បង្កើតទំព័រហ្វេសប៊ុក ដើម្បីប្រមាញ់ក្មេងស្រីស្អាតៗ កក្រើកញ៉ូហ្សេឡេន
ការបង្ហាញរូបភាពនៅតាមបណ្ដាញផ្សព្វផ្សាយ ស្ដីពីសកម្មភាពរបស់ក្រុមយុវជនមួយ ដែលបានឲ្យនាងៗ ជាយុវតីក្មេងៗស្អាតៗ ផឹករហូតដល់ស្រវឹង ដើម្បីឈានទៅដល់ការរួមភេទជាក្រុមនោះ បានធ្វើឲ្យផ្ទុះជារឿងអាស្រូវកក្រើកពេញប្រទេសញ៉ូហ្សេឡេន។ ខណៈពេលដែលនគរបាល ត្រូវបានចោទប្រកាន់ពីការបិទភ្នែក ធ្វើមិនដឹងមិនលឺជុំវិញហេតុការណ៍នោះ រដ្ឋាភិបាលនៃប្រទេសនេះ កំពុងតែចាប់ផ្ដើមចាត់វិធានការ«ខ្លាំង»ដៃមួយ។
ទ័ព័រហ្វេសប៊ុក របស់ក្រុមយុវជន«អ្នកប្រមាញ់ដើម្បីចំអិន»។ (រូបចម្លងពីទំព័រហ្វេសប៊ុក)
ជីវិតយុវវ័យ - នេះហើយដែលអ្នកផងនិយាយថា ការលេងសើច ដែលបណ្ដាលឲ្យមានរឿងធំ។ ក្រុមយុវជនដែលមានអាយុយ៉ាងតិច២០ឆ្នាំ បានបង្កឲ្យមានជារឿងអាស្រូវដ៏ធំមួយ នៅប្រទេសញ៉ូហ្សេឡេន ដោយពួកគេបានបង្ខំយុវតីក្មេងៗ ឲ្យរួមភេទជាក្រុម [...]