កម្មករ​រោងចក្រ ដុងឌូថេកថាយ នឹង​បន្ត​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​នេះ

បន្ទាប់ពីកម្មកររោងចក្រដុងឌូថេកថាយ បាននាំគ្នាប្រមូលផ្តុំនៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដើម្បីទាមទារនូវចំនុច​មួយ​ចំនួន និងបានចូលទៅចរចា ជាមួយថៅកែរោងចក្រមិនបានសម្រេចមក កម្មករ-កម្មការិនីទាំងនោះ នឹង​បន្ត​ធ្វើ​កូដកម្មនៅថ្ងៃទី២៩ ខែមករានេះជាបន្តទៀត។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: January 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីកម្មកររោងចក្រដុងឌូថេកថាយ បាននាំគ្នាប្រមូលផ្តុំនៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដើម្បីទាមទារនូវចំនុច​មួយ​ចំនួន និងបានចូលទៅចរចា ជាមួយថៅកែរោងចក្រមិនបានសម្រេចមក កម្មករ-កម្មការិនីទាំងនោះ នឹង​បន្ត​ធ្វើ​កូដកម្មនៅថ្ងៃទី២៩ ខែមករានេះជាបន្តទៀត។


កម្មការិនី នៅក្នុងរោងចក្រកាត់ដេរ នៅប្រទេសកម្ពុជា។ (រូបថត flickr.com/photos/pictim)

កូដកម្ម - នៅថ្ងៃទី២៨ ខែមករាឆ្នាំ២០១៤កន្លងមកនេះ កម្មកររោចក្រដុងឌូថេកថាយ ប្រហែលជាមួយពាន់នាក់ បាន​ធ្វើការប្រមូលផ្ដុំគ្នាធ្វើកូដកម្មមិនចូលធ្វើការ នៅមុខសួនឧស្សាហកម្មវឌ្ឍនៈ២ ដែលស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់​ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុដែលជំរុញឲ្យកម្មករធ្វើកូដកម្មនេះ ដោយសារតែចង់ទាមទារនូវចំនុចមួយចំនួនដូចជា សុំដកអ្នកគ្រប់គ្រង​រដ្ឋបាលឈ្មោះ រុកគី ឆាយ ចេញពីរោងចក្រដុងឌូថេកស្តាយ ដោយសារគាត់រើសអើងសហជីព ក្រុមហ៊ុនត្រូវទទួល​ស្គាល់សហជីពការងារកម្មករកម្ពុជាដើម្បីអភិវឌ្ឍន៍ ប្រចាំរោងចក្រដុងឌួថេកថាយ ស្នើសុំលុយបាយបន្ថែមម៉ោង​ពី​ម៉ោង៤:00 ដល់ម៉ោង៦:០០ ល្ងាចចំនួន ៤០០០រៀល ទាមទារអោយតំណាងកម្មករទាំង១១អោយចូលធ្វើការវិញ និងចំនុចមួយចំនួនទៀត។

ការធ្វើកូដកម្មថ្ងៃទី២៨ ខែមករានេះ មិនមានការរារាំងកម្លាំងអាជ្ញាធរ និងមិនមានអំពើហិង្សាណាមួយកើត​ឡើង​នោះទេ។ ប៉ុន្តែបន្ទាប់ពីតំណាងកម្មករជួបចរចាជាមួយថៅកែរោងចក្ររួចមក ដំណឹងចុងក្រោយបានឲ្យដឹងថា ថៅកែ​រោងចក្របានបដិសេធមិនយល់ព្រមតាមសំណើររបស់ តំណាងកម្មករនោះទេ។ នេះ ជាមូលហេតុដែលជំរុញឲ្យ ក្រុមកម្មករ-កម្មការិនី រោងមួយនេះនឹងបន្តការធ្វើកូដកម្ម មិនចូលធ្វើការបន្តទៀត​ថ្ងៃ​ទី២៩ ខែមករានេះ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមិនទាន់ទទួលបានប្រតិកម្មពីភាគីថៅកែរោងចក្រនៅឡើយ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...