ពេជ្រ សោភា លា​ឈប់ ព្រោះ​មាន​បញ្ហា​ជាមួយ​ហង្សមាស?

តើមានមូលហេតុអ្វី ទើបតារាចម្រៀងស្រី ល្បីមិនស្រុត កញ្ញា ពេជ្រ សោភា បានប្រកាស​លាឈប់​ពីផលិតកម្ម​ហង្សមាស ដែល​នាង​បាន​ជ្រក​នៅ​ជាមួយ ប្រមាណជា១០ឆ្នាំទៅ​ហើយ​នោះ? មូលហេតុនោះ ទំនងជា​មាន​ជាប់​ទាក់ទង នឹង​ផលិតកម្ម​នេះ​តែ​ម្ដង។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - យកការណ៍៖ សុបិន្ត៖ ភ្នំពេញ ថ្ងៃទី០៦ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 07, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សំណេរមួយឃ្លា របស់តារាចម្រៀង កាលពីថ្ងៃអាទិត្យម្សិលម៉ិញ មិនសូវជាផ្ដល់ភាពកក់ក្ដៅ ដល់អ្នកគាំទ្រ​ប៉ុន្មានទេ។ នោះគឺតារាចម្រៀងភ្នែកស្រទន់ កញ្ញា ពេជ្រ សោភា ដែលល្បីល្បាញខ្លាំង ក្នុងបទ «Oh Better Day» បានប្រកាសចាកចេញ ពីផលិតកម្មហង្សមាស និងរស្មីហង្សមាស ដែលនាងធ្លាប់​បាន​រួមរស់ សុខ​ស្រួល​ជាមួយ មិនតិចជាងមួយទសវត្សន៍មកហើយ។

នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់តារាចម្រៀង ដែលគេអាចអានបាន មានឃើញកញ្ញា ពេជ្រ សោភា សរសេរ​ថា៖ «នាងខ្ញុំ ពេជ្រ សោភា នឹងលាឈប់ធ្វើនៅ ហង្សមាស និងរស្មីហង្សមាសហើយ។ តែនាងខ្ញុំ នឹងធ្វើ​ការងាររបស់នាងខ្ញុំអោយចប់ គឺ (ក្នុងកម្មវិធី) The Voice Cambodia។» នាងបានសរសេរ ថ្លែង​អំណរ​គុណ​ដល់ក្រុមហ៊ុន ដែលបានធ្វើឲ្យជីវិតគ្រួសារនាង បានល្អរហូតមកដល់ថ្ងៃនេះ។ តារាចម្រៀង បាន​សរសេរ​ថា៖ «ខ្ញុំមានថ្ងៃនេះ គឺបានមកពីហង្សមាសទាំងអស់»។

ទទួលយកលែងបាន...

ពាក្យពេជ្រខាងលើ ជាអ្វីដែលគេឃើញក្នុងពេលនេះ។ ប៉ុន្តែបើអ្នកដាមដានតារាចម្រៀង នៅពេលនាង​សរសេរ​​ការ​លា​ឈប់នេះ នៅលើទំព័រហ្វេសប៊ុកដំបូង មានឃ្លាប៉ុន្មានម៉ាត់ទៀត ដែលដូចជា​បាន​បញ្ជាក់​ន័យ​ច្បាស់ ពីមូលហេតុ​ដែលនាងសុំឈប់។ នៅឃ្លាចុងក្រោយរបស់នាង ដែលត្រូវបានលប់ចេញវិញ នៅ​៥នាទី​ក្រោយ​មក មានសរសេរថា៖ «មាន​បញ្ហា​ខ្លះ នាង​ខ្ញុំ​ទទួលយក​លែង​បាន​ហើយ​»។ សូមអានឃ្លានេះ​ទាំង​ស្រុង នៅ​ខាងក្រោមអត្ថបទ។

តើមានរឿងអ្វី ដែលបានកើតឡើង រវាងផលិតកម្មចាស់វស្សា និងធំជាងគេនៅកម្ពុជា ជាមួយតារា​ចម្រៀង​រូប​នេះ? តើមានទំនាស់រវាងគ្នា ឬមានក្រិត្យក្រមអ្វីថ្មី របស់ក្រុមហ៊ុនហង្សមាស ដែលធ្វើឲ្យកញ្ញា ពេជ្រ សោភា ទទួល​យក​មិនបានឬ? ចុះពេលនៅជាមួយហង្សមាស ក្នុងពេលកន្លងមក សុទ្ធតែតារាត្រូវបង្ខំចិត្ត «ទទួល​យក»​ឬ? នៅ​ភ្លាមៗ​នេះ គេមិនអាចស្វែងរកការបកស្រាយ ពីតារាចម្រៀងខ្លួនឯងផ្ទាល់ ឬប្រតិកម្មពីសំណាក់​ផលិតកម្មបាននៅឡើយ។

បន្ទាប់ពី​នៅទ្រឹង ក្នុងមួយរយៈកាលកន្លងមក តារាចម្រៀងវ័យ ៣០ឆ្នាំរូបនេះ ហាក់មានឈ្មោះត្រដែតត្រដឹម​មក​វិញ​ នៅចុងឆ្នាំ២០១៥ ជាពិសេសនៅពេល​ដែលរដូវកាលទីពីរ នៃកម្មវិធី «The Voice Cambodia» បាន​ចាប់​​ផ្ដើម។ នាងធ្លាប់ត្រូវបានតារាហ្វេសប៊ុក ប៉ីប៉ីឌី ចោទថានាងយក«ប្ដីគេ» បង្កឲ្យផ្ទុះជារឿងអាស្រូវ អស់​មួយ​​រយៈ​ធំ។ ប៉ុន្តែនៅពេលនេះ មានប្រិយមិត្តជាច្រើន បានចូលមកផ្ដល់ជាមតិយោបល់ និង​និយាយ​ជំនួស​នាង នៅ​ខាងក្រោមការលាឈប់ (ក្នុងទំព័រហ្វេសប៊ុក) របស់នាងថា នាងលាឈប់ពីហង្សមាស ព្រោះ​នាង​ត្រូវ​ទៅ​​រស់នៅ​​ជាមួយ​​នឹងស្វាមី នៅអាមេរិក។ តើពិតឬ? យើងនឹងរង់ចាំចម្លើយ៕


»សំណេរដំបូងសុំលាឈប់ពីហង្សមាស របស់កញ្ញា ពេជ្រ សោភា និងសំណេរចុងក្រោយ ដែលនាងកែររួច៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...