សង្គមស៊ីវិល៖ បើ​រដ្ឋាភិបាល​«គ្មាន»​យុត្តិធម៌ មាន​តែ​សហគម​អន្តរជាតិ!

យុត្តិធម៌សម្រាប់«ជនរងគ្រោះ»នៅកម្ពុជា៖ ការគ្មានជំនឿលើប្រព័ន្ធតុលាការ គ្មានជំនឿលើរាជរដ្ឋាភិបាលនោះ ដូច្នេះទាំង​ប្រជាពលរដ្ឋ ទាំងសង្គមស៊ីវិល បានងាកការស្វែងរកជំនួយផ្នែក«យុត្តិធម៌»នៅតាមស្ថានទូតនានា ដែលពួកគាត់​គិត​ថាជាជំរើសចុងក្រោយនៃក្តីសង្ឃឹម។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុត្តិធម៌សម្រាប់«ជនរងគ្រោះ»នៅកម្ពុជា៖ ការគ្មានជំនឿលើប្រព័ន្ធតុលាការ គ្មានជំនឿលើរាជរដ្ឋាភិបាលនោះ ដូច្នេះទាំង​ប្រជាពលរដ្ឋ ទាំងសង្គមស៊ីវិល បានងាកការស្វែងរកជំនួយផ្នែក«យុត្តិធម៌»នៅតាមស្ថានទូតនានា ដែលពួកគាត់​គិត​ថាជាជំរើសចុងក្រោយនៃក្តីសង្ឃឹម។


ការជួបគ្នាដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងពលរដ្ឋនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

តស៊ូមតិ - ទោះបីដឹងថានៅដើមឆ្នាំ២០១៤នេះ កន្លងមកនេះរាល់ការជួបជុំតែងតែមានការរារាំង ទប់ស្កាត់ ឬរំខាន​ដោយកងកម្លាំងប្រដាប់អាវុធរបស់ជាតិ និងក្រុមសន្តិសុខឯកជនរបស់រាជរដ្ឋាភិបាលយ៉ាងណាក៏ដោយ ទាំងប្រជា​ពលរដ្ឋ ទាំងសង្គមស៊ីវិលនៅតែស៊ូក្នុងការបន្តរដាក់ញតិទៅតាមស្ថានទូតនានា ដើម្បីជម្រុញឲ្យមានការ​ដោះលែង​លោក វន ពៅ សកម្មជនសិទិ្ធមនុស្សនិងកម្មករម្ភៃពីររូបផ្សេងទៀត។

ព្រឹកថ្ងៃទី២៩ ខែមករានេះប្រជាពលរដ្ឋ និងតំណាងជិតពីររយ នៃអង្គការ សមាគម បន្តដាក់ញាត្តិតាមស្ថានទូតនានា និងអង្គការសហប្រជាជតិក្នុង «គោលបំណង» ដើម្បីអំពាវនាវឲ្យស្ថានទូតទាំងនោះ​ជួយអន្តរាគមន៍ឲ្យមាន​ការ​ដោះ​លែងលោកវន់ ពៅ និងជនជាប់ចោទទាំងម្ភៃពីរនាក់ទៀតដែលអជ្ញាធរបានចាប់ខ្លួនកាលពីថ្ងៃទី២-ទី៣ ដើមខែ​មករា​កន្លងមកនេះ។

នាយកប្រតិបត្តិអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា(CCC) លោក សឿង សារឿន បានថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មានថា ការដាក់ញតិនេះ ដើម្បីបង្ហាញទៅកាន់សហគមន៍អន្តរជាតិទាំងនោះថា រដ្ឋាភិបាលកម្ពុជាបាន​នឹង​កំពុងរំលោភសិទ្ធិមនុស្ស តាមរយៈប្រព័ន្ធតុលាការដោយស្តែងចេញពីការឃុំខ្លួនអ្នកទាំង២៣នាក់នេះ។

ឯលោកស្រី រស់ សុភាព នាយិការអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា ក៏បានបង្ហាញពីគោលបំណង​នៃការដាក់​ញត្តិនេះថា ក្រុមការងារតំណាងអង្គការសង្គមស៊ីវិលទាំងអស់បានដាក់ញ្ញតិទៅស្ថានទូតសឹង្ហបុរី និងបន្តទៅ ស្ថានទូត​មីយ៉ាន់ម៉ា ស្ថានទូតឥណ្ឌូនេស៊ី ស្ថានទូតព្រុយណេ ស្ថានទូតហ្វីលីពីន ស្ថានទូតចិននិងស្នាក់ការអង្គការ​សហ​ប្រជាជាតិប្រចាំនៅកម្ពុជា។ លោកស្រីបន្តរថា ចំពោះតំណាងទូតនីមួយៗ ក៏បានចេញមកទទួល ដោយធ្វើការសន្យា​ជាមួយនឹងតំណាងអង្គការសង្គមស៊ីវិលទាំងនោះថា នឹងយកញាត្តិនេះទៅកាន់ថ្នាក់លើ​នៃអង្គការសហប្រជាជាតិ​ដើម្បីរកដំណោះស្រាយ។ ដោយឡែកស្ថានទូតវៀតណាម ពុំបានទទួលយកញតិនោះឡើយ។

ជាមួយគ្នានេះ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្មពីមន្រ្តីនៃរដ្ឋាភិបាលនៅឡើយ ក្នុងព្រឹក​នេះ។ ដោយឡែកសម្រាប់គណបក្សប្រឆាំងវិញ ក្នុងហ្វេសប៊ូករបស់លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះជាតិ​ក្នុងថ្ងៃទី២៩ ខែមករានេះ ដែលកំពុងមានវត្តមានក្នុងកិច្ចប្រជុំលើកទី១៨ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃទី២៨ ខែមករា ម្សិលម៉ិញនេះថា «តំណាងប្រទេសធំៗមួយចំនួន ក៏បានសម្តែងការខកចិត្ត ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែលបាន​ដើរថយក្រោយរហូតដល់មានជាអំពើហិង្សាដែលបានកើតឡើងក្នុងពេលថ្មីៗនេះ។ តំណាងប្រទេសអាល្លឺម៉ង់ បាន​សម្តែងការព្រួយបារម្ភទាក់ទងនឹងការហាមឃាត់ មិនឱ្យមានបាតុកម្មតវ៉ាដោយសន្តិវិធី និងស្នើសុំឱ្យមាន​ការហ្វឹកហ្វឺន​ខាងផ្នែកសិទ្ធិមនុស្សដល់កងកម្លាំងប៉ូលិសកម្ពុជា។ រីឯប្រទេសបារាំងបានស្នើ ឱ្យនាំយកអ្នកដែលប្រព្រឹត្តិ​អំពើហិង្សា​និងបំភិតបំភ័យលើអ្នកការពារសិទ្ធិមនុស្សមកកាត់ទោស។»

សូមរម្លឹកថាក្រោយហេតុការណ៍នៃការបង្ក្រាបលើកម្មករយ៉ាងចាស់ដៃដោយកងកម្លាំងប្រដាប់អាវុធរបស់ជាតិ មកលើ​ពលរដ្ឋកម្ពុជាខ្លួនឯងក្នុងដើមខែមករាមកនេះក៏បានបណ្តាលមនុស្សស្លាប់ រងរបួស និងចាប់ខ្លួនមួយចំនួន។ រហូត​ដល់ពេលនេះលោក វន ពៅ រួមនឹងអ្នកម្ភៃពីរនាក់ទៀត កំពុងតែបន្តឃុំខ្លួននៅពន្ធនាគារត្រពាំងថ្លុង ខេត្តកំពង់ចាម ដោយរង់ចាំការបើកសនវការរបស់សាលាដំបូងរាជធានីភ្នំពេញ៕

--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...