ភេវរកម្ម​នៅ​ធៀន​អាន​ម៉េន៖ អាជ្ញាធរ​ចិន​សង្ស័យ​ជន​ភាគ​តិច​អុយហ្គ័រ (VDO)

កាលពីថ្ងៃចន្ទទី២៨ខែតុលា រថយន្ដហ្សីបមួយគ្រឿង បានបុកទម្លាយហ្វូងមនុស្ស ដែលស្ថិតនៅលើទីលានធៀនអានម៉េន ដ៏ល្បីឈ្មោះ កណ្ដាលរដ្ឋធានីប៉េកាំងនៃប្រទេសចិន បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និងមនុស្ស៣៨នាក់រងរបួស។ បើទោះ​ជារបបកុំម្មុយនីសចិន ផ្ដល់ព័ត៌មានតិចតួចបំផុត ស្ដីពីហេតុការណ៍ តែគេនៅតែបានដឹងថា អាជ្ញាធររបស់ប្រទេសនេះ បាន​សង្ស័យថានវជាអំពើភេវរកម្ម ហើយធ្វើការស៊ើបអង្កេត លើជនជាតិភាគតិចអ៊ុយហ្គ័រ ដែលមិនសូវចូលចិត្តរដ្ឋអំណាច​ចិន​ស្រាប់។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីថ្ងៃចន្ទទី២៨ខែតុលា រថយន្ដហ្សីបមួយគ្រឿង បានបុកទម្លាយហ្វូងមនុស្ស ដែលស្ថិតនៅលើទីលានធៀនអានម៉េន ដ៏ល្បីឈ្មោះ កណ្ដាលរដ្ឋធានីប៉េកាំងនៃប្រទេសចិន បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និងមនុស្ស៣៨នាក់រងរបួស។ បើទោះ​ជារបបកុំម្មុយនីសចិន ផ្ដល់ព័ត៌មានតិចតួចបំផុត ស្ដីពីហេតុការណ៍ តែគេនៅតែបានដឹងថា អាជ្ញាធររបស់ប្រទេសនេះ បាន​សង្ស័យថានវជាអំពើភេវរកម្ម ហើយធ្វើការស៊ើបអង្កេត លើជនជាតិភាគតិចអ៊ុយហ្គ័រ ដែលមិនសូវចូលចិត្តរដ្ឋអំណាច​ចិន​ស្រាប់។


នគរបាលចិននាំគ្នាបិទរបាំងរថយន្ដឆេះ កុំឲ្យអ្នកកាសែតអាចថតយកទិដ្ឋភាពពីហេតុការណ៍នេះបាន។ (រូបថត AFP)

ទីក្រុងប៉ារីស - រដ្ឋអំណាចកុំម្មុយនីសចិន មិនបាននិយាយថាហេតុការណ៍នេះ ជា«ភេវរកម្ម»នោះទេ តែ​ប្រភព​ជាច្រើន​បានបញ្ជាក់ថា អាជ្ញាធរបានដាក់ការសង្ស័យ ទៅលើជនជាតិអ៊ុយហ្គ័រ។ បណ្ដាជនភាគតិចដែលធ្លាប់ប្រឆាំងចេញមុខ នឹងអាជ្ញាធរចិន ត្រូវបានគេគិតថាបានបើករថយន្ដហ្សីប ក្នុងល្បឿនដ៏លឿនមួយ បុកទម្លាយហ្វូងមនុស្សនៅមុខទីលាន ដែលជានិមិត្តរូបដ៏សំខាន់របស់មហាអំណាចមួយនេះ ហើយបានផ្ទុះឆេះជាអណ្ដាតភ្លើង បង្កឲ្យមនុស្ស៥នាក់ស្លាប់ និង​៣៨នាក់រងរបួស។

ភេវរកម្មអត្តឃាត ជាការសង្ស័យធំជាងគេ។ នេះបើតាមការសង្កេតមើលសកម្មភាពនៃទិសដៅរបស់រថយន្ដ ដែលមុននឹង​ទៅដល់ផ្ទុះឆេះឈប់លែងទៅមុខ បន្ទាប់ពីបើកលើចិញ្ចើមផ្លូវយ៉ាងវែង ឆ្ពោះត្រង់ទៅរូបថតលោក​ប្រធានម៉ៅដ៏​«មហិមា»​។ ទឡ្ហីករណ៍នេះ ធ្វើឲ្យអាជ្ញាធរកំណត់យកជាការបាន ហើយបានចេញប្រកាសចាប់ខ្លួន បុរសពីរនាក់ដែលមានប្រភព​ដើម​ពីខេត្តជីនចាង (Xinjiang)។

បណ្ដាជនអ៊ុយហ្គ័រ៖ ការរើបម្រះតាមវិធី«ហិង្សា»

នៅពេញមួយរដូវក្ដៅឆ្នាំនេះ ខេត្តជីនចាង ដែលស្ថិតនៅភាគខាងលិចនៃប្រទេសមួយនេះ បានរងគ្រោះយ៉ាងខ្លាំងនឹងអំពើ​ភេវរកម្មជាច្រើន និងការប្រឈមមុខរវាងក្រុមជនជាតិអ៊ុយហ្គ័រ និងកងកម្លាំងសមត្ថកិច្ច។ ជនជាតិភាគតិច និយាយភាសា​ទួគីរ និងកាន់សាសាអ៊ីស្លាមទាំងនេះ មិនដែលត្រូវគ្នាជាមួយនឹងជនជាតិភាគច្រើន ដែលគេស្គាល់ថាជា ជនជាតិហាន របស់ចិននោះទេ។ ជួនកាល មានឈានទៅដល់ការបង្ហូឈាមដាក់គ្នាទៀត ក៏មានដែរ។ អំពើហិង្សាដែលទីក្រុងប៉េកាំង ចាត់ទុកថាជាអំពើ«ភេវរកម្ម»។

អ្នកស្រាវជ្រាវនៅបស្ចឹមលោកមួយរូប ឯកទេសខាងប្រទេសចិន បាននិយាយថា «ក្រុមជនជាតិទីបេ ក៏បានតស៊ូដើម្បីសុំ​ស្វ័យភាពនៅក្នុងតំបន់របស់ខ្លួន ពីប្រទេសកុំម្មុយនីសចិនដូចគ្នាដែរ។ តែក្រុមជនជាតិទីបេ មានសកម្មភាពច្រើនតាម​បែប​សន្តិវិធី ដែលផ្ទុយពីក្រុមជនជាតិអ៊ុយហ្គ័រ បានជ្រើសរើសយកផ្លូវហិង្សា ដើម្បីរើបម្រះពីនឹមត្រួតត្រារបស់​មហាចិន៕»

សូមអញ្ជើញទស្សនាវិដេអូ ស្ដីពីហេតុការណ៍លើទីលានធៀនអានម៉េននេះដូចតទៅ៖

--------------------------------------------------
ដោយ ឈូករ័ត្ន - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...