បារាំង-អាពាហ៍ពិពាហ៍នៃភេទដូចគ្នា៖ អំពើហឹង្សាផ្ទុះទៀត បន្ទាប់ពីបាតុកម្មដ៏ធំ
មនុស្សរាប់រយនាក់ បានបែរមុខព្រួញរបស់ខ្លួន ដែលបានធ្វើបាតុកម្មពីរសៀលថ្ងៃអាទិត្យទី២៦ខែឧសភា ប្រឆាំងច្បាប់អាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នានោះ ទៅជាការប្រឈមទល់នឹងកម្លាំងនគរបាលការពារសន្តិសុខ និងបានធ្វើអំពើហឹង្សាដាក់អ្នកកាសែតថែមទៀត នៅយប់ថ្ងៃដដែល។
នៅចំពោះមុខកងកម្លាំងនគរបាល បាតុករបានលើកពាក្យស្លោកថា «ហ្វ្រង់ស៊័រ ដកច្បាប់អ្នកឯងចេញទៅ»។
អំពើហឹង្សាបានកើតឡើងខ្លាំង នៅយប់ថ្ងៃអាទិត្យ នៅទីលានអាំងវ៉ាលីដ កណ្ដាលទីក្រុងប៉ារីស បង្កឡើងដោយមនុស្សរាប់រយនាក់ នៅក្រោយពេលបាតុកម្មដ៏ធំប្រឆាំងច្បាប់ អាពាហ៍ពិពាហ៍នៃអ្នកមានភេទដូចគ្នា ត្រូវបានបញ្ចប់ និងបំបែកជួរនោះ។
មនុស្សរាប់រយទាំងនោះ ដែលភាគច្រើនបានបិតមុខ ខ្លះទៀតពាក់មួកជិះមូតូ បានប្រឈមមុខគ្នារវាងពីម៉ោង២០និង៣០នាទី [...]