សំនុំរឿងម៉ម សូណង់ដូ៖ ការពារ​ក្ដី​ថា ការ​ចោទ​ពី​បទ​ល្មើស​ថ្មី វា​«ខុស​រដ្ឋធម្មនុញ្ញ»

ការចោទប្រកាន់នេះ បានធ្វើឲ្យមានប្រតិកម្ម ពីអង្គការជាតិ និងអន្តរជាតិ ដែលកំពុងតាមដានរឿងនេះ ជាពិសេសសហ-​មេធាវីរបស់លោក ម៉ម សូណង់ដូ ថាខុសនឹងនីតិវីធី បានរំលោភលើច្បាប់ រំលោភសិទ្ធិមនុស្ស។ សហមេធាវីការពារលោក ម៉ម សូណង់ដូ លោក ជូ ជីងី បានលើកឡើងថា «រឿងព្រៃឈើខុសនីតិវិធី កាលណា សវនាកាចប់អញ្ចឹង យើងមាន​លទ្ធភាពឯណាទៅការពាខ្លួន វាខុសរដ្ឋធម្មនុញ្ញ»។ លោកបន្ថែមថា ម្យ៉ាងទៀត រឿងកាប់ព្រៃឈើនេះ លោក ម៉ម សូណង់ដូ មិន«ជាប់»ទេ ព្រោះឈើដែលកាប់នោះ ជាដីអភិវឌ្ឍន៍សេដ្ឋកិច្ច។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីសប្តាហ៍មុន ក្នុងសវនាការនៃសាលាឧទ្ធណ៍ អគ្គព្រះរាជអាជ្ញាបានសម្រេច ផ្លាស់ប្តូរបទចោទលើប្រធានវិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ ពីបទ«ឧក្រិដ្ឋ» មកជាបទ«មជ្ឃឹមវិញ»។ ក្នុងពេលធ្វើសេចក្តីសន្និដ្ឋានចុងក្រោយ របស់អគ្គព្រះ-​រាជអាជ្ញា បានចោទប្រកាន់ពីបទ «មេគំនិតអោយមានបទល្មើសព្រៃឈើ» តាមមាត្រា៩៧ ចំណុចទី៦ នៃច្បាប់ព្រៃឈើ។


អ្នកគាំទ្រលោក ម៉ម សូណង់ដូ នៅខាងក្រៅសាលាឧទ្ទរណ៍។

ការចោទប្រកាន់នេះ បានធ្វើឲ្យមានប្រតិកម្ម ពីអង្គការជាតិ និងអន្តរជាតិ ដែលកំពុងតាមដានរឿងនេះ ជាពិសេសសហ-​មេធាវីរបស់លោក ម៉ម សូណង់ដូ ថាខុសនឹងនីតិវីធី បានរំលោភលើច្បាប់ រំលោភសិទ្ធិមនុស្ស។ សហមេធាវីការពារលោក ម៉ម សូណង់ដូ លោក ជូ ជីងី បានលើកឡើងថា «រឿងព្រៃឈើខុសនីតិវិធី កាលណា សវនាកាចប់អញ្ចឹង យើងមាន​លទ្ធភាពឯណាទៅការពាខ្លួន វាខុសរដ្ឋធម្មនុញ្ញ»។ លោកបន្ថែមថា ម្យ៉ាងទៀត រឿងកាប់ព្រៃឈើនេះ លោក ម៉ម សូណង់ដូ មិន«ជាប់»ទេ ព្រោះឈើដែលកាប់នោះ ជាដីអភិវឌ្ឍន៍សេដ្ឋកិច្ច។

ចំណែកសហមេធាវីម្នាក់ទៀតដែលបានចូលរួមការពារលោក ម៉ម សូណង់ដូ ក្នុងពេលនោះ លោកមេធាវី សំ សុគង់ ក៏មាន​ប្រតិកម្មចំពោះ លើករណីនេះដែរ។ លោកបញ្ជាក់ថា ក្នុងពេលធ្វើសេចក្តីសន្និដ្ឋានការពារនេះ ការទម្លាក់ចោលបទ​ចោទ​ជាការល្អហើយ តែលោកព្រះរាជអាជ្ញា បែរជាបង្កើតនូវបទចោទថ្មី នោះមិនគួរឲ្យមានកើតឡើងទេ។ លោកបន្តថា «អគ្គ-​ព្រះរាជអាជ្ញាបានសួដេញដោលរឿងផ្សេង តែដល់ពេលសន្និដ្ឋានចោទប្រកាន់ ជារឿងផ្សេងមួយទៀត។ ការប្តូរបទចោទ​អាចធ្វើទៅបាន លុះណាតែអគ្គព្រះរាជអាជ្ញា បានជូនដំណឹងជាមុនមកដល់ភាគី ដើម្បីបានត្រៀមឯកសារ សាក្សី ការពារ​តាមច្បាប់។»

ក្នុងការជជែកដេញដោលកាលពីថ្ងៃទី៥ និងទី៦ ខែមិនា នៅសាលាឧទ្ធណ៍កន្លងទៅនេះ ពុំឃើញមានការបង្ហាញ​ឯកសារ​ណាមួយ ឬសាក្សីណាម្នាក់ដែលដាល់បន្ទុក ឬបានចោទប្រកាន់ លើលោក ម៉ម សូណង់ដូ ថាបានញុះញង់​ឲ្យមានការកាប់​ព្រៃឈើនោះទេ។

ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ ដែលបានតាមដានសវនាការនេះ ថាការដូរនូវបទចោទនោះ ពុំមានអ្វី​ខុសនោះទេ ព្រោះថាបទល្មើសថ្មីនេះ វាស្រាលជាងបទល្មើសចាស់។ លោកបន្តថា អ្វីដែលខុសនោះ ក្នុងសវនាការគ្មាន​ភស្តុតាង ឬសាក្សីថ្មីណាមួយ ចោទដាល់បន្ទុកលើបទល្មើសថ្មីនោះដែរ ដូច្នេះការចោទប្រកាន់ថ្មី ក៏នៅតែជារឿងមួយ ដែល​មិនត្រឹមត្រូវដដែល ។ ឯលោកមេធាវី សំ សុគង់ ក៏បានលើកឡើងដែរថា លោកម៉ម សូណង់ដូ មិនបានប្រព្រឹត្តិ​កំហុស​ណា​មួយ ដូចការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញនោះទេ ហើយលោកគួរតែបាន រួចផុតពីការចោទប្រកាន់ «វិមតិ​សង្ស័យត្រូវបានជាប្រយោជន៍ដល់ជនជាប់ចោទ»។

សូបបញ្ជាក់ថា សភាសួដេញដោលនៃសាលាឧទ្ធណ៍ កាលពីសប្តាហ៍មុន បានចោទប្រកាន់លោក ម៉ម សូណង់ដូ ពីបទ «ជ្រៀតជ្រែកមុខងាសាធារណៈ» តាមមាត្រា ៦០៩ ដែលត្រូវជាប់ពន្ធនាគារពីមួយឆ្នាំទៅ បីឆ្នាំ និង«ស្ថានទម្ងន់ទោស នៃបទប្រឆាំងអ្នករាជការសាធារណៈ» តាមមាត្រា ៥០៤ ដែលត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារពីប្រាំមួយខែ ទៅមួយឆ្នាំ។

គួររម្លឹកថា សាលាដំបូងរាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ លោក ម៉ម សូណង់ដូ មានទោសពីបទ«ផ្ដើមគំនិតញុះញង់ អោយប្រជាពលរដ្ឋ កាន់អាវុធប្រឆាំងអ្នករាជការ» និង«ជ្រៀតជ្រែកកិច្ចការសាធារណៈ» តាមមាត្រា២៨ ៤៥៦ ៤៥៧ និង​៤៦៤ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធ នឹងការបង្កើតចលនាតំបន់អបគមន៍ក្នុងភូមិប្រម៉ា ស្រុកឆ្លូង ខេត្តក្រចេះ។ តាមរយៈ​បទ​ចោទទាំងនេះ លោកត្រូវកាត់អោយមានទោសម្ភៃឆ្នាំ និងពិន័យប្រាក់ដប់លានរៀល។

-------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៣ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...