បុរស​បែក​ក្បាល​ដោយ​សន្តិសុខ​វាយ កំពុង​រៀបចំ​ពាក្យ​បណ្ដឹង

លោក សុខ នី ដែលបានរងនូវការវាយដំយ៉ាងដំណំ ដោយជនស៊ីវិលមួយក្រុម កាលពីថ្ងៃទី២៧ ខែមករាកន្លង​ទៅ​នោះ កំពុងរៀបចំពាក្យបណ្តឹងក្នុង​ថ្ងៃនេះ ដើម្បី​រកយុត្តិធម៌សំរាប់លោកនិងជនរងគ្រោះដទៃទៀត។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក សុខ នី  ដែលបានរងនូវការវាយដំយ៉ាងដំណំ ដោយជនស៊ីវិលមួយក្រុម កាលពីថ្ងៃទី២៧ ខែមករាកន្លង​ទៅ​នោះ កំពុងរៀបចំពាក្យបណ្តឹងក្នុង​ថ្ងៃនេះ ដើម្បី​រកយុត្តិធម៌សំរាប់លោកនិងជនរងគ្រោះដទៃទៀត។


លោក សុខ នី ដួលចុះជាមួយម៉ូតូរបស់លោក តែត្រូវជនស៊ីវិលប៉ុន្មាននាក់ព័ទ្ធជុំជិត វាយប្រហារលើលោក។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិសង្គម - អ្នករត់ម៉ូតូឌុបម្នាក់ដែលត្រូវបានក្រុមពាក់ឯកសណ្ឋានស៊ីវិល និងសន្តិសុខប្រើហិង្សា​លើកាល​ពីថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០១៤ កន្លងទៅ ក្នុងពេលដែលសមត្ថកិច្ចបានធ្វើការបង្រ្កាប ទៅលើប្រជាពលរដ្ឋ​ដែលបាន​ចូលរួមធ្វើបាតុកម្មជាមួយលោក ម៉ម សូណង់ដូនោះ គ្រោងនឹងដាក់ពាក្យបណ្តឹង ដើម្បីប្តឹងជនដែលបាន​ប្រើអំពើ​ហិង្សាលើរូបលោក។

ដោយសារតែស្ថានភាពមុខរបួសរបស់លោកមិនទាន់ប្រសើរនៅឡើយ លោក សុខ នី នៅមិនទាន់រៀបចំពាក្យ​បណ្តឹងនៅឡើយទេ តែលោកកំពុងរកជំនួយផ្នែកច្បាប់ នៅអង្គការសង្គមស៊ីវិល​ដើម្បីជួយដោះស្រាយទៅលើ​រឿង​នេះ។ លោកបានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អោយដឹងទៀតថា «វាមិនប៉ះពាល់អីធ្ងន់ធ្ងនោះទេ គ្រាន់តែ​ឥលូវនៅឈឺរបូស ហើយស្នាមដែលបែកនោះដេរបែកអស់បួនថ្នេរ។ ខ្ញុំនឹងមានប្តឹងបុគ្គលដែលវាយខ្ញុំ ប្តឹងទៅ​រាជ​រដ្ឋាភិបាល ដើម្បីរកយុត្តិធម៌សំរាប់ខ្លួនខ្ញុំនិងជនរងគ្រោះផ្សេង។»

លោក ធន់ សារ៉ាយ ប្រធានសមាគមអាដហុកបានបញ្ជាក់ថា បើចង់រកយុត្តិធម៌​ទៅលើ​ករណីនៃការប្រើហិង្សានេះ លោក សុខ នី គួតែប្តឹងទៅស្ថាប័នតុលាការ។ ហើយអង្គការលោក រីករាយនឹង​ផ្តល់​ជំនួយផ្នែកច្បាប់ ប្រសិនបើគាត់​ដាក់ពាក្យបណ្តឹង មកការិយាល័យអង្គការអាដហុក។

ទាក់ទិននឹងព្រឹត្តិការណ៍ ដែលប្រើអោយជនស្លៀកពាក់ស៊ីវិល ទៅប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ប្រធានសមាគម រូបនេះបានអះអាងថា «វាជារឿងមួយដែលខុសឆ្គង ដែលប្រជាពលរដ្ឋធម្មតាត្រូវបានគេប្រើហិង្សាលើ ហើយ​អាជ្ញាធរមិនចាប់អ្នកប្រើហិង្សាដែលវាយគេនោះទេ បែរទៅជាស៊ុំគ្រលុំជាមួយអ្នកប្រើហិង្សាទៅវិញ។ ការធ្វើ​នេះជា​ការរំលោភច្បាប់ ព្រោះយើងមិនត្រូវអោយជនស៊ីវិល មកវាយលើជនមួយនោះបានទេ។»

លោកពន្យល់ទៀតថា ចំពោះការប្រើប្រាស់អំពើហិង្សា អ្នកដែលបង្កអោយគេមានរបួសស្នាមត្រូវតែទោស វាកំរិត​ទៅតាមច្បាប់បទល្មើសព្រហ្មទណ្ឌរបស់ប្រទេសដែលមានចែង ទៅភស្តុតាងធ្ងន់ឬស្រាល ហើយតើវាជាប់​ក្នុង​ទោស​ព្រហ្មទណ្ឌមជ្ឈឹម ឬទោសព្រហ្មទណ្ឌឧក្រិដ្ឋទៅតាមការវិនិឆ្ឆ័យរបស់តុលាការ។

គួរបញ្ជាក់ថាលោក សុខ នី ជាប្រជាពលរដ្ឋមកពីខេត្តកំពុងចាម លោកបានមកប្រកបមុខរបរជាអ្នករត់ម៉ូតូឌុប ក្នុង​រាជធានីភ្នំពេញ មានទីលំនៅសព្វថ្ងៃនៅ​ម្ដុំទឹកថ្លា។ លោក សុខ នី បានអះអាងថា លោកមិនមែនបាតុករ​ដែលមក​ចូលរួមធ្វើបាតុកម្មនោះទេ គ្រាន់តែជាអ្នករត់ម៉ូតូឌុបធម្មតា ដែលបានឌុបស្រ្តីម្នាក់មកក្បែរកន្លែង​ដែលគេធ្វើបាតុកម្ម​តែប៉ុណ្ណោះ៕


លោក សុខ នី មិនមែនរងនូវការវាយប្រហារ ដោយជនស៊ីវិលប៉ុន្មាននាក់នោះទេ តែជនសីវិលម្នាក់​ទៀត​ពាក់​ឯក​សណ្ឋានសន្តិសុខ ក៏បានចូលមកបង្ហើយ«ការងារ»របស់ពួកគេដែរ។ (រូបថត MONOROOM.info/ O. Vary)

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...