Posts in ‘ប្រពៃណីទំនៀមទំលាប់’ Category

«មាសស្រួយ» ពេញ​និយម​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នង​ឃុំ​ស្រឡប់

«មាសស្រួយ» ពេញ​និយម​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នង​ឃុំ​ស្រឡប់

«រ៉ែមាស» ជាមាសទឹកខ្ចី ដែលមិនអាចធ្វើការកែឆ្នៃ ជាគ្រឿងអលង្ការបាននៅឡើយនោះ ត្រូវបានឈ្មួញ​ម្នាក់មក​ពី​ភាគខាងលិច នៃខេត្តត្បូងឃ្មុំយកមកលក់ នៅក្នុងទឹកដីផ្សារខ្នា ភូមិខ្នា ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាពេល​កន្លងមក និងថ្មីៗនេះ ជាមួយនឹងការទិញយកទៅប្រើប្រាស់ តាមជំនឿសាសនារៀងៗខ្លួន នៃពលរដ្ឋមួយចំនួន​ប្រចាំតំបន់នោះ។


«មាសស្រួយ» ដែលឡើងទៅជាមាសបន្ដិចម្ដងៗ។ (រូបថត MONOROOM.info/ O. Vary)

មាសស្រួយ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ប្រជាពលរដ្ឋម្នាក់ដែលជាអាជីវករ​លក់សម្លៀក​បំពាក់ និងសម្ភារៈប្រើប្រាស់នានា លោក ស្រ៊ីម ចាន់ថន [...]

ទំនាយ​ខ្លះៗ ប្រចាំ​ឆ្នាំ​មមី និង​ជោគជីតា​មនុស្ស​កើត​ឆ្នាំ​នេះ

ទំនាយ​ខ្លះៗ ប្រចាំ​ឆ្នាំ​មមី និង​ជោគជីតា​មនុស្ស​កើត​ឆ្នាំ​នេះ

ខាងក្រោមនេះ ជាការដកស្រង់ចំណុចសំខាន់ៗ មួយចំនួន ទាក់ទងនឹងសង្ក្រាន ទំនាយ និងជោគជីតារាសី នៃឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងគ្រឹសករាជ ២០១៤។


អវតារនៃព្រះវិស្ណុ ដែលមានក្បាលជាសេះ នៃរចនាបទប្រាសាទសម្បូរព្រៃគុប សព្វថ្ងៃតាំងនៅសារមន្ទីរហ្គីម៉េ ក្នុងរដ្ឋធានីប៉ារីស។ (រូបថត ឯកសារ)

ឆ្នាំមមី២៥៥៨ - ឆ្នាំថ្មីនេះ ត្រូវនឹងសត្វសេះ (មមី) ដែលមានពង្សទេព្តាស្រី ធាតុភ្លើង ត្រូវនឹងថ្ងៃច័ន្ទ១៥កើត ១រោច និង២រោច តាមច័ន្ទគតិ ត្រូវនឹងថ្ងៃទី១៤ ១៥ ១៦ខែចែត្រ ដែលជាវេនរបស់ បុត្រីរបស់កបិលមហាព្រហ្ម ឈ្មោះ គោរាគទេវី សៀតផ្កាអង្គារបុស្ស ប្រដាប់ដោយបុក្តា ភក្សាហារប្រេង អាវុធស្តាំ ព្រះខ័ន ឆ្វេងឈើច្រត់ និង មានសត្វខ្លា ជាពាហនៈ។ [...]

សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

១. ចូលឆ្នាំថ្មី មានន័យដូចម្តេច?
២. ហេតុអ្វីចាំបាច់ប្រារព្វ ពិធីបុណ្យចូលឆ្នាំថ្មី?
៣. តើបុណ្យចូលឆ្នាំថ្មីខ្មែរ មានកំណើតចាប់តាំងពី ពេលណាមក?
៤. ក្នុងពិធីបុណ្យនេះខ្មែរនិយមធ្វើអ្វីខ្លះ?
៥. ក្នុងនាមយើងជាកុលបុត្រខ្មែរ តើគួរប្រកាន់យកអាកប្បកិរិយាបែបណាខ្លះដើម្បីឲ្យទទួលបាន សិរីសួស្តីក្នុង ឱកាសឆ្នាំថ្មី?
៦. តើឆ្នាំ ២០១២ នេះត្រូវនឹងឆ្នាំតំណាងសត្វអ្វី? តើខ្មែរមានជំនឿបែបណាសម្រាប់សត្វនេះ?
៧. ចុះលោកអ្នកវិញមានជំនឿបែបណាដែរ?
៨. តើមានប្រទេសណាខ្លះដែលបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដូចជាប្រទេសខ្មែរដែរ?
៩. តើលោកអ្នកមានគម្រោងនឹងធ្វើអ្វីខ្លះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ?

ក.និយមន័យ៖

បុណ្យចូលឆ្នាំថ្មី មានន័យថា ពិធីឆ្លងដំណើរនៃការផុតឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ។

ខ. បុព្វហេតុនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ៖

[...]

ថ្ងៃ​កុហក​១​មេសា៖ យុវជន​ខ្មែរ​ចាប់​ផ្តើម​ចម្លង​តាម​បស្ចិម​លោក?

ថ្ងៃ​កុហក​១​មេសា៖ យុវជន​ខ្មែរ​ចាប់​ផ្តើម​ចម្លង​តាម​បស្ចិម​លោក?

«ចុច Like status នេះ នឹងទទួលបានកាត ទូរសព្ទ ម្នាក់ 1$» នេះជាឃ្លាមួយដែល យុវជនជនខ្មែរចាប់ផ្តើមប្រារព្ធ «ថ្ងៃកុហក» ឬ«April Fool’s Day» ឬ «Poisson d’Avril» ដែលជាប្រពៃណីរបស់ពួកបស្ចិមលោក ​ប្រារព្ធឡើង​នៅថ្ងៃ​ទី០១ មេសា។


រូបភាពត្លុកកំប្លែង ឧទ្ទិសឲ្យថ្ងៃកុហក។

ទំនៀម - ថ្ងៃកុហក «April Fool’s Day» ឬ «Poisson d’Avril» មានប្រភពចេញពីប្រទេសបារាំង ចាប់តាំងពីឆ្នាំ ១៥៦៤​ មកម្ល៉េះ។ ក្នុងពេលបច្ចុប្បន្ន បណ្តាប្រទេសបស្ចិមលោកមួយចំនួន ដែលនិយមប្រារព្ធថ្ងៃដ៏ចម្លែកនេះ មានដូច​ជាប្រទេស រួមមាន​បារាំង ដាណឺម៉ាក ហូឡង់ បែលហ្ស៊ិក កាណាដា អ៊ីតាលី ប៉ូឡូញ ព័រទុយហ្គាល់ សហរដ្ឋអាមេរិក ស៊្វីស ស៊ុយអែត ហ្វាំង និងនៅអាស៊ី មានប្រទេសជប៉ុន។ [...]

កម្មវិធី​«ស្តាប់​ចម្រៀង​របស់​ខ្ញុំ» ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ចម្រៀងបរទេស

កម្មវិធី​«ស្តាប់​ចម្រៀង​របស់​ខ្ញុំ» ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ចម្រៀងបរទេស

បើទោះបីជាវិស័យចម្រៀងនៅក្នុងប្រទេសកម្ពុជា រីកចម្រើនគួរអោយកត់សម្គាល់ក៏ដោយ តែបទចម្រៀងខ្លះមិន​ត្រូវ​បានគាំទ្រ ពីបណ្តាយុវវ័យនិងអ្នកស្ដាប់វ័យចំណាស់ៗឡើយ ដោយប្រិយមិត្តទាំងនោះបានងាកទៅចូលចិត្ត​ស្តាប់​តែ​ចម្រៀងបរទេស និងខ្លះទៀតសុទ្ធចិត្តស្ដាប់ចម្រៀង បន្សល់ទុកពីសង្គមចាស់នោះជាដើម។ នេះអាចជា​មូលហេតុ​​មួយ ដែលធ្វើឲ្យបណ្តា​ផលិតកម្មមួយចំនួនដើរលួចចម្លងបទល្បីៗ ដែលអ្នកស្ដាប់ចូលចិត្តទាំងនោះ យកមកបកប្រែ ឬលេងភ្លេងដាក់តន្ត្រីថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកស្ដាប់។


ការចាប់ផ្ដើមបញ្ចេញស្នាដៃរបស់បណ្ដាយុវជន នៅថ្ងៃសម្ភោធកម្មវិធី ស្ដាប់ចម្រៀងរបស់ខ្ញុំ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Channita)

ចម្រៀង - [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...