ពេជ្រ សោភា មាន​ទុក្ខ​ធំ ព្រោះ​ឪពុក​ទទួល​មរណៈភាព

តារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខធំជាទីបំផុត ព្រោះតែ​ឪពុក​ជាទីស្រលាញ់របស់កញ្ញា បានទទួលមរណៈភាព កាលពីយប់មិញនេះ ដោយសាររោគាពាធ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាចម្រៀងល្បីរបស់ផលិតកម្មហង្សមាស កញ្ញា ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខធំជាទីបំផុត ព្រោះតែ​ឪពុក​ជាទីស្រលាញ់របស់កញ្ញា បានទទួលមរណៈភាព កាលពីយប់មិញនេះ ដោយសាររោគាពាធ។


កញ្ញា ពេជ្រ សោភា និងឪពុករបស់នាង ពេលនៅមានជីវិតនៅឡើយ។ (រូបថត ហ្វេសប៊ុក)

តារា ​- តារាចម្រៀង ពេជ្រ សោភា ពេលនេះកំពុងមានទុក្ខជាទម្ងន់ដោយ ឪពុករបស់នាង បានទទួលមរណភាព​ហើយ កាលពីម៉ោងប្រមាណជា ជាង ៧ យប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ដោយរោគាព្យាធិ ក្នុងជន្មាយុ ៧១ ឆ្នាំ បន្ទាប់ពីគេងសម្រកព្យាបាលក្នុងមន្ទីពេទ្យ អស់រយៈពេលជាច្រើនខែមក។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់តារាចម្រៀងដែលពោរពេញ​ ទៅដោយក្បាច់រាំញាក់​កន្រ្តាក់​អារម្មណ៍រូបនេះ បានបង្ហាញពីទុក្ខក្រៀមក្រំ មិនអាចកាត់ថ្លៃបាន ដែលខ្លួនបានបាត់បង់អ្នកមានគុណ ជាទីគោរព និង​ស្រលាញ់របស់នាង។ ពេជ្រ សោភា បានសរសេរនៅលើជញ្ជាំងហ្វេសប៊ុករបស់នាងថា៖ «ខ្ញុំស្រលាញ់ពុកណាស់ ពុកជាបុរសម្នាក់ដ៏អស្ចារ្យណាស់សំរាប់កូន ជាតិក្រោយកូនចង់កើតជាកូនពុកទៀត សូមអោយវិញ្ញាណក្ខន្ធពុក​ទៅ​កាន់ទីមួយអស្ចារ្យ អស់កលជានិច្ច។ ពុកនៅក្នុងចិត្តកូនជារៀងរហូត ...កូនចង់និយាយជាមួយពុក ចង់ប្រាប់ថា កូន​ស្រលាញ់ពុកណាស់។»

កន្លង មក កញ្ញា ពេជ្រ សោភា បានធ្លាប់បញ្ជាក់ថា ឪពុករបស់នាងមានជំងឺនៅក្នុងខ្លួនប៉ុន្មានប្រភេទឯណោះ ដែល​បណ្ដាលមកពីការជក់ថ្នាំខ្លាំង ស្លឹកសង្កែ និងរួមផ្សំជាមួយជរាភាព ជំងឺរបស់គាត់ មិនអាចធ្វើការវះកាត់បានទេ បាន​ត្រឹមតែប្រើថ្នាំលេប ឬថ្នាំចាក់ប៉ុណ្ណោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...