សង្គមស៊ីវិល៖ បើរដ្ឋាភិបាល«គ្មាន»យុត្តិធម៌ មានតែសហគមអន្តរជាតិ!
យុត្តិធម៌សម្រាប់«ជនរងគ្រោះ»នៅកម្ពុជា៖ ការគ្មានជំនឿលើប្រព័ន្ធតុលាការ គ្មានជំនឿលើរាជរដ្ឋាភិបាលនោះ ដូច្នេះទាំងប្រជាពលរដ្ឋ ទាំងសង្គមស៊ីវិល បានងាកការស្វែងរកជំនួយផ្នែក«យុត្តិធម៌»នៅតាមស្ថានទូតនានា ដែលពួកគាត់គិតថាជាជំរើសចុងក្រោយនៃក្តីសង្ឃឹម។

ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
តស៊ូមតិ - ទោះបីដឹងថានៅដើមឆ្នាំ២០១៤នេះ កន្លងមកនេះរាល់ការជួបជុំតែងតែមានការរារាំង ទប់ស្កាត់ ឬរំខានដោយកងកម្លាំងប្រដាប់អាវុធរបស់ជាតិ និងក្រុមសន្តិសុខឯកជនរបស់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ទាំងប្រជាពលរដ្ឋ ទាំងសង្គមស៊ីវិលនៅតែស៊ូក្នុងការបន្តរដាក់ញតិទៅតាមស្ថានទូតនានា ដើម្បីជម្រុញឲ្យមានការដោះលែងលោក វន ពៅ [...]



