All Articles of MONOROOM.info

អុញនោះ! កូស្តារីកា ពរ​ពោះ​កើត​កូន ខណៈ​អ៊ុយរឺហ្គាយ ក្រ​ហើយ​កូន​ឈឺ

អុញនោះ! កូស្តារីកា ពរ​ពោះ​កើត​កូន ខណៈ​អ៊ុយរឺហ្គាយ ក្រ​ហើយ​កូន​ឈឺ

ការភ្ញាក់ផ្អើលបានកើតឡើងហើយ។ កាតក្រហមសម្រាប់បណ្ដេញកីឡាករ ឲ្យចេញពីការប្រកួត ត្រូវបានចែកទៅឲ្យ​កីឡាករអ៊ុយរឺហ្គាយ មុនគេ នៅពេលដែលក្រុមនេះ បានជួបទាត់ជាមួយនឹងក្រុមបាល់ទាត់ កូស្ដារីកា នាថ្ងៃដំបូង​នៃវគ្គ​ប្រកួតជម្រុះ។ ក្រុមបាល់ទាត់អ៊ុយរឺហ្គាយ ដែលល្បី​គួសមថា ជាក្រុមបាល់ទាត់ពូកែ (ធ្លាប់ឡើងដល់ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឆ្នាំ២០១០) មានកីឡាករចំណានៗជាច្រើននោះ បែរជាត្រូវជួបនឹងភាពបរាជ័យយ៉ាងជូរចត់ (១-៣) ទល់នឹង​ក្រុម​កូស្ដារីកា ដែលទើបនឹងកើតនេះទៅវិញ។


កីឡាករ កូស្តារីកា យកបាល់មកដាក់ក្នុងអាវ ដូចពរពោះចង់កើតកូន។ (រូបថត fifa)

បាល់ទាត់ពិភពពលោក - ជាការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ ដែលក្រុមបាល់ទាត់កូស្ដារីកា ដែលមិនមានឈ្មោះទាល់​តែ​សោះ [...]

ពេជ្រ សោភា ថា​មិន​ខ្វល់​​រឿង ប៉ីប៉ីឌី ចង់​ហែក​កេរ្តិ៍​«យក​ប្ដី​គេ»

ពេជ្រ សោភា ថា​មិន​ខ្វល់​​រឿង ប៉ីប៉ីឌី ចង់​ហែក​កេរ្តិ៍​«យក​ប្ដី​គេ»

អ្នកចម្រៀងល្បីឈ្មោះ របស់ផលិកម្មហង្សមាស កញ្ញា ពេជ្រ សោភា បានលើកឡើងថា នាងមិនខ្វល់នោះទេ បើទោះ​បីនាងដឹងថា សារដែល ប៉ីប៉ីឌី គម្រាមនោះ ចង់សំដៅ​លើរូបនាងក៏ដោយ ព្រោះអីនាងមិនមានរឿងអាស្រូវ​ដែលត្រូវ​ដេកភ័យនោះទេ។


កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)

តារា - តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ ក្រោមរហស្សនាម ប៉ីប៉ី ឌី (PeyPey DY) ដែលបច្ចុប្បន្នបានក្លាយជាគូបដិបក្ខ ជា​មួយតារាចម្រៀង របស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា បានបញ្ជាក់ជាសាធារណៈថា នឹងបើកកកាយ​ដោយមិនសំចៃមាត់ នូវរាល់រឿងអាក្រក់របស់តារាចម្រៀងស្រីម្នាក់ ដើម្បីធ្វើឱ្យតារាស្រីម្នាក់នោះធ្លាក់កូដ ហើយអាច​នឹងប្រឈមនឹងបោះបង់អាជីពសិល្បៈ។

កាលពីម្សិលមិញ [...]

សារព័ត៌មាន​អេស្ប៉ាញ​តម្លើង​សម្លេង បន្ទាប់​ពី​ក្រុម​ខ្លួន​ចាញ់​ហូឡង់ ១-៥

សារព័ត៌មាន​អេស្ប៉ាញ​តម្លើង​សម្លេង បន្ទាប់​ពី​ក្រុម​ខ្លួន​ចាញ់​ហូឡង់ ១-៥

បន្ទាប់ពីបរាជ័យដ៏«ជូចត់» និង«រន្ធត់» ទល់នឹងក្រុមហូឡង់ដ៏«មហិមា» របស់ក្រុមអេស្បាញ ម្ចាស់ជើង​ឯក​ពិភពលោក និងអ៊ឺរ៉ុប  កាលពីថ្ងៃទីមួយនៃការប្រកួតវគ្គជម្រុះនោះមក បណ្ដាញសារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញ មិនបាន​ថ្នម​សំដីនៅក្នុងអត្ថបទរបស់ខ្លួននោះឡើយ។ ការបន្ទសម្លេងឡើងព្រមៗគ្នា ធ្វើឲ្យគេកាន់តែយល់ថា នេះជាបរាជ័យជា​ប្រវត្តិសាស្ត្រ នៃក្រុមបាល់ទាត់ជម្រើជាតិរបស់ពួកគេ។


កីឡាករចាំទីរបស់អេស្ប៉ាញលត់ជង្គង់ នៅចំពោះការទាត់បញ្ចូលទីជាច្រើនគ្រាប់ របស់ក្រុមហូឡង់។ (រូបថត AP)

បាល់ទាត់ពិភលោក - សារព័ត៌មានជាភាសាអេស្ប៉ាញសឹងតែទាំងអស់ បានធ្វើប្រតិកម្មព្រមៗគ្នា បន្ទាប់ពីការ​«ប៉ះ​ទង្គិច»យ៉ាងធ្ងន់ធ្ងរមួយ [...]

កំពូល​​​អ្នក​​ចាំ​ទី​របស់​អ៊ីតាលី ប្រកាស​មិន​ចូល​ប្រកួត​ជា​មួយ​អង់គ្លេស

កំពូល​​​អ្នក​​ចាំ​ទី​របស់​អ៊ីតាលី ប្រកាស​មិន​ចូល​ប្រកួត​ជា​មួយ​អង់គ្លេស

ដោយមានអារម្មណ៍ថា មិនអាចមានលទ្ធភាពក្នុងការប្រកួត ទល់នឹងក្រុមជម្រើសជាតិអង់គ្លេសបាន នៅយប់នេះ អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង (Gianluigi Buffon) បានប្រកាសជូនពរឲ្យជ័យ ទៅអ្នកចាំទី ដែលចូលមកជំនួសខ្លួន កីឡាករ សាវ៉ាទរ ស៊ីរីហ្គូ (Salvatore Sirigu)។


អ្នកចាំទីឲ្យក្រុមអ៊ីតាលីដ៏ល្បីឈ្មោះ ហ្សៀនលូជី ប៊ូហ្វុង។ (រូបថត AP)

បាល់ទាត់ពិភពលោក - តែប៉ុន្មានម៉ោងមុនការប្រកួត រវាងក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស និងអ៊ីតាលី កំពូល​អ្នកចាំទីច្រើនជំនាន់របស់អ៊ីតាលី កីឡាករ ហ្សៀនលូជី ប៊ូហ្វុង បានប្រកាសដកខ្លួនចេញពីការប្រកួត ដោយ​មូលហេតុ​របួស នៅត្រង់កែងជើងខាងស្ដាំ។ ប៉ុន្តែក្រុមជម្រើសជាតិអ៊ីតាលី នៅតែមានលទ្ធភាពចេញទៅប្រកួត [...]

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា សម រង្ស៊ី ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ថា សម រង្ស៊ី ចង់​កេង​ចំណេញ​ផ្នែក​នយោបាយ


ពលករខ្មែរធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើនៅក្រៅប្រទេស។ (រូបថត សហការី)

វិស័យការងារ - សម្រាប់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជា បានថ្លែងថា នៅពេលប្រទេសកម្ពុជា​មានបញ្ហា មិនគម្បីខ្មែរណាម្នាក់ចោទប្រកាន់ដាក់គ្នានោះទេ តែត្រូវសហការគ្នាដោះស្រាយបញ្ហាចំពោះមុខ។ បើ​តាមអ្នកនាំពាក្យក្រសួងការងារកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៤នេះថា៖ «ខ្ញុំគិតថាអ្វីដែលគាត់(សម រង្ស៊ី) បានលើកឡើងនេះ ហាក់ដូចជាចង់កេងចំណេញ​នយោបាយ​ច្រើនជាង។»

ក្នុងពេលដែលប្រទេសថៃ កំពុងបញ្ជូនពលករខុសច្បាប់កម្ពុជារាប់ម៉ឺននាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...