Posts in ‘ពិភពលោក’ Category

សមាជិក​មិន​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ សហប្រជាជាតិ ជាប់​ឆ្នោត​ថ្មី

សមាជិក​មិន​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ សហប្រជាជាតិ ជាប់​ឆ្នោត​ថ្មី

សមាជិកថ្មី មិនអចិន្ត្រៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ក្នុងការត្រួតពិនិត្យ ថែរក្សាសន្ដិភាព បានជាប់ឆ្នោតថ្មី និងសារជាថ្មី សំរាប់អាណត្តិពីរឆ្នាំ (២០១៣-២០១៤) ខាងមុខនេះ ដោយមហាសន្និបាតរបស់ អង្គការនេះ កាលពីថ្ងៃ១៨តុលាកន្លងទៅនេះ។ ប្រទេសដែលជាប់ឆ្នោតថ្មីនោះ ដែលរួមមាន ប្រទេស​អូស្ត្រាលី (Australie) លុចហ្សំបួរ (Luxembourg) កូរ៉េខាងត្បូង (South Korea) រវ៉ាន់ដា (Rwanda) និង​ប្រទេស​អាហ្សង់ទីន (Argentine) នឹងបានអង្គុយនៅលើកៅអី ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការ​សហប្រជាជាតិ ចាប់ពីថ្ងៃទី០១មករា២០១២ខាងមុខនេះ ជាមួយនឹងសមាជិកសន្តិសុខអចិន្ត្រៃយ (ចិន អាមេរិក រូស្សី បារាំង អង់គ្លេស) ទាំងប្រាំផ្សេងទៀត។

ញ៉ូយក៖ ឃាត់ខ្លួនជនម្នាក់ ស្ថិតនឹងអាល-កៃដា ដោយជាប់អន្ទាក់ FBI

ញ៉ូយក៖ ឃាត់ខ្លួនជនម្នាក់ ស្ថិតនឹងអាល-កៃដា ដោយជាប់អន្ទាក់ FBI

អាជ្ញាធរខាងយុត្តិធម៌ របស់សហរដ្ឋអាមេរិក បានប្រកាសអោយដឹងថា បុរសម្នាក់ ដែលអួតថា ខ្លួនមានជាប់ទាក់ទង នឹង​បណ្ដាញភេវរកម្មអាល-កៃដា ហើយចង់ដាក់ បំផ្ទុះគ្រាប់បែកទំងន់៤៥គីឡូ នៅពីមុខអាគារឯកសារមួយរបស់សហព័ន្ធ នៅទីក្រុងញ៉ូយកនោះ ត្រូវបានគេឃាត់ខ្លួន កាលពីថ្ងៃពុធទី១៧តុលាព្រឹក។


កាហ្សី មូហាមេដ និងអាគារដែលគេចង់ដាក់គ្រាប់បែបបំផ្ទុះ។

បុរសនោះអាយុ២១ឆ្នាំ មានដើមកំណើតមកពីបង់ក្លាដេស ត្រូវបានគេចាប់ឃាត់ខ្លួន ក្រោយពីជននេះបានខិតខំ បំផ្ទុះ​គ្រាប់​បែក​របស់ខ្លួន តែមិនបានសំរេច ដោយហេតុជននេះ ត្រូវភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ អេហ្វប៊ីអាយ (FBI) តាមដាន​តាំង​ពីច្រើនខែមកហើយ។ កាហ្សី មូហាមេដ រេហ្សវាណុល អាសាន់ ណាហ្វីស (Quazi Mohammad Rezwanul Ahsan Nafis) [...]

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ ម៉ាត៍ រ៉ូមណី នាំមុខ បារ៉ាក់ អូបាម៉ា

បោះឆ្នោតប្រធានាធិបតីអាមេរិក៖ ម៉ាត៍ រ៉ូមណី នាំមុខ បារ៉ាក់ អូបាម៉ា

ប្រធានាធិបតីជិតផុតតំណែង បារ៉ាក់ អូបាម៉ា បានបាត់បង់សម្លេងគាំទ្រ នៅក្នុងការស្ទង់មតិមួយ បើប្រៀបនឹងគូរប្រជែង របស់លោក មកពីគណបក្សសារធារណរដ្ឋ លោក ម៉ាត៍ រ៉ូមណី។


លោកបារ៉ាក់ អូបាម៉ា និងលោក ម៉ាត៍ រ៉ូមណី ក្នុងពេលជួបជជែក តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃពុធទី ៣តុលា។

ប្រធានាធិបតីផុតតំណែង លោកបារ៉ាក់ អូបាម៉ា បានបាត់បង់សម្លេងគាំទ្រ ក្នុងការស្ទង់មតិនៃអ្នកទៅបោះឆ្នោតមួយ ដែលមុននេះ លោកបាននាំមុខគូរប្រជែងរបស់គាត់ គឺលោក ម៉ាត៍ រ៉ូមណី​ មកពីគណបក្សសារធារណរដ្ឋ។ ការបាត់បង់ សម្លេងគាំទ្រនេះ កើតចេញបន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា បានជួបជជែកជាលើកទី១ ជាមួយនឹងលោក ម៉ាត៍ រ៉ូមណី នៅ តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធទី៣តុលា ឆ្នាំ២០១២។ ការស្ទង់មតិថា្នក់ជាតិនេះ [...]

វិបត្តិហិរញ្ញវត្ថុពិភពលោក គំរាមប្រទេសមិនសូវអភិវឌ្ឍន៍ PMA

វិបត្តិហិរញ្ញវត្ថុពិភពលោក គំរាមប្រទេសមិនសូវអភិវឌ្ឍន៍ PMA

អង្គការសហប្រជាជាតិ បានប្រាប់អោយដឹង នៅក្នុងរបាយការណ៍ថ្មីមួយថា ការអូសបន្លាយនៃវិបត្តិហិរញ្ញវត្ថុ និងកំណើន សេដ្ឋកិច្ចតិចតួច នៅលើពិភពលោក នឹងបង្អាក់ដល់ការរីកចំរុងចំរើនទៅមុខ នៃប្រទេសមិនសូវអភិវឌ្ឍ(PMA) ដែលចាប់ ពីពេលនេះទៅមុខ ពាក់កណ្តាលនៃប្រទេសទំាងនេះ អាចនឹងមិនសំរេចគោលបំណងរបស់ពួកគេ ក្នុងការអភិវឌ្ឍប្រទេស អោយបានទាន់ពេលវេលា។


ផែនទីពិភពលោក ដែលបង្ហាញពីប្រទេសមិនសូវអភិវឌ្ឍន៍ទាំង៤៩។

របាយការណ៍នេះ បានផ្តោតទៅលើ ការសិក្សាយ៉ាងជំនាញ អំពីករណីរបស់ប្រទេសចំនួនបី រួមមាន ប្រទេស ហ្សុមប៊ី (Zambie) បេណាំង (Bénin) និង ប្រទេសកម្ពុជា (Cambodge)។ វាបង្ហាញថា ការអូសបន្លាយនៃវិបត្តិហិរញ្ញវត្ថុ បានពន្យឺត នៅក្នុងករណីខ្លះ និងករណីខ្លះទៀត បានទាញទម្លាក់មកវិញ [...]

ភាពយន្ដប្រឆាំងអ៊ីស្លាម៖ កំហឹងសាសនិក អ៊ីស្លាមក្នុងលោក ផ្ទុះឡើងជាថ្មី

ភាពយន្ដប្រឆាំងអ៊ីស្លាម៖ កំហឹងសាសនិក អ៊ីស្លាមក្នុងលោក ផ្ទុះឡើងជាថ្មី

អ្នកកាន់សាសនាអ៊ីស្លាមរាប់សិបពាន់នាក់ បានចុះនៅតាមផ្លូវ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងភាពយន្ដមួយ ផលិតនៅសហរដ្ឋ អាមេរិក ដែលពួកបានគិតថា បានបន្ទាបបន្ថោកដល់សាសនាអ៊ីស្លាម។ ក្បួនបាតុកម្ម ដែលកើតមានគ្រប់ទិសទីក្នុងពិភព អារ៉ាប់ បានប្រែក្លាយជាអំពើហឹង្សា ដុតស្ថានទូត និងបណ្ដាផលប្រយោជន៍របស់អាមេរិក ហើយបានបង្កអោយមានអ្នកស្លាប់ និង របួសជាច្រើន។ ដំនកស្រង់របស់ភាពយន្ដនេះ គេអាចរកមើលឃើញនៅលើគេហទំព័រ យូធូប ដែលជាគេហទំព័រធំជាង គេ ខាងចែកផ្សាយវីដេអូ នៅលើបណ្ដាញអាំងធើណែត។


រូបថតចម្លងចេញពីខ្សែរភាពយន្តដើមហេតុ

អាមេរិកប្រកាន់ជំហរនឹងនរ

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គឹមមូន បានវាយតំលៃខ្សែរភាពយន្តនោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...