Posts in ‘នយោបាយ’ Category

ជាម យៀប៖ ស៊ុន ឆ័យ និយាយ​បំផ្លើស​រឿង​ចំណូល​បាន​ពី​អង្គរ

ជាម យៀប៖ ស៊ុន ឆ័យ និយាយ​បំផ្លើស​រឿង​ចំណូល​បាន​ពី​អង្គរ

«ខ្ញុំសូម​ជម្រាប​ថា គេ​មាន​រាយការណ៍ មាន​បញ្ចាំង​ស្លាយ មាន​ជា​លាយ​ល័ក្ខ​អក្សរ​ជូន​ហើយ នៅ​តែ​មិន​​អស់​ចិត្ត​ទេ នៅ​តែ​បំផ្លើស» នេះ​ជា​ការ​ថ្លែង​ឡើង របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ហិរញ្ញ​វត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ថ្លែង​របស់​លោក ជាម យៀប នៅ​ក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៤​នេះ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក ស៊ុន ឆ័យ ថា​ចំណូល​ដែល​បាន​មក​ ពី​ភ្ញៀវ​ដែល​ទស្សនា​អង្គរ ១៥០​លាន​ដុល្លារ​ក្នុង​​មួយ​ឆ្នាំ។

តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ បាន​ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​លោក សុន ឆ័យ ជា​ការ​និយាយ​បំផ្លើស​សព្វ​គ្រប់​បែប​យ៉ាង ដែល​លោក​មិន​អាច​ទទួល​យក​បាន។ លោក​បាន​បន្ត​ថា «សុទ្ធ​តែ​ចំណូល​ត្រូវ​បាន​១៥០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ អញ្ចេះ​​គាត់​ទៅ​តាម​ចំណូល [...]

ប្រធាន ជាម យៀប ព្រលះ​អនុ​ប្រធាន សុន ឆ័យ ក្នុង​រឿង​អាជ្ញាធរ​ជាតិ​អប្សរា (vdo)

លោក សុន ឆ័យ បាន​យក​រឿង​«ប្រាសាទ​អង្គរវត្ត»​ជា​ដើម​ហេតុ ក្នុង​ការ​ប្រើ​ប្រាស់​បណ្តាញ​ព័ត៌មាន ដើម្បី​ទាញ​យក​ប្រយោជន៍ និង​ផល​ចំណេញ​នយោបាយ ហើយ​វា​ក៏​ជា​មូលហេតុ​មួយ ព្រោះ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក សុន ឆ័យ ប្រកាន់​នូវ​ជំហរ​ប្រឆាំង ក្នុង​ចេតនា​បង្កាច់​បង្ខូច​រដ្ឋាភិបាល។ នេះ​ជា​ការ​ថ្លែង​របស់​លោក ជាម យៀប ប្រធាន​គណៈកម្មការ​ទី​២ នៃ​រដ្ឋសភា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​មន្ទីររដ្ឋសភា​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​នេះ។

លោក ជាម យៀប បាន​ពន្យល់​ថា ដើម្បី​ជៀសវាង​ការ​ភាន់​ច្រឡំ ពី​សំណាក់​មហាជន​នោះ ទើប​លោក​ចេញ​មុខ​មក​ធ្វើការ​បក​ស្រាយ​ក្នុង​នាម​លោក ជា​ប្រធាន និង​ជា​អ្នក​ដឹកនាំ​គណប្រតិភូ ដែល​បាន​ចុះ​ធ្វើការ​អង្កេត​នោះ។ ហើយ​ជាង​នេះ​ទៅ​ទៀត លោក សុន ឆ័យ មិន​គោរព​តួនាទី ភារកិច្ច​របស់​ខ្លួន ក្នុង​នាម​ជា​អនុ​ប្រធាន​របស់​គណៈកម្មការ​នេះ​ទេ។

បន្ទាប់ពីបដិសេធនូវការលើកឡើងរបស់លោក សុន ឆ័យ [...]

មុន​នឹង​ដេញ ឡាក់ សុភាព គួរ​​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​?

មុន​នឹង​ដេញ ឡាក់ សុភាព គួរ​​ស៊ើប​អង្កេត​ឱ្យ​ច្បាស់​?

«មែន​ទែន​ទៅ ត្រូវ​មាន​ការ​ស៊ើប​អង្កេត ព្រោះ​កាល​ណា​មាន​ភាព​មិន​ប្រក្រតី​កើត​ឡើង នៅ​ទី​កន្លែង​ណា​មួយ ត្រូវ​មាន​ការ​ស៊ើប​អង្កេត ជៀស​ជាង​យើង​បណ្តេញ​ស្រេច​តែ​ចិត្ត​អញ្ចឹង» នេះ​ជា​ការ​យល់​ឃើញ​របស់​លោក ហ៊ឹម យន់ អ្នក​សម្រប​សម្រួល​សម្ព័ន្ធ​ដើម្បី​សុចរិតភាព និង​គណនេយ្យ​ភាព​សង្គម បន្ទាប់​ពី​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ បាន​ប្រកាស​ជា​ផ្លូវ​ការ ដោយ​បញ្ចប់​សមាភាព របស់​លោក​ស្រី ឡាក់ សុភាព ដែល​ជា​ជំនួយ​ការ​ផ្ទាល់​លោក កឹម សុខា និង​ជា​សមាជិក​គណកម្មការ​នាយក នៃ​គណបក្ស​សង្រ្គោះ​ជាតិ។

លោក ហ៊ឹម យន់ បាន​លើក​ឡើង​បន្ត​ថា ការ​ដក​សមាជិក​ភាព​របស់​លោក​ស្រី ឡាក់ សុភាព ពី​គណបក្ស​សង្រ្គោះ​ជាតិ ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​នេះ ធ្វើ​ឱ្យ​បាត់​បង់​សេរីភាព ដល់​អ្នក​ហ៊ាន​បញ្ចេញ​យោ​បល់ និង​ហ៊ាន​ចេញ​មុខ​ក្នុង​ការ​តវ៉ា។ លោក​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​ [...]

គល់ បញ្ញា៖ ម្ចាស់​ឆ្នោត ត្រូវ​តាម​ដាន​បក្ស​ជាប់​ឆ្នោត

នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា បាន​លើក​ឡើង​ថា ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត មាន​កាតព្វកិច្ច​សំខាន់​បំផុត​ក្នុង​ការ​តាមដាន នូវ​គោល​នយោបាយ របស់​គណបក្ស​ឈ្នះ​ឆ្នោត ដែល​ចូល​ខ្លួន​មក​ដឹកនាំ​រដ្ឋាភិបាល។ លោក​បន្ថែម​ថា ពិសេស​ទៅ​លើ​គោល​នយោបាយ​របស់​គណបក្ស​នោះ ដែល​បាន​សន្យា​មុន​ជាប់​ឆ្នោត ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ក្រោយ​ជាប់​ឆ្នោត ដែល​កំពុង​ដើរ​តួ​ជា​រដ្ឋាភិបាល។

ការថ្លែង​របស់​លោក គល់ បញ្ញា បាន​ធ្វើ​ឡើង​ក្នុង​វេទិកា​ម្ចាស់​ឆ្នោត​ស្តី​ពី ការ​ផ្តល់​ពិន្ទុ​លើ​លទ្ធផល នៃ​ការ​បំពេញ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា ត្រូវ​បាន​រៀបចំ​ឡើង​ដោយ អង្គការ​ខុមហ្វ្រែល នា​សាកល​វិទ្យាល័យ​ខេមរៈ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ។

លោក គល់ បញ្ញា បានពន្យល់ទៀតថា ក្នុងនាមលោកជាអង្គការសង្គមស៊ីវិល លោកក៏មិននៅស្ងៀម​ចំពោះ​ករណីនេះដែរ លោកនឹងតាមដាន ជាមួយនឹងការឃ្លាំមើល ទាំងរដ្ឋសភា [...]

ឡាក់ សុភាព៖ CNRP កំពុង​មាន​បញ្ហា ក្រោម​ការ​ដឹក​នាំ​បែប​«ប៉ើក​ឡើក» និង​«ពពាក់​ពពូន» (vdo)

តើជំហាន​ណា​មួយ ដែល​អ្នកស្រី ឡាក់ សុភាព បាន​ដើរ រហូត​ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ឆេះ​ដុំ អត់​ទ្រាំ​ពុំ​បាន ក៏​សម្រេច​បណ្ដេញ​អ្នកស្រី ចេញ​ពី​សមាជិកគណបក្ស​នោះ? ខាង​ក្រោយ​នេះ ជា​ពាក្យ​សម្ដី​មួយ​ចំនួន អម​ដោយ​ខ្សែ​អាត់​ថត​សម្លេង​ផង ដែល​​អ្នកស្រី​បាន​ថ្លែង ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ បន្ទាប់​ពី​អ្នកស្រី​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា រៀបចំ​ដោយ​បណ្ដាញ​សង្គម​ខ្មែរ​ជួយ​ខ្មែរ របស់​លោក កែម ឡី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង​មក។

«មុន​នឹង​យើង​ទិញ​ឡាន​ថ្មី​ជិះ ទាល់​តែ​យើង​ចូល​ជិះ​ឡាន​ជា​មួយ​គេ ហើយ​យើង​ធ្វើ​ផ្លូវ​ឲ្យ​ល្អ​សិន។ (...) ផ្លូវ គឺ​ជា​ច្បាប់ ដែល​ច្បាប់​សម្រាប់​ការ​ដឹកនាំ គឺ​ជោគ​ជ័យ​ហើយ»។ នេះ​ជា​ឃ្លា​ពីរ ក្នុង​ចំណោម​ពាក្យ​សម្ដី​ដំបូង​គេ ដែល​អ្នក​ស្រី​បាន​បន្លឺ​ប្រាប់​ទស្សនាវដ្ដី និង​ទំនង​ជា​បាញ់​មុខ​ព្រួយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...