ការសែត​ភ្នំពេញ​ប៉ុស្តិ៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ សុខ អាន

ការសែតភ្នំពេញប៉ុស្តិ៍បានធ្វើការបដិសេធភ្លាមៗ ចំពោះការចោទប្រកាន់ របស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា ដែលបានចោទប្រកាន់ការសែតភ្នំពេញប៉ុស្តិ៍ថា ផ្សាយព័ត៌មានអវិជ្ជមាន ឬជាការបំភ្លៃព័ត៌មាន ក្នុង​បំណងមូលបង្កាច់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
ការសែត​ភ្នំពេញ​ប៉ុស្តិ៍​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់ សុខ អាន
ប្រិយមិត្តអ្នកអានការសែតភ្នំពេញប៉ុស្ដ៍។ (រូបថត Wikipedia.org)
Loading...
  • ដោយ: អ៊ុំ បូរី ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤
  • កែប្រែចុងក្រោយ: January 29, 2014
  • ប្រធានបទ: សារព័ត៌មាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សេរីភាពសារព័ត៌មាន - លោក កៃ គឹមសុង ជាសហនិពន្ធនាយកនៃការសែតភ្នំពេញប៉ុស្តិ៍ បានអត្ថាធិប្បាយប្រាប់ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ នេះថា ការសែតភ្នំពេញប៉ុស្ដ៍បានប្រកបវិជា្ជជីវៈ​របស់​ខ្លួន​ច្រើនឆ្នាំមកហើយ ដោយផ្តោត​គោលដៅសំខាន់ គឺការបំរើអតិថិជន (អ្នកអាន) តាមរយៈការផ្តល់ព័ត៌មានគ្រប់​ជ្រុង​ជ្រោយ និងគួរឲ្យជឿជាក់។

សេចក្ដីអាត្ថាធិប្បាយរបស់និពន្ធនាយករូបនេះ បានធ្វើឡើងនៅក្រោយពេលដែល លោកសុខ អាន ជាឧបនាយក​រដ្ឋមន្រ្តី នៃរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានលើកឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃ​ទី២៨ ខែមករា ឆ្នាំ២០១៤ថា ការសែតភ្នំពេញប៉ុស្តិ៍ និងអង្គភាពព័ត៌មាន៩ផ្សេងទៀត បានផ្សាយព័ត៌មានខុសពីការ​ពិត ដោយបង្ខូចកេរ្តិ៍ឈ្នោះរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងផ្លូវមិនត្រឹមត្រូវ។ សុខ អាន បញ្ជាក់ថា៖ «អង្គភាព​សារព័ត៌មានទាំងអស់នោះ បានផ្តល់ឱកាសអោយគណបក្សសង្គ្រោះជាតិនិយាយរិះគន់ មួលបង្កាច់​រដ្ឋាភិបាល និង​គណបក្សប្រជាជនកម្ពុជា»។

ចំពោះការចោទប្រកាន់របស់លោក សុខ អាន យ៉ាងដូច្នេះ ត្រូវបានលោក កៃ គឹមសុង បានបញ្ជាក់ទៀតថា៖ «យើង​មិនបានធ្វើអញ្ចឹងទេ យើងបានផ្តល់ឱកាសដល់រដ្ឋាភិបាល និងគណបក្សប្រឆាំងដូចគ្នា យើងបានសរសេរ​ឲ្យមាន​តុល្យភាព។ យើងអត់មានហេតុផល ផ្តល់ឱកាសដល់គណបក្សប្រឆាំងវាយប្រហារលើរដ្ឋាភិបាល។ យើងមិនដែល​បានធ្វើញ្ចឹងទេ។ យើងសូមជម្រាបថា ការសែតរបស់យើង ជាការសែតឯករាជ្យ។ យើងសរសេរតម្រូវអ្នកអាន អ្នក​អានដែលតម្រូវឲ្យយើងសរសេរដោយឯករាជ្យ តម្លាភាពនិងអព្យាក្រិត្យ។ ដូច្នេះសូមគណបក្សប្រឆាំងនិង​រដ្ឋាភិបាល​ត្រូវយល់»។

គួរកត់សម្គាល់ថា ការសែតភ្នំពេញប៉ុស្តិ៍ជាការសែតឯកជនមានម្ចាស់ជាជនបរទេស ហើយបុគ្គលិកបម្រើការ​នៅក្នុង​អង្គភាពសារព័ត៌មានមួយនេះ ស្ទើរតែពាក់កណ្តាលទៅហើយជាជនបរទេស។ ទន្ទឹមនឹងនេះ ការសែតភ្នំពេញប៉ុស្តិ៍ ក៏ត្រូវបានអ្នកាតាមដានស្ថានការណ៍នយោបាយ និងអ្នកវិភាគឯករាជ្យកម្ពុជា វាយតម្លៃថា ជាការសែតឯករាជ្យ។ ហើយអ្នកនិយមអានការសែតនេះ មានមកពីគ្រប់និន្នាការនយោបាយ រាប់ចាប់ពីអ្នកនយោបាយ អ្នកការទូត និង​បើ​សូម្បីយុវជនឬនិស្សិតក៏ដោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...