សមាជិក​មិន​អចិន្ត្រៃយ៍​ទាំង​៥ នៃ​ក្រុមប្រឹក្សា​សន្តិសុខ សហប្រជាជាតិ ជាប់​ឆ្នោត​ថ្មី

សមាជិកថ្មី មិនអចិន្ត្រៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ក្នុងការត្រួតពិនិត្យ ថែរក្សាសន្ដិភាព បានជាប់ឆ្នោតថ្មី និងសារជាថ្មី សំរាប់អាណត្តិពីរឆ្នាំ (២០១៣-២០១៤) ខាងមុខនេះ ដោយមហាសន្និបាតរបស់ អង្គការនេះ កាលពីថ្ងៃ១៨តុលាកន្លងទៅនេះ។ ប្រទេសដែលជាប់ឆ្នោតថ្មីនោះ ដែលរួមមាន ប្រទេស​អូស្ត្រាលី (Australie) លុចហ្សំបួរ (Luxembourg) កូរ៉េខាងត្បូង (South Korea) រវ៉ាន់ដា (Rwanda) និង​ប្រទេស​អាហ្សង់ទីន (Argentine) នឹងបានអង្គុយនៅលើកៅអី ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការ​សហប្រជាជាតិ ចាប់ពីថ្ងៃទី០១មករា២០១២ខាងមុខនេះ ជាមួយនឹងសមាជិកសន្តិសុខអចិន្ត្រៃយ (ចិន អាមេរិក រូស្សី បារាំង អង់គ្លេស) ទាំងប្រាំផ្សេងទៀត។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 19, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាជិកថ្មី មិនអចិន្ត្រៃយ៍ នៅក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ដែលជាអង្គការកំពូលរបស់ពិភពលោក ក្នុងការត្រួតពិនិត្យ ថែរក្សាសន្ដិភាព បានជាប់ឆ្នោតថ្មី និងសារជាថ្មី សំរាប់អាណត្តិពីរឆ្នាំ (២០១៣-២០១៤) ខាងមុខនេះ ដោយមហាសន្និបាតរបស់ អង្គការនេះ កាលពីថ្ងៃ១៨តុលាកន្លងទៅនេះ។ ប្រទេសដែលជាប់ឆ្នោតថ្មីនោះ ដែលរួមមាន ប្រទេស​អូស្ត្រាលី (Australie) លុចហ្សំបួរ (Luxembourg) កូរ៉េខាងត្បូង (South Korea) រវ៉ាន់ដា (Rwanda) និង​ប្រទេស​អាហ្សង់ទីន (Argentine) នឹងបានអង្គុយនៅលើកៅអី ជាសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការ​សហប្រជាជាតិ ចាប់ពីថ្ងៃទី០១មករា២០១២ខាងមុខនេះ ជាមួយនឹងសមាជិកសន្តិសុខអចិន្ត្រៃយ (ចិន អាមេរិក រូស្សី បារាំង អង់គ្លេស) ទាំងប្រាំផ្សេងទៀត។


ទិដ្ឋភាពនៅក្នុងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាសន្តិសុខ។ រូបថត៖ ONU។

ជារៀងរាល់ឆ្នាំ កៅអីដែលមានអំណាច ក្នុងការសំរេចបញ្ហាសន្ដិភាពពិភពលោក របស់ក្រុមប្រឹក្សាសន្ដិសុខចំនួនប្រាំម្ដង ត្រូវបានគេបោះឆ្នោតឡើងវិញ។ កៅអីពីរ ដែលទុកសំរាប់ទ្វីបអាហ្រិច ទ្វិបអាមេរិកឡាទីន​ និងតំបន់ប្រជុំកោះការ៉ាអ៊ីប មិនមានបេក្ខភាពប្រទេសតំណាងណាផ្សេងមកប្រកួត ក្រៅតែពីប្រទេសដែលជាប់ឆ្នោតខាងលើនេះទេ។ ហេតុដូច្នេះ ហើយទើប ប្រទេសរវ៉ាន់ដា (Rwanda) និង​ប្រទេស​អាហ្សង់ទីន (Argentina) បានជាប់ឆ្នោតជាស្វ័យប្រវត្តិ បើទោះជា យន្ដការជាប់ក្លាយជាសមាជិក ត្រូវតែមានការបោះឆ្នោតទុកចិត្ត ពីប្រទេសសមាជិកអង្គការសហប្រជាជាតិ ទាំង១៩៣ ក៏ដោយ។ ក្នុងដំណើរការបោះឆ្នោតនេះ ប្រទេសរវ៉ាន់ដា (Rwanda) ទទួលបានការគាំទ្រ ១៤៨សំលេង និង​ប្រទេស​អាហ្សង់ទីន (Argentine) បាន ១៨២សំលេង។

រីឯពីរកៅអីទៀត ដែលគេទុកសំរាប់ទ្វីបអ៊ឺរ៉ុប ប្រទេសលោកខាងលិច និងប្រទេសដទៃទៀត ប្រទេសអូស្ត្រាលី (Australie) ទទួលបានការគាំទ្រនៅជុំទីមួយ ១៤០សំលេង ចំណែកប្រទេសលុចហ្សំបួរ (Luxembourg) ជាប់ក្នុងអាណត្តិលើកទីពីរ ក្នុងសំលេងគាំទ្រជុំទីពីរ ចំនួន១៣១សំលេង។

កៅអីចុងក្រោយ ដែលគេទុកអោយទៅប្រទេសអាស៊ី-ប៉ាស៊ីភិច បានធ្លាក់ទៅប្រទេសកូរ៉េខាងត្បូង ជាមួយនឹងការគាំទ្រ ចំនួន១៤៩សំលេង ឈ្នះប្រទេសអ៊ូតង់ និងប្រទេសកម្ពុជា បើទោះជាទទួលបាន ការគាំទ្រពីប្រទេសចិនក៏ដោយ។

អាណត្តិពីរឆ្នាំ ដែលត្រូវនៅជាមួយ នឹងសមាជិកអាចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្ដិសុខ

សំរាប់ពីរឆ្នាំ នៃអាណត្តិខាងមុខនេះ ប្រទេសទាំងប្រាំដែលទើបនឹងជាប់ឆ្នោតនេះ នឹងមានអសនះអង្គុយជាមួយ​ នឹង ប្រទេសសមាជិកអចិន្រ្តៃយ៍ទាំងប្រាំគឺ ចិន អាមេរិក បារាំង អង់គ្លេស និងរូស្សី។ តែអ្នកដែលមានសិទ្ធិជំទាស់វេតូ ទៅនឹង ដំណោះស្រាយណាមួយ មានសំរាប់តែប្រទេស ជាសមាជិកអាចិន្ត្រៃយ៍ប្រាំនេះប៉ុណ្ណោះ។

ការបោះឆ្នោត ជ្រើសរើសសមាជិកទាំងប្រាំ មិន-អចិន្រ្តៃយ៍ បានប្រព្រឹត្តិទៅ ដោយគ្មានការជជែកវែកញែកច្រើននោះទេ។ បេក្ខភាពរបស់ប្រទេស រវ៉ាន់ដា (Rwanda) ដែលតែងតែទទួលការរិះគន់ថា បានគាំទ្រពួកទឧទាម នៅផ្នែកខាងកើតនៃ សារធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មិនត្រូវបានគេលើកយកនិយាយទេ ហើយជាពិសេស ដោយត្រូវបានតំណាងរបស់ ប្រទេសកុងហ្គោខ្លួនឯង ជួយការពារ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ មានសមាជិកទាំងអស់ ១៥ប្រទេស ក្នុងនោះ៥ប្រទេស ជាសមាជិកអចិន្ត្រៃយ ដែលមានសិទ្ធិប្រឆាំង វេតូ​ និង១០ប្រទេសផ្សេងទៀត​ ជាសមាជិកមិនអចិន្ត្រៃយ៍តំណាងមកគ្រប់ទ្វីប ដែលត្រូវទទួលការបោះឆ្នោត ជ្រើសតាំងពីសំណាក់រដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ (បោះឆ្នោតមួយឆ្នាំម្ដង សំរាប់ ៥ប្រទេស)។ ដើម្បីទទួលបានកៅអីនេះ ប្រទេសដាក់បេក្ខភាព ត្រូវទទួលសំលេងគាំទ្រយ៉ាងហោចណាស់ ២ភាគ៣នៃ សំលេង៕

--------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...