ពេជ្រ សោភា ថាមិនខ្វល់រឿង ប៉ីប៉ីឌី ចង់ហែកកេរ្តិ៍«យកប្ដីគេ»
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 15, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អ្នកចម្រៀងល្បីឈ្មោះ របស់ផលិកម្មហង្សមាស កញ្ញា ពេជ្រ សោភា បានលើកឡើងថា នាងមិនខ្វល់នោះទេ បើទោះបីនាងដឹងថា សារដែល ប៉ីប៉ីឌី គម្រាមនោះ ចង់សំដៅលើរូបនាងក៏ដោយ ព្រោះអីនាងមិនមានរឿងអាស្រូវដែលត្រូវដេកភ័យនោះទេ។
កញ្ញា ពេជ្រ សោភា អ្នកចម្រៀង របស់ផលិកម្មហង្សមាស។ (រូបថត ហ្វេសប៊ុក)
តារា - តារាហ្វេសប៊ុកដ៏ល្បីឈ្មោះ ក្រោមរហស្សនាម ប៉ីប៉ី ឌី (PeyPey DY) ដែលបច្ចុប្បន្នបានក្លាយជាគូបដិបក្ខ ជាមួយតារាចម្រៀង របស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា បានបញ្ជាក់ជាសាធារណៈថា នឹងបើកកកាយដោយមិនសំចៃមាត់ នូវរាល់រឿងអាក្រក់របស់តារាចម្រៀងស្រីម្នាក់ ដើម្បីធ្វើឱ្យតារាស្រីម្នាក់នោះធ្លាក់កូដ ហើយអាចនឹងប្រឈមនឹងបោះបង់អាជីពសិល្បៈ។
កាលពីម្សិលមិញ តារាហ្វេសប៊ុក ដែលពូកែបង្ហោះសារបាញ់បង្ក្រាបគេឯង បានសរសេរសារមួយ នៅលើទំព័ររបស់ខ្លួនថា៖ «ចង់អោយពួកញុំ (ខ្ញុំ) ល្បីមែនទេ....??? អរគុណណា តែត្រូវតែមានទៅមានមក ដូច្នេះញុំ ក៏ជួយអោយអ្នកល្បីដូចគ្នា ព្រោះអាលូវអ្នកកប់ហើយ ច្រៀងក៏មិនកើត អ្វីដែលជាលក្ខណះពិសេស គឺខាងធ្វើរឿងថោកទាប ចឹងចាំញុំ ជួយផ្សព្វផ្សាយអោយ...!!! មិនបាច់ក្រែងចិត្តទេណា ហើយពួកអ្នកគាំទ្រផ្កាប់មុខហ្នឹង ក៏ចឹងដែរ កុំខឹងញុំ គួរតែអរគុណញុំ បានត្រូវ ព្រោះញុំកំពុងជួយអោយ idol របស់អ្នកល្បីឡើងវិញ។»
យ៉ាងណាម៉ិញ ទោះជាសារសរសេរ ដែលពន្លិចឡើងនៅលើជញ្ជាំងហ្វេសប៊ុក របស់តារាហ្វេសប៊ុករូបនេះ មិនបានបញ្ជាក់ពីអត្តសញ្ញាណថា ជាតារាម្រៀងស្រីរូបណាក៏ដោយ ប៉ុន្តែគេប្រាកដច្បាស់ណាស់ថា តារា«អាថ៌កំបាំង»នោះ គឺកញ្ញា ពេជ្រ សោភា តារាចម្រៀងប្រចាំផលិតកម្មហង្សមាស។ ការដែលគេប្រាកដថាជាកញ្ញា ពេជ្រ សោភា ដោយសារតែពាក្យពេជ្រជាច្រើនរបស់ ប៉ីប៉ី ឌី បានបញ្ជាក់ ពីសាច់រឿងដែលអ្នកទាំងពីនេះ ធ្លាប់រស់នៅជាមួយគ្នាដូចបងប្អូន កាលពីលើកមុន ទក្រោយមកក៏មានរឿងបាក់បែកគ្នា។
ការបញ្ចេញសារគំរាម បន្ទាប់ពីបែកធ្លាយរូបថតឱបរឹតគ្នា២សន្លឹក រវាង ប៉ីប៉ីឌី និងប្រុសក្មេងម្នាក់ ត្រូវបានបង្ហោះឡើងនៅលើគណនីហ្វេសប៊ុកមួយ ដែល ប៉ីប៉ីឌី បានអះអាងថា ជាអតីតគណនីរបស់ខ្លួន តែត្រូវបានតារាចម្រៀងស្រីម្នាក់ យកទៅប្រើប្រាស់ដើម្បីទម្លាយអាថ៌កំបាំង រឿងខ្លួនស្រឡាញ់ភេទដូចគ្នា ព្រមទាំងរៀងបរិហាកេរ្តិ៍តារាផ្សេងទៀត។ ប៉ីប៉ីឌី ទំនងចង់សំដៅថា តារាស្រីចម្រៀង«អាថ៌កំបាំង»នោះ ជាអ្នកធ្វើឱ្យរូបថតអាក្រាតកាយឱបថើបគ្នា របស់ខ្លួនបែកធ្លាយ ទើបប្រកាសខ្លួនហែករឿងអាក្រក់របស់នាងតបវិញ ដើម្បីសងសឹក។
គេនៅចាំម្តងថា កាលពីមុន បន្ទាប់ពី ប៉ីប៉ីឌី ចាកចេញពីផ្ទះកញ្ញា ពេជ្រសោភា ប៉ីប៉ីឌីក៏ធ្លាប់បង្ហោះវីដេអូឃ្លីបមួយ ដោយចោទប្រកាន់ថា ពេជ្រ សោភានិយាយដើមខ្លួនដែរ។ ប៉ីប៉ី ឌី បាននិយាយដាក់កញ្ញា ពេជ្រ សោភា ថា៖ «បងឯងនិយាយដើមខ្ញុំណ្នឹង គឺវាអាក្រក់ស្ដាប់ជាងសារព័ត៌មាន ដែលបានចុះ (ពី)ខ្ញុំទៅទៀត»។
ប្រតិកម្មតប នឹងការគម្រាមរបស់ប៉ីប៉ីឌី ទោះមិនបញ្ចេញអត្តសញ្ញាណថា ជាតារារូបណាមួយក៏ដោយ កញ្ញា ពេជ្រ សោភា ក្នុងកិច្ចសម្ភាសជាមួយសាព័ត៌មានក្នុងស្រុកមួយ ដូចជាបានទទួលខ្លួនថា នាងជាតារាចម្រៀង«អាថ៌កំបាំង»ម្នាក់ ដែលប្រើគណនីហ្វេសប៊ុកចាស់របស់ ប៉ីប៉ីឌី នោះ។ តារាចម្រៀងល្បី របស់ផលិតកម្មហង្សមាសរូបនេះ បាននិយាយ ថាបានដឹងពីការគំរាមរបស់ប៉ីប៉ីឌី ប៉ុន្តែនាងមិនចាប់អារម្មណ៍ទេ ដោយសារតែនាងមិនបានធ្វើអ្វីអាក្រក់ ដូចដែល ប៉ីប៉ីឌី «កំពុងយល់ច្រឡំ» និងមិនមានរឿងអាក្រក់ណាមួយ ដែលត្រូវភិតភ័យឡើយ។
កញ្ញា ពេជ្រ សោភា បានពន្យល់ថា វាជារឿងសាមញ្ញទៅហើយ ដែលមនុស្សម្នាក់ៗ ពិតជាមានរឿងរ៉ាវអវិជ្ជមានជាប់ខ្លួន ប៉ុន្តែមកពីរឿងទាំងនោះមិនមែនធ្ងន់ធ្ងរ ទើបអត់ខ្វល់ ហើយងាកមកគិតតែរឿងសិល្បៈ និងបញ្ហាឪពុកឈឺ៕