អ្នករាយការណ៍ពិសេសអ.ស.ប. ថា​ការ​អនុវត្តន៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មាន​ភាព​យឺត​យ៉ាវ

សម្រាប់លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី (Surya P. Subedi) ដំណើរមកកាន់កម្ពុជាលើកទីប្រាំមួននេះ ក្នុងគោលបំណងបន្តការ​សង្កេតមើល ពីការ​អនុវត្តតាមអនុសាសន៍ ដែលលោកបានផ្ដល់ជូនក្នុងរបាយការណ៍លើកមុនៗ និងឃ្លាំមើលពីស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្តច្បាប់នៅកម្ពុជា។ ក្នុងសន្និសិតកាសែត កាលពីព្រឹកថ្ងៃសៅរ៍ទី២៥ ខែឧសភា លោកថានៅ​មាន​ការព្រួយបារម្ភខ្លាំង​នៅឡើយ ទាក់ទងនឹងបញ្ហា​សិទ្ធិមនុស្ស បញ្ហានីទណ្ឌភាព ពិសេសបញ្ហាសិទ្ធិលំនៅដ្ឋាន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្រាប់លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី (Surya P. Subedi) ដំណើរមកកាន់កម្ពុជាលើកទីប្រាំមួននេះ ក្នុងគោលបំណងបន្តការ​សង្កេតមើល ពីការ​អនុវត្តតាមអនុសាសន៍ ដែលលោកបានផ្ដល់ជូនក្នុងរបាយការណ៍លើកមុនៗ និងឃ្លាំមើលពីស្ថានភាព​សិទ្ធិមនុស្ស និង​ការអនុវត្តច្បាប់នៅកម្ពុជា។ ក្នុងសន្និសិតកាសែត កាលពីព្រឹកថ្ងៃសៅរ៍ទី២៥ ខែឧសភា លោកថានៅ​មាន​ការព្រួយបារម្ភខ្លាំង​នៅឡើយ ទាក់ទងនឹងបញ្ហា​សិទ្ធិមនុស្ស បញ្ហានីទណ្ឌភាព ពិសេសបញ្ហាសិទ្ធិលំនៅដ្ឋាន។


លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ។

ការបិទបញ្ចប់បេសកកម្មលើកទីប្រាំបួន លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា បានជួបប្រាស្រ័យទាក់ទងជាមួយអ្នកពាក់ពន្ធ័ដ៏ទៃទៀតនៅក្នុងសង្គមកម្ពុជា មានគណបក្ស​នយោបាយ សង្គមស៊ីវិល សហគមន៍មូលដ្ឋាន បុគ្គលឯកជន និងដៃគូរអភិវឌ្ឍន៍របស់កម្ពុជា។

លោកលើកឡើងថា «កម្ពុជាកំពុងស្ថិតនៅលើកំណាត់ផ្លូវ ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ក្នុងការលើកកំពស់ និងការពារ​ដល់សិទ្ធិមនុស្ស ពង្រឹងអភិបាលកិច្ចល្អ លើកស្ទួយដល់ឯកភាព និងសមត្ថភាព របស់ស្ថាបន័រដ្ឋ ក្នុងការលើកកំពស់សិទ្ធិ​ពលរដ្ឋ»។

លោកកំពុងត្រៀមខ្លួនជាស្រេច ក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកំពស់សិទ្ធិពលរដ្ឋ។ លោកក៏បានបង្ហាញ​នូវសញ្ញាមួយចំនួនដែលមានភាពរីកចំរើន និងរីរាយចំពោះការបន្តការអនុវត្តនូវអនុសាសន៍នេះរបស់រដ្ឋាភិបាល ចំពោះ​ភាពខ្វះប្រហោងមួយចំនួនដែលបានទទួលស្គាល់។

ទាក់ទងនឹងការកែទម្រង់សភា លោកបានទទួលការឆ្លើយតបជាវិជ្ជមាន និងដោយឆន្ទះមុះមុត ក្នុងការបន្តរអនុវត្តនូវ​អនុសាសន៍នេះសម្រាប់អណត្តិខាងមុខ។

ចំពោះបញ្ហាការបោះឆ្នោតវិញលោកបន្តថា មានការព្រួយបារម្មណ៍ពីបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលលោកទទួលបាន​ពី​អង្គការខុមហ្រេ្វល និង NDI។ បើមានបញ្ហានេះមែន ការបារម្មណ៍ទាំងនេះ ត្រូវបានទទួលការដោះស្រាយ។ ផ្នែក គ.ជ.ប លោកបានចាប់អាម្មណ៍ឃើញថា មានការកែទម្រង់មួយចំនួន ដូចជាការបញ្ជូលចៅក្រមចំនួនពីររូប​ដែលចូលនិវត្តន៍​ជា​សមាជិកក្នុងស្ថាប័ននេះ។ លោកក៏សំណូមពរឲ្យមានការទទួលយកចូលជាសមាជិកពីពីមេធាវី សាស្រ្តាចារ្យច្បាប់ អ្នក​រដ្ឋបាលសាធារណៈ អ្នកវិទ្យាសាស្រ្តនយោបាយជាដើម។

លោកបន្តថា ការដោះលែងលោក ម៉ម សូណង់ដូរ នាយកស្ថានីវិទ្យុសម្បុកឃ្មុំ ជាការវិវឌ្ឍន៍មួយដែលគួឲ្យស្វាគមន៍ ។ ទោះ​ជាយ៉ាងនេះក្តី សេរីភាពនៃការបញ្ចេញមតិនៅតែជាការកង្វល់ ដោយសារអ្នកទាំងឡាយដែលបំរើការ តាមប្រពន្ធ័​ផ្សព្វផ្សាយ​អាចត្រូវបានកម្រិតក្នុងការនិយាយាស្តី។

លោកបន្តទៀតថា «បញ្ហានីទណ្ឌភាព នៅកម្ពុជានៅតែជាកង្វល់មួយ។ ជាមួយគ្នានេះមានបញ្ជីបទល្មើសជាច្រើន តែមិន​ទាន់មានជនណាម្នាក់ ត្រូវបាននាំខ្ឡួនមកផ្តន្ទាទោសនៅឡើយ។ សូមឲ្យរដ្ឋាភិបាលពន្លឿនការស៊ើបអង្កេត និងឈានទៅ​នាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់។ »

លោក ស៊ូប៊ើឌី បានបង្ហាញពីលទ្ធភាពដែលបានជួបជាមួយតួអង្គសំខាន់ៗដែលពាក់ពន្ធ័ដូចជា សមានជិកជាន់​ខ្ពស់នៃ​រដ្ឋាភិបាល លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ឱម យិនទៀង ប្រធានគណកម្មការសិទ្ធិមនុស្សកម្ពុជា លោក អ៊ឹម សួស្តី ប្រធានគ.ជ.ប លោកឈាង វុន ប្រធានគណកម្មការទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិកាអន្តរជាតិ នៃ​រដ្ឋសភា លោក អ៊ុំ សារិទ្ធ អគ្គលេខាធីការព្រឹទ្ធសភា លោក ព្រហ្ម សិទ្ធត្រា រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ ក្នុងជំនួប​ទាំង​នេះ ពួកគាត់បានទទួលស្គាល់នូវចំណុចខ្វះខាត និងភាពចន្លោះប្រហោង និងត្រៀមទទួលយកនូវមកបំពេញ ប្រកបដោយ​លក្ខណៈស្ថាបនា ព្រមទាំងដោះស្រាយនូវបញ្ហាដែលសេសសល់ពាក់ពន្ធ័និងសិទ្ធិមនុស្ស ដើម្បឲ្យមានប្រជាធិបតេយ្យ​កាន់តែរឹងមាំ និងនាំមកនូវនីតិរដ្ឋដ៏ពិតប្រាកដ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...