បារ៉ាក់ អូបាម៉ា គាំទ្រនិងជួយម៉ាឡេស៊ី រឿងរុករកយន្ដហោះបាត់ខ្លួន
បន្ទាប់ពីមកដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ទី២៧ ខែមេសា នៅក្នុងដំណើរទស្សនកិច្ចវិលជុំ ក្នុងទ្វីបអាស៊ីនោះ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងអះអាងជាថ្មី ពីការគាំទ្រអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ី ដែលកំពុងតែរកនូវការរិះគន់ ជុំវិញប្រសិទ្ធិភាពនៃការរុករកយន្ដហោះប៊ូអីង បាត់ខ្លួនតាំងពីថ្ងៃទី៨ខែមីនាមកនោះ។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា (រូបឆ្វេង) និងលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ (រូបថត Reuters)
បាត់យន្ដហោះ - នៅមុនបញ្ចប់ដំណើរទស្សនកិច្ចវិលជុំនៅទ្វីបអាស៊ី ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានអះអាងសារជាថ្មី នូវការគាំទ្ររបស់លោក ចំពោះអាជ្ញាធរម៉ាឡេស៊ី ក្នុងការរុករកយន្ដហោះបាត់ខ្លួន [...]



