Posts in ‘សង្គម’ Category

បារាំង៖ ភាព​គ្មាន​ការងារ​ធ្វើនៅ​តែ​«បន្ត​កើន» នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ

បារាំង៖ ភាព​គ្មាន​ការងារ​ធ្វើនៅ​តែ​«បន្ត​កើន» នៅ​ត្រី​មាស​ទី​មួយ​ឆ្នាំ​នេះ

តួលេខនៃភាពគ្មានការងារធ្វើ ចេញតែបន្តកើនឡើង នៅរយៈពេលពីឆ្នាំចុងក្រោយនេះ នៅប្រទេសបារាំង។ តួលេខ​ចុង​ក្រោយ ដែលទើបនឹងត្រូវបានប្រកាស បានកើនមកដល់ ១០,៨% បើគិតមកដល់ត្រីមាសទីមួយនេះ។


បណ្ដាជន បន្តកន្ទុយគ្នា ដើម្បីរកការងារធ្វើ។ (spencer platt/getty images/afp)

វិទ្យាស្ថានជាតិសម្រាប់ការធ្វើស្ថិតិ និងសម្រាប់ការសិក្សាផ្នែកសេដ្ឋកិច្ច (Insee) បានចង្អុលបង្ហាញថា តួលេខនៃ​ភាព​គ្មាន​ការងារធ្វើ បានបន្តងើបឡើងទៀត បើប្រៀបធៀបនឹងចុងឆ្នាំមុន ដែលមានតែ១០,៥%នោះ។

ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានសន្យាថានឹងធ្វើឲ្យផ្លាស់ប្ដូរ នូវការបន្ដកើនឡើងនេះ ពីពេលនេះទៅដល់ចុងឆ្នាំនេះ។ តែទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកជំនាញសេដ្ឋកិច្ចមួយចំនួន [...]

កម្ពុជា៖ កម្ដៅ​រវាង​កម្មករ​និង​រោងចក្រ​ទំនង​ជាកើន​ឡើង ចុះ​ចំណែក​ក្រុមហ៊ុន​ទទួល​ទិញ​វិញ?

កម្ពុជា៖ កម្ដៅ​រវាង​កម្មករ​និង​រោងចក្រ​ទំនង​ជាកើន​ឡើង ចុះ​ចំណែក​ក្រុមហ៊ុន​ទទួល​ទិញ​វិញ?

ក្នុងរយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាហាក់ដូចជាបានស្គាល់នូវ ភាពកម្រើកឡើងវិញ នូវការទាមទារពីសំណាក់​កម្មករនិយោជិក ដើម្បីសុំឲ្យមានការគោរពសិទ្ធិរបស់ពួកគេ និងកែលម្អលក្ខខ័ណ្ឌការងារ ជាពិសេសនៅក្នុងសហគ្រាស​មួយ ដែលបានផ្គត់ផ្គង់ផលិតផលរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនយីហោសម្លៀកបំពាក់កីឡាដ៏ល្បីរបស់ពិភពលោកមួយនោះ។


ព្រឹត្តិការណ៍ប្រឈមមុខគ្នា រវាងកងកម្លាំងនគរបាល និងក្រុមកម្មករ នៅថ្ងៃទី០៣ខែមិថុនា នៅរោងចក្រសាប៊្រីណា ក្នុងខេត្តកំពង់ស្ពឺ។ (រូបថត REUTERS/Samrang-Pring)

ហេតុការណ៍ដែលកើតចុងក្រោយបង្អស់ បានផ្ទុះឡើងនៅចុងខែឧសភា នៅក្នុងរោងចក្រកាត់ដេរមួយ ក្នុងខេត្តកំពង់ស្ពឺ ដែលធ្វើការឲ្យម៉ាកសម្លៀបំពាក់កីឡារបស់អាមេរិក មានឈ្មោះថា ណៃគ៍។ កម្មករអ្នកធ្វើការនៅទីនោះ [...]

កម្ពុជា៖ កម្មករ​និង​សហជីប ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ដោះ​លែង​តំណាង​ពួក​គេ

កម្ពុជា៖ កម្មករ​និង​សហជីប ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ដោះ​លែង​តំណាង​ពួក​គេ

កំពង់ស្ពឺ៖ កម្មករ កម្មការិនី ប្រមាណជា១០០០នាក់ មកពីរោងចក្រ សាប៊្រីណា (Sabrina) បានមកឈរទាមទារ​នៅខាង​មុខ​សាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមតំណក់ទឹកភ្លៀង ដើម្បីស្នើរសុំឲ្យមន្ត្រីតុលាការខេត្ត ធ្វើការដោះលែងតំណាង៨នាក់​របស់​ពួកគេ ដែលឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងកម្មករ និងមន្ត្រីសមត្ថកិច្ច ហើយត្រូវបានតុលាការ​ធ្វើការ​ចោទប្រកាន់ចំនួនពីរបទល្មើស។


ក្រុមកម្មករ កម្មការិនី កំពុងឈរនៅហាលភ្លៀង ដើម្បីរងចាំដំណោះស្រាយ នៅខាងមុខតុលាការខេត្តកំពង់ស្អឺ។ (រូបថត REUTERS/Samrang-Pring)

បើទោះបីជាមានភ្លៀងធ្លាក់ យ៉ាងខ្លាំងក៏ដោយ ក៏កម្មការិនីទាំងនោះបន្តឈរនៅខាងមុខសាលាដំបូង ក្រោមដំណក់ទឹក​ភ្លៀងដោយឈរកាន់បដាព៌ណស ដែលសសេរដោយប៊ិចព៌ណខ្មៅ ដែលមានន័យថា [...]

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ទាមទារ​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ទាមទារ​ឲ្យ​ដោះ​លែង​យ៉ោម បុប្ផា

អាជ្ញាធរកម្ពុជា ត្រូវដោះលែងសកម្មជនសិទ្ធិលំនៅដ្ឋាន អ្នកស្រី យ៉ោម បុប្ផា ដែលត្រូវបានជាប់ឃុំរហូតមកដល់ថ្ងៃនេះ ដោយ​សារការជំនុំជម្រះមិនយុត្តិធម៌មួយ។ នេះជាសេចក្ដីប្រកាសព័ត៌មាន របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) មានទីស្នាក់ការកណ្ដាលនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។


ផ្លាកសញ្ញា របស់អង្គការលើកលែងទោសអន្តរជាតិ។

សេចក្ដីប្រកាសព័ត៌មានរបស់អង្គការអន្តរជាតិ បានធ្វើឡើងមួយថ្ងៃមុន សវនាការកាត់ក្ដីលើសំនុំរឿងរបស់អ្នកស្រី យ៉ោម បុប្ផា នៅសាលាឧទ្ទរណ៍ថ្ងៃទី៥ខែមិថុនា។ អ្នកស្រីយ៉ោម បុប្ផា អាយុ៣១ឆ្នាំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់​ទោសកាលពីថ្ងៃទី២៧ខែធ្នូកន្លងទៅ ពីបទប្រព្រឹត្តិអំពើហឹង្សាដោយចេតនា ដែលមានស្ថានទម្ងន់ទោស ហើយ​បង្គាប់​ឲ្យ​ដាក់ពន្ធនាគារអ្នកស្រី [...]

កម្ពុជា៖ អាជ្ញាធរបាញ់​ទឹក​«បង្ក្រាប»​អ្នក​តវា​មុខ​សាលា​រាជធានី សន្លប់​ម្នាក់

កម្ពុជា៖ អាជ្ញាធរបាញ់​ទឹក​«បង្ក្រាប»​អ្នក​តវា​មុខ​សាលា​រាជធានី សន្លប់​ម្នាក់

យ៉ាងហោចណាស់ក៏បានពលរដ្ឋ ដែលមានជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅទីក្រុងភ្នំពេញម្នាក់ បានដួលសន្លប់នៅកន្លែងកើតហេតុ ដោយសារអាជ្ញាធររាជធានីភ្នំពេញ បានប្រើឡានទឹក៣គ្រឿងបាញ់ទឹកមកលើហ្វូងប្រជាជនពលរដ្ឋតវ៉ា ដែលបានបិទផ្លូវមុខ​សាលារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យលោកអភិបាលក្រុងថ្មី គោរពនូវពាក្យសន្យារបស់ខ្លួន។


ប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។

សម្លេងស្រែកយំនិងហោកញ្ច្រៀវ ស្រែកយកយុត្តិធម៌ពីប្រជាពលរដ្ឋប្រមាណជា១០០នាក់ មកពីសហគមន៍ បឹងកក់ បូរីកីឡា និងថ្មគោល នៅពេលប្រតិបត្តិការបំបែកក្រុមប្រជាពលរដ្ឋទាំងនោះដែលធ្វើឡើងក្រោមការដឹកនាំដោយផ្ទាល់ ពីស្នងការ នគរបាលរាជធានីភ្នំពេញលោក​ ជួន សុវណ្ណ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះជិត២០០នាក់ ប្រដាប់ដោយខែលនិងដំបង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...