ថៃ៖ ស្ត្រីម្នាក់សម្លាប់ខ្លួនដោយជ្រើសរើសវិធី... លោតចូលក្នុងអាងក្រពើ
ហេតុការណ៍បានកើតឡើង កាលពីរសៀលថ្ងៃសុក្រសប្ដាហ៍មុន នៅក្នុងអាងចិញ្ចឹមក្រពើមួយកន្លែង នៃតំបន់ សាមុតប្រាកាន់ (Samut Prakan) ដែលល្បីថា សម្បូរមនុស្សចូលទៅទស្សនា ក្នុងមួយឆ្នាំៗ។ សួនសត្វដែលនៅចំងាយប្រមាណជាមួយម៉ោង បើគេជិះរថយន្ដពីកណ្ដាលរាជធានីបាងកកនេះ ត្រូវបានគេស្គាល់ ជាមួយនឹងផ្ទាំងទស្សនីយភាពជាច្រើន ដូចជាអ្នកបង្ហាត់ក្រពើ យកក្បាលខ្លួនទៅដាក់ក្នុងមាត់ក្រពើ ឬការចាប់ក្រពើធំៗទាំងនោះ ដោយដៃទទេជាដើម។
ប៉ុន្តែនៅពេលនេះ សួនសត្វដ៏ល្បីបានក្លាយជាទីកន្លែងមួយ ដែលស្ត្រីវ័យចំណាស់បានជ្រើសរើស មកធ្វើអត្តឃាត។ ដូនចាស់អាយុ៦៥ឆ្នាំ បានលោតចេញពីស្ពាន ដែលសង់ពីលើអាងក្រពើ ដើម្បីឲ្យអ្នកដែលចូលទស្សនា អាចឈរមើលក្រពើពីទីនោះ និងអាចបោះសាច់ឲ្យក្រពើស៊ី។
នាយកសួនសត្វអាងក្រពើ លោក ឆារ៉ុង យ៉ុងប្រាប៉ាកន (Charron Yongprapakorn) បានអះអាងថា បុគ្គលិករបស់លោក បានរាយការណ៍ប្រាប់នគរបាលជាបន្ទាន់ ពីអំពើអត្តឃាតនេះ។ [...]
