Posts in ‘សម្រាំងកំសាន្ដ’ Category

ស្រីស្រស់ជាតិភូមា នាង ម៉ៃ ម៉ាតណូអេ (May Myat Noe) ត្រូវបានជាប់ជាបវរកញ្ញា«អាស៊ីប៉ាស៊ីភិក» កាល​ពីខែឧសភាកន្លងទៅនេះ នៅក្នុងពិធីជ្រើសរើសដ៏ពិសេសមួយ នារដ្ឋធានី សេអ៊ូល ប្រទេស កូរ៉េខាងត្បូង។ ប៉ុន្តែបន្ដិចក្រោយមក ស្រីអាយុ១៨ឆ្នាំ ដែលជាប់ឈ្មោះ ថាស្អាតជាងគេនៅតំបន់អាស៊ីខាងកើតរូបនេះ បាន​ធ្វើឲ្យមានការខកចិត្តយ៉ាងខ្លាំង ទៅដល់គណៈកម្មការជ្រើសរើសបវរកញ្ញា ដែលជាអ្នកសម្រេចចិត្ត​ឲ្យនាង​បាន​ទទួលតំណែង។

ក្រោយមកទៀត គណៈកម្មការបវរកញ្ញានេះ ក៏បានទទួលយកមកឲ្យនាង ម៉ៃ នូវកិច្ចសន្យាចម្រៀង និង​ការ​សម្ដែង​ជា​ច្រើន ហើយពួកគេចង់ឲ្យមានការផ្លាស់ប្ដូរខ្លះៗ ទៅលើរូបរាងរបស់នា។

លោក ដេវិដ គីម (David Kim) អ្នកទទួលបន្ទុកខាងផ្ដល់ព័ត៌មាន របស់គណៈកម្មការ បានថ្លែងថា៖ «យើង​គិតថា នាងគួរតែស្អាតឲ្យបានខ្លាំងជាងនេះ។ អញ្ចឹងហើយ ទើបពេលនាងបានមកដល់ យើងបានបញ្ជូន​នាងទៅកាន់មន្ទីរពេទ្យ ដើម្បីបន្ថែមទំហំសុដន្ដ។»

«តែ គឺនៅពេលនោះហើយ ដែលបញ្ហាបានកើតឡើង» លោក គីម បានបន្ថែម។

តាមគម្រោង នាង ម៉ៃ ដែលអមដំណើរដោយម្ដាយនោះផង បានធ្វើដំណើរទៅកាន់រដ្ឋធានី សេអ៊ូល សម្រាប់​រយៈពេល តែជាងមួយសប្ដាហ៍ប៉ុណ្ណោះ។ តែផ្ទុយទៅវិញ រយៈពេលនេះ បានអូសបន្លាយរហូតជាង ៣ខែ ជាមួយនឹងការចំណាយយ៉ាងសម្បើម។ គណៈកម្មការបវរកញ្ញាបានប្រកាសទៀតថា «នាង​ ម៉ៃ បានកុហក ហើយមិនដែលគោរពគណៈកម្មការ ប្រធានគណៈកម្មការ អ្នកចាត់ចែង ឬក៏អ្នកគាំទ្ររបស់នាងនោះទេ»។

ស្ងាត់បាត់ សូន្យឈឹងតែម្ដង!

ដោយសារតែហេតុនេះ ទើបនាងត្រូវបានទម្លាក់ចេញ ពីតំណែង។ គណៈកម្មការបវរកញ្ញា បានកំណត់​ឲ្យ​នាង​ប្រគល់ម្កុដ ត្រឡប់មកវិញ។ ហើយសំបុត្រយន្ដហោះមួយ ក៏ត្រូវបានទិញឲ្យនាង ដើម្បីឲ្យនាងបាន​ត្រឡប់​មក​រដ្ឋធានីរ៉ង់ហ្គូន ប្រទេសភូមាវិញដែរ។ ការកំណត់របស់គណៈកម្មការ និងសំបុត្រយន្ដហោះ ចេះ​តែមាន​និង​ត្រៀម​ឲ្យនាង តែគេមិនដែលឃើញនាង បានជិះនៅលើជើងយន្ដហោះ ដែលគេកំណត់ឲ្យ​នាង​ត្រឡប់​ទៅ​ប្រទេស​វិញ សូម្បីតែស្រមោលឡើយ។

ទស្សនាវដ្ដីក្នុងស្រុកមួយ របស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា អតីតរាជនីសម្ផស្សជាតិភូមារូបនេះ បានឡើងយន្ដហោះត្រឡប់ទៅប្រទេសវិញ តាំងពីប៉ុន្មានថ្ងៃមុននេះម្លេះ។ ចាប់ពីពេលនោះមក គេមិន​ទទួល​ដំណឹងអ្វីសោះតែម្ដង ពីស្រីស្រង់រូបនេះ។ នាង ម៉ៃ បានគេចខ្លួនបាត់មែន តែនាងមានទៅជាមួយ នូវ​ម្កុដ​ពេជ្រ​​បរវកញ្ញា ដែលមានតម្លៃដល់ទៅ ១សែន៥ម៉ឺនដុល្លារ៕

បវរកញ្ញា អាស៊ីប៉ាស៊ីភិក រត់​គេច​ខ្លួន​បាត់... តែ​មាន​ម្កុដ​ពេជ្រ​ទៅ​ជា​មួយ !
សាវិន ហ្វីលីព ផ្ដល់​៤៩០​ដុល្លារ​ទៅឲ្យ​ក្មេង​ប្រុស​ដែល​រង​ទារុណកម្ម

សាវិន ហ្វីលីព ផ្ដល់​៤៩០​ដុល្លារ​ទៅឲ្យ​ក្មេង​ប្រុស​ដែល​រង​ទារុណកម្ម

ក្មេងម្នាក់ ដែលត្រូវគេបានចងស្លាបសេក​ ជ្រមុជក្បាលក្នុងទឹកពាង ដោយសាររឿងលួចផ្លែដូង ដែលកំពុង​ល្បី​ខ្ទរខ្ទាពេញបណ្តាញសង្គមហ្វេសប៊ុក ពេលនេះត្រូវបានតារាសម្តែង និងជាម្ចាស់គម្រោងសាវិន លោក សាវីន ហ្វីលីព ឧបត្ថម្ភថវិការចំនួន៤៩០ដុល្លា ដែលលោកទទួលបានពីសម្បុរសជននានា។

តាមរយៈហ្វេសប៊ុក របស់តារាសម្តែងលោក សាវីន ហ្វីលីព លោកបានយកថវិកា ទាំង៤៩០ដុល្លានេះ ជូន​ទៅ​ដល់ដៃកុមារារងគ្រោះដោយផ្ទាល់។ ថវិកានេះ លោកទទួលបានការឧបត្ថម្ភ ពីអតីតតារាសម្តែងដ៏ល្បី​ឈ្មោះ​លោក ខៃ ប្រសិទ្ធ លោក អ៊ូ យាណារ៉ា ព្រមទាំងតារាសម្តែងផ្សេងទៀត ក្នុងនោះមានលោក ឡាយ វណ្ណយុត្ត ផងដែរ។

កុមារា ម៉ន វាសនា អាយុ១៤ឆ្នាំ មានស្រុកកំណើត ស្ថិតក្នុងឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្តព្រៃវែង​ត្រូវ​បាន​​បុរសពីរនាក់បងប្អូនធ្វើទារុណកម្ម យ៉ាងឃោរឃៅកាលពីប៉ុន្មានថ្ងៃមុននេះ ដោយសារតែ​កុមារ​ដែល​ចេញពីគ្រួសារដ៏ទីទាល់ក្រ បានចូលទៅលួចបេះដូង របស់បុរសទាំងពីរខាងលើ។ [...]

ចន ច័ន្ទលក្ខិណា ឆេះដុំ ពេលមានអ្នកថាខ្លួនផិតប្តី

ចន ច័ន្ទលក្ខិណា ឆេះដុំ ពេលមានអ្នកថាខ្លួនផិតប្តី

បើទោះជាអ្នកនាង ចន ច័ន្ទលក្ខណា ធ្លាប់ចេញ មកបកស្រាយជារឿយៗថា ការដែលអ្នកនាង​និងស្វាមី​សម្រេចចិត្ត ចែកផ្លូវគ្នាពាក់កណ្តាលទីនោះ ដោយសារតែការរស់នៅ មិនចុះសម្រុងគ្នា និងគ្មានជាប់ពាក់​ព័ន្ធ​ជាមួយនឹងអ្នកទីបី មកជ្រែកស្នេហ៍ក៏ដោយ ប៉ុន្តែនៅតែមានប្រិយមិត្តមួយចំនួន នៅតែមិនជឿជាក់ ហើយ​នៅ​តែលើកឡើងពីបញ្ហានេះថា អ្នកនាងមានអ្នកជំនួសលោកយុត្ថារ៉ា ឆាន្នី ទើបធ្វើឱ្យចំណង​ស្នេហារវាងអ្នក​ទាំងពីរត្រូវដាច់។

អស់រយៈពេល ជិតមួយឆ្នាំហើយ ដែលតារាសម្តែងជើងចាស់ អ្នកនាង ចន ច័ន្ទលក្ខិណា និងស្វាមីដែលធ្លាប់​រួមរស់ជាមួយគ្នា រហូតបានកូនស្រីមួយជាចំណងដៃ បានលែងលះគ្នា ដាច់ស្រេចជាតាមផ្លូវច្បាប់ ដោយគ្មាន​សោកស្តាយ ។ ចាប់តាំងពីគូស្វាមី ក្នុងវិថីសិល្បៈមួយគូរនេះ លែងលះគ្នា គេសង្កេតឃើញថា អ្នកនាង ចន ច័ន្ទលក្ខិណា ហាក់កាន់តែបង្ហាញភាពហ៊ឺហារ ស៊ីវិល័យជាងពេលមុនៗ។

មូលហេតុនេះហើយ ទើបមាននារីវ័យក្មេងម្នាក់ តាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះថា « [...]

បឹង​យក្សឡោម ជា​បឹង​ស្អាត​បំផុត ក្នុង​ចំណោម​បឹង​ទាំង១៥​ក្នុង​ពិភពលោក

បឹង​យក្សឡោម ជា​បឹង​ស្អាត​បំផុត ក្នុង​ចំណោម​បឹង​ទាំង១៥​ក្នុង​ពិភពលោក

«យក្សឡោម» ជាបឹងមួយ ស្ថិតនៅចំកណ្តាលភ្នំក្នុងឃុំយក្សឡោម ស្រុកបានលុង ខេត្តរតនៈគិរី។ បឹង​យក្សឡោម ជារមណីយដ្ឋានធម្មជាតិ ដ៏ស្រស់ត្រកាលគ្មានពីរ ដែលបានកើតឡើងដោយសារបន្ទុះភ្នំភ្លើង តាំងពីរាប់រយឆ្នាំមុន។ ទិដ្ឋភាពក្នុងបឹងយក្សឡោម មើលទៅដាច់កន្ទុយភែ្នក មានព្រៃព្រឹក្សា ដុះអមជុំវិញ បឹងដែលជាម្លប់សម្រាប កម្សាន្ត រីឯផៃ្ទទឹកមានពណ៌‌ខៀវស្រងាត់ ទឹកត្រជាក់ថ្លាឈ្វង់ស្ទើរតែអាចឆ្លុះមុខបាន រហូតធ្វើឲ្យអ្នកទស្សនា មិនចង់ឃ្លាតពីកនែ្លងនេះឡើយ។

យោងតាមគេហទំព័រ earthporm ដែលបានធ្វើចំណាត់ថ្នាកបឹង កើតពីបន្ទុះភ្នំភ្លើង និងមានសម្រស់​ស្រស់​ស្អាតជាងគេបំផុត ក្នុងនោះបឹងយក្សឡោមរបស់ប្រទេសកម្ពុជា ដែលគេបានអះអាងថា ជាបឹងដែល​កើត​ពី​បន្ទុះភ្នំភ្លើង កាលពីជាង ៤០០០ ឆ្នាំមុននោះ និងមានជម្រៅ ជាង ៤៧ ម៉ែត្រ គឺជាបឹងមួយដ៏ស្រស់ស្អាតបំផុត​លំដាប់ទី១២ ក្នុងចំណោមបឹងស្អាតបំផុតទាំង ១៥ នៅលើពិភពលោក។

មាស សុខសោភា បដិសេធ​មិន​លេង​ល្បែង​ចាក់​ទឹក​កក

មាស សុខសោភា បដិសេធ​មិន​លេង​ល្បែង​ចាក់​ទឹក​កក

«Ice bucket Challenge» ឬល្បែងចាក់ទឹកកកដាក់គ្នា ជាល្បែងដ៏ពេញនិយមក្នុងពេលថ្មីៗនេះ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរលេងវា ដើម្បីបរិចាគដល់មន្ទីពេទ្យគន្ធបុប្ផា។ ដោយឡែកកញ្ញា មាស សុខសោភា ដែលជា​តារា​ចម្រៀងដ៏ល្បី របស់ផលិតកម្មថោន បែរបដិសេធមិនចូលលេងល្បែងសម្បុរសនេះទៅវិញ។

មូលហេតុចំពោះការមិនចូលលេងល្បែងដែលកំពុងមានប្រជាប្រិយភាពនេះ ត្រូវបានកញ្ញា មាសសុខសោភា បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់នាងថា ដោយសារតែនាងមិនចង់ខ្ជះខ្ជាយទឹក ខណៈពេល​ដែលកូនឈើ១០០០០ដើមរបស់នាងនៅកំពុងស្ពឺ កំពុងត្រូវការទឹកសង្គ្រោះជាបន្ទាន់។ បើទោះបីជានាង​មិន​ចូលរួមលេងល្បែងដ៏កំពុងពេញនិយមនេះក៏ដោយ ប៉ុន្តែនាងនៅតែបរិចាគថវិកា​ដល់មន្ទីរពេទ្យគន្ធបុប្ផា​ដដែល។

តារាចម្រៀងប្រជាប្រិយភាពរូបនេះ បានសរសេរបន្តថា៖ «សូមអរគុណដល់អ្នកគ្រប់គ្នាបានចូលរួមធ្វើ “Ice bucket Challenge” ព្រមទាំងបានស្នើឱ្យនាងខ្ញុំអនុវត្តបន្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...