រ៉ុង ឈុន៖ បង្គោល​ព្រំដែន​វៀតណាម​-កម្ពុជា បោះ​ចូល​ដី​ខ្មែរ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ហៅកាត់ជាភាសាអង់គ្លេសថា Cambodia Watchdog Council បានចេញលិខិតចំហរមួយ ជូន​ដល់រដ្ឋសភា បន្ទាប់ពីមានការចុះកម្មសិក្សា នៅតាមព្រុំដែនកម្ពុជាវៀតណាម របស់យុវជនដែលដឹកនាំ ដោយលោក រ៉ុង ឈុន កាលពីថ្ងៃទី ១៦ ខែវិច្ឆិការួចមក។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៩ វិច្ឆកា ២០១៤
  • កែប្រែចុងក្រោយ: November 19, 2014
  • ប្រធានបទ: ព្រំដែន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា និង​តំណាង​សមាជិក ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ជាង ១០នាក់​ផ្សេង​ទៀត បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ដើម្បី​ចេញ​លិខិត​ចំហរ​ស្នើរ​សុំ​ឲ្យ​រដ្ឋាភិបាល លុប​ចោល​សន្ធិសញ្ញា​ព្រំ​ដែន​បំពេញ​បន្ថែម​ឆ្នាំ ២០០៥​ដែល​ការ​លុប​ចោល​នេះ​វា​អាច​ធានា​បាន​នូវ​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ។

លោក រ៉ុង ឈុន បានថ្លែង​នៅ​ក្នុង​សន្និសីទ​ព្រឹក​ម៉ិញ​នេះ​ថា តាម​ការ​ចុះ​កម្មសិក្សា​របស់​លោក បាន​មើល​ឃើញ​ថា​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន ចូល​ទឹកដី​កម្ពុជា​ជា​ច្រើន​កន្លែង នៅ​ក្នុង​ឃុំ​ថ្នា​ធ្នង់ ស្រុក​រំដួល ខេត្ត​ស្វាយរៀង។ បង្គោល​ព្រំដែន ដែល​វៀតណាម​បាន​បោះ​ចូល​នីមួយៗ មាន​រហូត​ដល់ ១០០​ម៉ែត្រ​ទៅ ៥០០​ម៉ែត្រ​ឯ​នោះ។

លោកបានបន្ថែមទៀតថា ការបោះបង្គោលចូលនេះ វាខុសពីអ្វីដែលលោក ហ៊ុន សែន បានលើកឡើងថា មិន​លើសមួយមីលីម៉ែត្រទេ ក្នុងការបោះបង្គោលព្រុំដែននោះ។ ប៉ុន្តែធាតុពិត តាមរយៈការចុះកម្មសិក្សា​របស់​លោក និងយុវជនបានរកឃើញថា មានការបោះបង្គោលចូលទឹកដីកម្ពុជាពិតប្រាកដមែន។ លោកក៍បាន​បញ្ជាក់​ដែរថា ការចុះទៅមើលបង្គោលព្រុំដែននេះ ក្រុមលោកមិនបានប្រើប្រាស់ឧបករណ៍វិទ្យសាស្ត្រ ទៅវាស់​វែង​នោះទេ ប៉ុន្តែលោកបានចុះទៅមើលទីតាំងភូមិសាស្ត្រ និងសាក្សីរស់នៅទីនោះ។

ការបោះបង្គោលចូលនេះ មិនត្រឹមតែបោះចូល តែនៅក្នុងខេត្តស្វាយរៀងប៉ុណ្ណោះទេ សូម្បីតែខេត្តកំពង់ចាម (បច្ចុប្បន្នជាខេត្តត្បូងឃ្មុំ) ដែលជាខេត្តកំណើតរបស់ លោក ហេង សំរិន ក៍វៀតណាមលួចបោះបង្គោល រំលោភ​យកពីរភូមិបាត់ទៅហើយដែរ។

ប្រទេសវៀតណាមបានបោះបង្គោលព្រុំដែនភាគច្រើន ចូលក្នុងទឹកដីខ្មែរ ពីតំបន់មួយទៅតំបន់មួយ ហើយតែង​តែគំរាមកំហែង និងរំលោភយកដីស្រែចំការ របស់ប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ នេះបើយោតាមការ​ចេញ​លិខិត​ចំហរ របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កាលពីថ្ងៃទី ១៩ ខែវិច្ឆិកាព្រឹកម៉ិញនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...