គល់ បញ្ញា៖ ម្ចាស់ឆ្នោត ត្រូវតាមដានបក្សជាប់ឆ្នោត
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 31, 2014
- ប្រធានបទ: អំណាច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានលើកឡើងថា ពលរដ្ឋជាម្ចាស់ឆ្នោត មានកាតព្វកិច្ចសំខាន់បំផុតក្នុងការតាមដាន នូវគោលនយោបាយ របស់គណបក្សឈ្នះឆ្នោត ដែលចូលខ្លួនមកដឹកនាំរដ្ឋាភិបាល។ លោកបន្ថែមថា ពិសេសទៅលើគោលនយោបាយរបស់គណបក្សនោះ ដែលបានសន្យាមុនជាប់ឆ្នោត ត្រូវតែអនុវត្តឲ្យបានក្រោយជាប់ឆ្នោត ដែលកំពុងដើរតួជារដ្ឋាភិបាល។
ការថ្លែងរបស់លោក គល់ បញ្ញា បានធ្វើឡើងក្នុងវេទិកាម្ចាស់ឆ្នោតស្តីពី ការផ្តល់ពិន្ទុលើលទ្ធផល នៃការបំពេញគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ នៃរដ្ឋសភា ត្រូវបានរៀបចំឡើងដោយ អង្គការខុមហ្វ្រែល នាសាកលវិទ្យាល័យខេមរៈ កាលពីព្រឹកថ្ងៃទី៣០ ខែធ្នូនេះ។
លោក គល់ បញ្ញា បានពន្យល់ទៀតថា ក្នុងនាមលោកជាអង្គការសង្គមស៊ីវិល លោកក៏មិននៅស្ងៀមចំពោះករណីនេះដែរ លោកនឹងតាមដាន ជាមួយនឹងការឃ្លាំមើល ទាំងរដ្ឋសភា ទាំងរដ្ឋាភិបាល និងតំណាងរាស្រ្ត ហើយនឹងធ្វើជារបាយការណ៍មួយជាក់លាក់ ដើម្បីដាក់បង្ហាញពីសកម្មភាព ទាំងវិជ្ជមាន និងអវិជ្ជមានរបស់ពួកគាត់ ឲ្យបានទៅដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ព្រមទាំងភាគីពាក់ព័ន្ធផ្សេងៗមួយចំនួនទៀតឲ្យបានដឹង។
ជាមួយគ្នានេះ លោកស្នើដល់ប្រជាពលរដ្ឋដែលជាម្នាស់ឆ្នោតទាំងអស់ ត្រូវធ្វើយ៉ាងណាជម្រុញឲ្យរដ្ឋាភិបាលថ្មី ក្រោមការផ្តល់សេចក្តីទុកចិត្ត ដោយពលរដ្ឋទាំងអស់នោះ មានការទទួលខុសត្រូវ ការគោរពកិច្ចសន្យា។ លោកថា ពលរដ្ឋត្រូវតែបង្ហាញពីភាពសកម្មរបស់ខ្លួន ក្នុងការតាមដាន វាយតម្លៃ ទៅលើរដ្ឋាភិបាល ដែលជាអ្នកអនុវត្តការងារជាក់ស្តែង។
សូមស្តាប់ការបកស្រាយ និងខ្លឹមសារលំអិត ដោយលោក គល់ បញ្ញា តាមរយៈកិច្ចសម្ភាសដូចខាងក្រោម៖
(វីដេអូ នឹងមកដល់ក្នុងពេលបន្តិចទៀត)