សំនុំរឿងម៉ម សូណង់ដូ៖ សាលា​ឧទ្ធទណ៍ អាច​​អោយ​រួច​ខ្លួន នៅ​ក្រោយ​សាល​ដីកា

ដំណើរការសវនាការលើរឿងក្តីរបស់លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី៥ និងទី៦ នៅសាលាឧទ្ធរណ៍ ឃើញថាព្រះរាជអាជ្ញាបានទម្លាក់បទចោទ ដែលជាបទល្មើសឧក្រិដ្ឋ នៅជា បទមជ្ឈិមវិញ ជាការបង្ហាញនូវភាពល្អប្រសើរសម្រាប់រឿងក្តីនេះ។ តែចំពោះការចោទប្រកាន់ពីបទល្មើសថ្មីនោះ ក៏ពុំត្រឹមត្រូវតាមច្បាប់ដែរ ដោយសារតែមិនមានឯកសារ និងសាក្សី ដាក់បន្ទុក ហើយក៏មិនបានផ្ដល់ឱកាស សម្រាប់ការការពារខ្លួនរបស់ជនជាប់ចោទ ក៏ដូចជាមេធាវី។ ម្យ៉ាងទៀតសាលាឧទ្ធរណ៍ មិនបានកោះហៅសាក្សីទាំងប្រាំពីរនាក់ ដែលជាសហជនជាប់ចោទជាមួយលោក ម៉ម សូណង់ដូ មកសាកសួរនោះដែរ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីសវនាការបានសួរដេញដោល រយះពេលពេញពីរថ្ងៃ កាលពីសប្តាន៍មុន ស្អែកនេះសាលាឧទ្ធរណ៍នឹងប្រកាសសាល​ដីកា លើសំណុំរឿងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុ សំបុកឃ្មុំ។ គិតមកដល់ថ្ងៃប្រកាសសាដីកាស្អៃកនេះ លោកត្រូវបាន​ជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល២៤៣ថ្ងៃ ចាប់តាំងពីថ្ងៃចាប់ខ្លួនមក។


លោកម៉ម សូណង់ដូ ពេលមកដល់សាលាឧទ្ទរណ៍។ Wikimedia.org photo/ Heng Reaksmey, VOA។

ដំណើរការសវនាការលើរឿងក្តីរបស់លោក ម៉ម សូណង់ដូ កាលពីថ្ងៃទី៥ និងទី៦ នៅសាលាឧទ្ធរណ៍ ឃើញថាព្រះរាជអាជ្ញា​បានទម្លាក់បទចោទ ដែលជាបទល្មើសឧក្រិដ្ឋ នៅជា បទមជ្ឈិមវិញ ជាការបង្ហាញនូវភាពល្អប្រសើរសម្រាប់រឿងក្តីនេះ។ តែ​ចំពោះការចោទប្រកាន់ពីបទល្មើសថ្មីនោះ ក៏ពុំត្រឹមត្រូវតាមច្បាប់ដែរ ដោយសារតែមិនមានឯកសារ និងសាក្សី ដាក់បន្ទុក ហើយក៏មិនបានផ្ដល់ឱកាស សម្រាប់ការការពារខ្លួនរបស់ជនជាប់ចោទ ក៏ដូចជាមេធាវី។ ម្យ៉ាងទៀតសាលាឧទ្ធរណ៍ មិន​បានកោះហៅសាក្សីទាំងប្រាំពីរនាក់ ដែលជាសហជនជាប់ចោទជាមួយលោក ម៉ម សូណង់ដូ មកសាកសួរនោះដែរ។

លោកមេធាវី សំ សុគង់ បានរំពឹងទុកថា សម្រាប់ការប្រកាសសាលដីការ នៅថ្ងែស្អែកនេះកូនក្តីលោក នឹងរួចផុតពីការចោទ​ប្រកាន់ព្រោះ ពុំមានឯកសារ ឬភស្តុតាងថ្មីណាមួយ មកដាក់បន្ទុកនោះទេ។ ឯលោកមេធាវី ស សូវ៉ាន បានអះអាងថា ការ​ប្រកាសសាលដីកាស្អែកនេះ ចំពោះកូនក្តីលោក មិនមានជាប់ទោសម្ភៃឆ្នាំនោះទេ ឯរឿងព្រៃឈើក៏មិនមានដែរ សាលា​ឧទ្ធណ៍នឹងលើកលែងចោល។

លោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យបានបញ្ជាក់ កាលពីថ្ងៃទី៦ មីនា កន្លងមកថា តាមរយៈសវនាការ ជជែកដេញដោល ក្នុងរយៈពេលពីរថ្ងៃនោះលោកឃើញថា មានការបន្ធូរបន្ថយច្រើន ដូចជាបន្ថយនូវបទឧក្រិដ្ឋទាំងពីរនេះ។ ឯលទ្ធផល​ជាក់-​ស្តែង ប្រហែលជាគេ«កាត់តម្រឹម» នៅសល់ប៉ុន្មាន អាចនឹងត្រូវព្យួរ។

តបនឹងការសាកសួររបស់មនោរម្យព័ងអាំងហ្វូ លោកស្រីឌិន សុផាន់ណារ៉ា ភរិយាលោក ម៉ម សូណង់ដូ មិនបាន​អធិប្បាយ​អ្វីច្រើនទេ តែលោកស្រីបានលើកឡើងថា លោកស្រីមានការជឿជាក់ចំពោះការសម្រេចសេចក្តីរបស់សាលាឧទ្ធណ៍ ឲ្យប្តី​លោកស្រីបានរួចខ្លួន ព្រោះគាត់ពុំបានប្រព្រឹត្តអ្វីខុសនឹងច្បាប់នោះទេ។

ចំពោះលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាននិយាយថា នៅពេលដែលអគ្គព្រះរាជអាជ្ញាសាលាឧទ្ធណ៍ ចាត់ទុកការចោទប្រកាន់នៅសាលាដំបូងថា«មិនត្រឹមត្រូវ» ដូច្នេះសាលាឧទ្ធរណ៍គួរទម្លាក់បទចោទទាំងអស់ពីលោក ម៉ម សូណង់ដូ និង«មិនគួរដាក់បទចោទថ្មី»ណាមួយលើរូបលោកឡើយ។

មុនសាលាឧទ្ធរណ៍ប្រកាសសាលដីកាកលោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំពីរថ្ងៃ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីអំពាវនាវ សារជាថ្មីមួយទៀត ឲ្យមានការដោះលែងលោក ម៉ម សូណង់ដូ ជាបន្ទាន់ ដោយសំអាងថា ពុំ​មានភស្តុតាងណាមួយ ដែលអាចភ្ជាប់លោកប្រធានវិទ្យុសំបុកឃ្មុំរូបនេះ ទៅនឹងព្រឹត្តិការណ៍នៅភូមិប្រម៉ា ខេត្តក្រចេះ​នោះ​ឡើយ។

សូមរម្លឹកថា កាលពីខែកញ្ញា ឆ្នាំ២០១២ នៅក្នុងសវនាការសាលាដំបូងរាជធានីភ្នំពេញ មិនមានភស្តុតាងដូចជា ស្នា កាំបិត ពូថៅ កាំភ្លើងខ្យល់ ដែលបញ្ជាក់ ពីការពាក់ព័ន្ធជាមួយលោក ម៉ម សូណង់ដូ ទៅនឹងរឿងបង្កើតតំបន់អបគមន៍ នៅភូមិ​ប្រម៉ា​នោះទេ។ ហើយសាលាដំបូងរាជធានី ថាបានរឹបអូសភស្តុតាងទាំងនោះ ពីប្រជាពលរដ្ឋយកមករក្សាទុក តែក្នុងបន្ទប់​សវនាការសាលាដំបូងរាជធានី ក៏ដូចជានៅសាលាឧទ្ធរណ៍កន្លងមកនេះ ក៏មិនបានយកមកបង្ហាញដែរ។

ក្នុងពន្ធនាគារចំនួន ២៤៣ថ្ងៃ គិតចាប់ពីថ្ងៃចាប់ខ្លួនមក លោក ម៉ម សូណង់ដូ ជានាយកវិទ្យុសំបុកឃ្មុំ ជាប្រធានសមាគម​អ្នកប្រជាធិបតេយ្យ ក្នុងប្រទេសកម្ពុជា ហើយត្រូវបានអង្គការជាតិ និងអន្តរជាតិជាច្រើន ចាត់ទុកជាអ្នកការពារសិទ្ធិពលរដ្ឋ និងជាសកម្មជនប្រជាធិបតេយ្យ ដ៏លេចធ្លោម្នាក់។ បុរសចំណាស់វ័យ៧១ឆ្នាំរូបនេះ ត្រូវបានមេដឹកនាំប្រទេសធំៗជាច្រើន ដូចយ៉ាងប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីបារាំងជាដើម។

-------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...