆាំងទាំងស្រុង នឹងដំណោះស្រាយកន្លងមក របស់​អង្គការ​សហប្រជាជាតិ ដែលហាមមិនអោយប្រទេសនេះ ធ្វើគម្រោងណាដែលទាក់ទងជាតិអ៊ុយរ៉ានីញ៉ូម៕

-------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៣
ប្រភពយោង៖ AFP
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...