កម្មកររោងចក្រ ជីមលី ទាមទារល័ក្ខខ័ណ្ឌការងារ ៩ចំនុច
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៩ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 19, 2014
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការដង្ហែរក្បួនរបស់កម្មករោងចក្រ ជីម លី មកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ដើម្បីស្នើឲ្យក្រសួងរកដំណោះស្រាយ អំពីល័ក្ខខ័ណ្ឌការងារ ដើម្បីឆ្លើយតបទៅនឹងផលលំបាក ដែលពួកគេកំពុងជួបប្រទះ។ ការធ្វើដំណើររបស់ក្រុមកម្មករ មានខ្លះដោយថ្មើរជើង និងខ្លះទៀតជិះរថយន្តដង្ហែរមក ដោយមានការស្រែករំពង តាមរយៈឧឃោសនសព្ទ លាន់លឺពេញផ្លូវផង តាំងពីសង្កាត់កំបូល ខ័ណ្ឌពោធិ៍សែនជ័យមក។
លោកលោក ប៉ាវ ស៊ីណា ប្រធានសហព័ន្ធសហជីពចលនាកម្មករ (CUMW) បានថ្លែងថា ការងាររបស់កម្មកររោងចក្រ នៅតែមានបញ្ហាប្រឈមនៅឡើយ បើទោះបីមានការតំឡើង អត្ថប្រយោជន៍ក៍ដូចជាប្រាក់ឈ្នួល ជាបន្តបន្ទាប់ក៍ដោយ។ សិទ្ធិសេរីភាពរបស់កម្មករ នៅតាមបណ្តារោងចក្រនីមួយៗ បាននឹងកំពុងជួបប្រទះ នឹងការរំលោភ ការជិះជាន់ ការកេងប្រវ័ញ្ច ពីសំណាក់និយោជក។ លោកបានសំនូមពរឲ្យក្រសួងការងារ ជួយធ្វើអន្តរាគមន៍ ដើម្បីធ្វើយ៉ាងណា ជួយដោះស្រាយជូនកម្មករនយោជិក នៃរោងចក្រកាត់ដេរ ជីមលី ដើម្បីបញ្ចប់វិវាទនេះ។
លោកបានបន្តថា លោកមិននិយាយពីតម្លៃប្រាក់ឈ្នួលទៀតនោះទេ ប៉ុន្តែលោកតវ៉ានេះ និយាយអំពីល័ក្ខខ័ណ្ឌការងារ ដែលកម្មកររោងចក្រ ជីមលី ស្នើរសុំ។
លក្ខខ័ណ្ឌទាំង ៩ ចំនុច ដែលកម្មកររោងចក្រនេះ ទាមទារទៅនយោជកក្រុមហ៊ុន ជីមលី ធ្វើការផ្តល់ជូនរួមមាន ទី១ សូមអោយក្រុមហ៊ុនទទួលយក លោក សេស ពិសី ផ្នែកជាងម៉ាស៊ីន អោយគាត់ចូលធ្វើការងារវិញ - ទី២ ក្រុមហ៊ុនត្រូវផ្តល់លុយអាហារ ៤០០០រៀល ក្នុងមួយថ្ងៃ - ទី៣ ផ្តល់សាហ៊ុយ ធ្វើដំណើរ និងថ្លៃស្នាក់នៅចំនួន ១៥ដុល្លា ក្នុងមួយខែ - ទី៤ សូមអោយក្រុមហ៊ុនផ្តល់លុយព្រីមចំនួន ១៨ដុល្លា - ទី៥ បើកលុយ៥% បីខែម្តង នៅពេលដែលបញ្ចប់កិច្ចសន្យា កម្មករនយោជិក - ទី៦ បើកលុយអោយស្ត្រីដែលដាក់ច្បាប់សំរាលកូន៣ខែមុន - ទី៧ រៀបចំកន្លែងដាក់កង់ម៉ូតូអោយបានសមរម្យ - ទី៨ សូមអោយក្រុមហ៊ុន អនុវត្តម៉ោងចូលធ្វើការ ដូចគោលការណ៍ចាស់ និងទី ៩ទាមទារឲ្យដកប្រធានរដ្ឋបាល៕