All Articles of MONOROOM.info

យន្ដហោះ​អាហ្សេរី បាន​បាត់​ខ្លួន​ក្នុង​លំហ​មេឃ​នៃ​ប្រទេស​ម៉ាលី

យន្ដហោះ​អាហ្សេរី បាន​បាត់​ខ្លួន​ក្នុង​លំហ​មេឃ​នៃ​ប្រទេស​ម៉ាលី

ហេតុការទាក់ទងនឹង គ្រោះថ្នាក់យន្ដហោះ កើតជាបន្តបន្ទាប់ មួយហើយមួយទៀត។ នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះ ក្រុមហ៊ុនអាកាសចរណ៍ជាតិ អាហ្សេរី បានប្រកាសថា យន្ដហោះរបស់ខ្លួនដែលមានមនុស្សជិះ១១០នាក់ បានបាត់​ពី​កញ្ចក់ត្រួតពិនិត្យរលកអាកាស នៅលើលំហមេឃរបស់ប្រទេស ម៉ាលី។ ការបាត់ខ្លួនដ៏ចម្លែកមួយទៀត ដែលគេ​សង្ស័យ​ថា មានជាប់ពាក់ព័ន្ធនឹងករណីភេវរកម្ម។


យន្ដហោះមួយគ្រៀង របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អាហ្សេរី។ (រូបថតជំនួស របស់ក្រុមហ៊ុន)

បាត់យន្ដហោះ - ក្រុមហ៊ុនអាកាសចរណ៍ជាតិ របស់ប្រទេសអាហ្សេរី ឈ្មោះ អ៊ែរអាហ្សេរី (Air Algérie) បាន​ប្រកាស​ឲ្យដឹង នៅថ្ងៃព្រហស្បត្តិ៍នេះថា បានបាត់ការទាក់ទង ជាមួយនឹងយន្ដហោះមួយរបស់ខ្លួន នៅ៥០នាទីក្រោយ [...]

ក្រុុម​សន្តិសុខ ដែលប៉ះជា​មួយ​បាតុករ​ថ្ងៃ​មុន ទទួល​៥០​ម៉ឺន​រៀល​បន្ថែម

ក្រុុម​សន្តិសុខ ដែលប៉ះជា​មួយ​បាតុករ​ថ្ងៃ​មុន ទទួល​៥០​ម៉ឺន​រៀល​បន្ថែម

បើទោះជាទទួលការព្យាបាលរួចរាល់ ហើយសម្រាកនៅក្រៅមន្ទីរពេទ្យក៏ដោយ ក៏ក្រុមសន្តិសុខស៊ីឈ្នួល សាលា​រាជធានីភ្នំពេញចំនួន១៧នាក់ ក្នុងចំណោមសន្តិសុខ រងរបួសសរុប៤១នាក់ បានត្រូវសាលារាជធានីភ្នំពេញ ផ្តល់​ប្រាក់ឧបត្ថមបន្ថែម ក្នុងម្នាក់៥០ម៉ឺនរៀលថែមទៀត។


ក្រុមសន្តិសុខបិទមុខចម្រុះ ដែលត្រូវបានបញ្ជូនមកវាយពលរដ្ឋ និងអ្នកសារព័ត៌មាន នៅទីលានប្រជាធិបតេយ្យ។ (រូបថត ហ្វេសប៊ុក)

ជំនួយឧបត្ថម - ជួសមុខឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរជាធានីភ្នំពេញ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ នេះ បានផ្តល់ទឹកប្រាក់ក្នុងម្នាក់ៗ ចំនួន៥០ម៉ឺនរៀលបន្ថែមទៀត ដល់ក្រុមសន្តិសុខ​ស៊ីឈ្នួលរបស់សាលារាជធានីភ្នំពេញ ដែលប៉ះទង្គិចយ៉ាងហិង្សា [...]

នាយគ្រឿន​បញ្ជាក់​ពី​ហេតុ​អ្វី បាន​ជា​កោរ​សក់

នាយគ្រឿន​បញ្ជាក់​ពី​ហេតុ​អ្វី បាន​ជា​កោរ​សក់

ទស្សនិកជនប្រហែលជា ឆ្ងល់ណាស់ហើយមើលទៅ ថាហេតុអ្វីបានជានៅសុខៗនាយគ្រឿន ដែលជាតារាកំប្លែងស្ងួត មិនចេះរីងស្ងួត បានកោសក់?


នាយគ្រឿន កោរសក់អង្គុយនៅកណ្ដាល។ (រូបថត ហ្វេសប៊ុក)

តារា - បន្ទាប់ពីគេប្រទះឃើញរូបថត របស់នាយគ្រឿនកោរសក់ ដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាល​ពីពេលថ្មីៗនេះ បានធ្វើឱ្យទស្សនិកជនជាច្រើន លើកជាចម្ងល់ថា មូលហេតុអ្វីបានជាតារាកំប្លែង ដែលកំពុងទទួល​បានប្រជាប្រិយភាព នាយគ្រឿនកោសក់? ទស្សនិកជនមួយចំនួនទៀតយល់ថា ប្រហែលជានាយគ្រឿន​មានជួប​ទុក្ខធំនៅក្នុងគ្រួសារហើយមើលទៅ ទើបបណ្តាលឱ្យតារាកំប្លែងស្ងួតរូបនេះកោសក់យ៉ាងដូច្នេះ។

តាមពិតទៅ ទស្សនិកប្រហែលជាជ្រាបហើយថា ពេលនេះនាយកំពុងតែថតរឿងមួយ ដែលនឹងគ្រោងចាក់បញ្ចាំង [...]

កឹម សុខា ចូល​​បំភ្លឺ​​តាម​​ការ​​កំណត់ របស់​​សាលា​​ដំបូង

កឹម សុខា ចូល​​បំភ្លឺ​​តាម​​ការ​​កំណត់ របស់​​សាលា​​ដំបូង

បន្ទាប់ពីមានប្រព័ន្ធសារព័ត៌មាន ក្នុងប្រទេសកម្ពុជាមួយចំនួន បានផ្សាយថាអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អាចលើកពេល ចំពោះការចូលទៅបំភ្លឺ នៅសាលាតំបូងរាជធានីភ្នំពេញ លោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ បានចេញមកបកស្រាយថា គ្មានការលើកពេលនោះទេ ពោលគឺលោក នឹងចូល​ទៅបំភ្លឺ​តាម​កាលកំណត់របស់តុលាការ។


លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មខែមេសាឆ្នាំ២០១៣។ (រូបថតហ្វេសប៊ុក)

យុត្តិធម៌ - «ខ្ញុំ កឹម សុខា នឹងចូលបំភ្លឺនៅសាលាតំបូងរាជធានីភ្នំពេញ ថ្ងៃស្អែកទី២៥ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង​៨ព្រឹក យោងតាមដីកាកោះរបស់សាលាតំបូងរាជធានីភ្នំពេញ សំណុំរឿងព្រហ្មទណ្ឌលេខ២៣៥១ ចុះថ្ងៃទី១៦ ខែ​កក្កដា ឆ្នាំ២០១៤»។ [...]

ប្រមុខ​គណបក្ស​នយោបាយ​ទាំង​ពីរ គាល់​ព្រះ​មហាក្សត្រ​មុន​ចូល​ស្បថ

ប្រមុខ​គណបក្ស​នយោបាយ​ទាំង​ពីរ គាល់​ព្រះ​មហាក្សត្រ​មុន​ចូល​ស្បថ

ថ្នាក់ដឹកនាំកំពូលនៃគណបក្សនយោបាយធំៗទាំងពីរ នឹងដឹកដៃគ្នាឡើងគាល់ព្រះមហាក្សត្រ នាល្ងាចថ្ងៃទី២៤ ខែ​កក្កដានេះ ដើម្បីបង្ហាញពីកិច្ចព្រមព្រៀង ក្រោយជំនួបប្រជុំកាលពីថ្ងៃទី២២ ខែកក្កដា។ កិច្ចការបន្ទាប់មក នៅក្នុង​គម្រោងនោះ នឹងមានការស្បថធ្វើសច្ចាប្រណិធាន នៅថ្ងៃបន្ទាប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២។


ព្រះមហាក្សត្រ នរោត្តម សី ហមុនី យាងព្រះកោដ្ឋព្រះបរមរតនកោដ្ឋ ចូលព្រះរាជវាំង។ (រូបថត MONOROOM.info/ O.Vary)

នយោបាយ - ថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចូលគាល់អង្គ​ព្រះមហាក្សត្រ​នាល្លាចថ្ងៃទី២៤ ខែកក្កដានេះ ដើម្បីទូលថ្វាយព្រះមហាក្សត្រ នូវលទ្ធផលក្រោយជំនួបចរចា ដោះស្រាយវិបត្ត​នយោបាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...