ក្រសួង​ការងារ៖ គ្មាន​ប្រទេស​ណា ទាម​ទារ​តម្លើង​ប្រាក់​ខែ​ម្ដង ១០០%ទេ

ប្រតិកម្មបានធ្លាក់ចុះមក ជាបន្តបន្ទាប់ក្រោយពីបរាជ័យ នៃជំនួបរវាងមេដឹកនាំសហជីប ថ្នាក់ដឹកនាំក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធមួយចំនួនទៀត។ បរាជ័យដោយសារតែ តំណាងខាងភាគីថៅកែរោងចក្រ មិនចូលរួមប្រជុំ ក្នុង​ជំនួប​នោះ។ ប៉ុន្តែប្រតិកម្មមុនគេ គឺក្រសួងការងារខ្លួនឯងតែម្ដង ដែលនិយាយថា «មិនដែលមានប្រទេសណាមួយ ដែល​គេទាមទាតម្លើងប្រាក់ខែកម្មករ ម្តងមួយរយភាគរយនោះទេ»។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រតិកម្មបានធ្លាក់ចុះមក ជាបន្តបន្ទាប់ក្រោយពីបរាជ័យ នៃជំនួបរវាងមេដឹកនាំសហជីប ថ្នាក់ដឹកនាំក្រសួងនិង​ស្ថាប័ន​ពាក់ព័ន្ធមួយចំនួនទៀត។ បរាជ័យដោយសារតែ តំណាងខាងភាគីថៅកែរោងចក្រ មិនចូលរួមប្រជុំ ក្នុង​ជំនួប​នោះ។ ប៉ុន្តែប្រតិកម្មមុនគេ គឺក្រសួងការងារខ្លួនឯងតែម្ដង ដែលនិយាយថា «មិនដែលមានប្រទេសណាមួយ ដែល​គេទាមទាតម្លើងប្រាក់ខែកម្មករ ម្តងមួយរយភាគរយនោះទេ»។


លោក រ៉ុង ឈុន (ខាងស្ដាំ) ឡើងលើដំបូលរថយន្ដ ថ្លែងទៅកាន់ក្រុមកម្មករ នៅមុខក្រសួងការងារ។ (រូបថត MONOROOM.info/ O.Vary)

ប្រាក់ខែកម្មករ - លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួង និងជាតំណាងរដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបាននិយាយថា ក្រសួងមិនមាន​ភារកិច្ចអ្វីនឹង​សម្រេចនោះទេ តែក្រសួងព្យាយាមធ្វើការសម្របសម្រួល ដើម្បីទទួលបាន​ការ​ឯកភាព​គ្នា ពីគ្រប់​ភាគី​ក្នុងបញ្ហា​ប្រាក់ឈ្នួលកម្មករនេះ។ លោកបានអះអាងថា ការចចារនឹងមានជាថ្មី នាពេលខាងមុខនេះ បន្ទាប់ពីជំនួប​ជាមួយ​តំណាង​និយោជក។

ការថ្លែងរបស់លោក អ៊ុំ មាន បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នាទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​នា​ព្រឹកថ្ងៃទី៣០ ខែធ្នូវេលាម៉ោងជាង​៩​ថ្ងៃទី៣០ ខែធ្នូនេះ ក្រោមការសម្របសម្រួលពីរូបលោកផ្ទាល់ ជាមួយនឹង​តំណាង​សហជីព មេធាវីរដ្ឋាភិបាល និងក្រុមសម្ថកិច្ចការពាបាតុកម្ម ដើម្បីដោះស្រាយបញ្ហាការ​ទាមទារ​តម្លើង​ប្រាក់​ខែកម្មករ ក្នុង​គោលបំណងបញ្ចប់នូវបាតុកម្មនេះ។ តែជំនួបចចារនេះត្រូវបានបរាជ័យ ព្រោះតែអវត្តមាន របស់​សមាគមតំណាង​ថៅកែរោងចក្រ (ហៅកាត់ថា GMAC) ដែលមិនអនុញ្ញាតិ ឲ្យក្រសួងការងារកម្ពុជា ធ្វើការ​សម្រេច​ជំនួស ក្នុងការតម្លើងប្រាក់ខែជូនកម្មករបាន។

រដ្ឋលេខាធិការក្រសួងការងារ លោក អុំ មាន បានបង្ហាញនូវការសោកស្តាយ ចំពោះការប្រកាសចំហរនៃ​តំណាង​សហជីពទាំងប្រាំមួយ ក្នុងការបន្តរការទាមទារ ប្រាក់ខែគោល១៦០ដុល្លារនោះ។ លោកបានបន្តថា លោកនឹង​នាំ​យកសំណើ នៃតំណាងសហជីពនេះជូនទៅ លោករដ្ឋមន្រ្តីក្រសួងការងារ ដើម្បីដាក់ចេញនូវពេលវេលាមួយ ជា​ជំនួបលើកក្រោយសារជាថ្មី។ «មិនដែលមានប្រទេសណាមួយ ដែលគេទាមទាតម្លើងប្រាក់ខែកម្មករ ម្តងមួយរយ​ភាគរយនោះទេ»។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរ (ស៊ីខាដូ) លោក អាត់ ធន បាន​និយាយថា ទោះបីជាមានជំនួបច្រើនក៏ដោយ ក៏មិនជាមានលទ្ធផលអ្វីនោះដែរ បើសិនជាមិនមានការដោះស្រាយ ទៅតាមអ្វីមួយ ដែលរដ្ឋាភិបាលខ្លួនឯងបានលើកឡើងថា ត្រូវតែផ្តល់នូវប្រាក់ឈ្នួលឲ្យបានស្ថិតនៅលើ «បន្ទាត់នៃ​ភាពក្រីក្រ»នោះ។ លោកបានបន្តរថា តាមការស្រាវជ្រាវ របស់ក្រុមការងារនៃក្រសួងការងារ បានបង្ហាញថាកម្មករ ដែលអាចរស់នៅក្នុងជីវភាពថ្លៃរថ្នូរ បានលុះត្រាតែទទួលបានប្រាក់ខែចន្លោះពី១៥២ ដុល្លា ទៅ១៦៧ដុល្លា​ក្នុង​មួយ​ខែ។

ដូចគ្នានេះដែលលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ក៏បានប្រកាសជាផ្លូវការក្រោយបញ្ចប់កិច្ចប្រជុំថា លោកនឹងដឹកនាំកម្មករធ្វើកូដកម្ម រហូតទាល់តែទទួលបានប្រាកខែ ១៦០ដុល្លារ ទៅតាមតម្រូវការរស់នៅរបស់​កម្មករ។

ឯលោក ជួន មុំថុល ប្រធានសហជីពមន្ត្រីរាជការកម្ពុជា បានលើកឡើងថាការចរចានេះ នឹងអាចទៅមុខរួច បើ​សិន​ជាមានការថយមួយជំហានម្នាក់។ «មិនមានការដាក់តម្លៃណាមួយ ដែលគ្មានការតថ្លៃនោះទេ។ (…) ការចចារត្រូវ​តែមានការជជែកគ្នា ដើម្បីស្វែងរកចំណុចកណ្តាលមួយ ដែលអាចខិតទៅរកភាពត្រូវគ្នា។» លោកបានបន្តរថា​ទោះ​យ៉ាងណាក៏ដោយ ការទាមទារឲ្យបាន១៦០ដុល្លានេះមិនអាចទៅរួចនោះទេ។ បើសិនជាចង់បាននូវចំនួន​តាមការ​ទាមទារមែននោះ នឹងធ្វើឲ្យរោងចក្រទាំងនោះ ត្រូវបិទទ្វា។

ខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ទស្សនាវដ្តីមិនអាចសុំការបកស្រាយ ពីមូលហេតុនៃអវត្តមាន ក្នុងកិច្ចប្រចុំនេះបានទេ។ តែលោក ជួន មុំថុល ប្រធានសហជីព មន្ត្រីរាជការកម្ពុជា បានបញ្ជាក់ថា គេនឹងមិន​ចូល​រួមទេ បើការទាមទានេះ នៅតែបន្តរលើសពីបីខ្ទង់នោះ (បីលេខ ឧទាហរណ៍ចាប់ពី១០០ឡើង)។ មន្រ្តីនៃ​ក្រសួង​ការងារមួយរូបទៀត ដែលមានវត្តមានដែរនោះ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ការមិនមក​ចូល​រួមនេះ ព្រោះខ្លាចប៉ះជាមួយនិងក្រុមបាតុករ មិនអាចចេញពីក្រសួងរួច ឬអាចនឹងបណ្តាលឲ្យខូចខាតនូវសម្ភារៈ ដែលមិនមានអ្នកទទួលខុសត្រូវ។

ស្របពេលដែលកិច្ចជំនួបពិភាក្សាគ្នា កំពុងតំណើរការ នាព្រឹកថ្ងៃទី៣០ ខែធ្នូដដែលនេះ មានកម្មកររាប់ម៉ឺននាក់ បានមកជួបជុំគ្នាមុខក្រសួងការងារ ដើម្បីស្តាប់ពីលទ្ធផលពិភាក្សានេះ។ ការរង់ចាំរបស់កម្មករទាំងនេះ ក៏បាន​ធ្វើ​ឲ្យមានការកកស្ទះយ៉ាងខ្លាំង នៃចរាចរលើដងវិថីសហព័ន្ធរុស្ស៊ី មុខក្រសួងការងារនោះ រហូតដល់មានការ​បិទ​ផ្លូវ​ជាស្ថាពរ ពេញមួយព្រឹក។ បន្ទាប់ពីទទួលបាននូវព័ត៌មានអវិជ្ជមាន នៃជំនួបប្រជុំភិភាក្សាខាងលើ ក្រុមកម្មករបាន​នាំគ្នាដង្ហែក្បួន ទៅមុខទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបង្ហាញនូវសម្លេងទាមទារនេះ លឺដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនជាបន្តរ។

សូមបញ្ជាក់ថា សហជីពទាំងប្រាំមួយ ដែលបានចូលរួមមាន សម្ព័ន្ធសហជីពប្រជាធិបតេយ្យ​កម្មករកាត់ដេរ​ដឹកនាំ​ដោយលោក អាត់ ធន - សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (សហភាពសហជីពកម្ពុជា) ដឹកនាំដោយលោក រ៉ុង ឈុន - សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយលោក ជា មុន្នី - ប្រធានសម្ព័ន្ធសហជីព ចលនា​កម្មករ ដឹកនាំដោយលោក ប៉ាវ ស៊ីណា - ប្រធានសហព័ន្ធសហជីពកម្ពុជាដឹកនាំដោយលោកស្រី យ៉ាង សោភ័ណ្ឌ និង សហព័ន្ធ សហជីពជាតិនៃឧស្សាហកម្ម វាយនភ័ណ្ឌកាត់ដេរកម្ពុជា ដឹកនាំដោយអ្នកស្រី ម៉ម ញឹម។

សូមរម្លឹកថា ក្រោមកិច្ចប្រជុំកាលពីថ្ងៃទី២៤ ខែធ្នូ កន្លងមក ររដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង បានធ្វើការ​សម្រេចនាំមុខជំនួស សហជីព ក៏ដូចជាខាងតំណាងនិយោជក ដោយកំណត់ក្នុងការតម្លើងប្រាក់ខែនេះ ជាប្រាំ​ដំណាក់កាល គឺក្នុងមួយឆ្នាំម្តងៗ ចាប់ពី២០១៤ រហូតដល់២០១៨ ទើបបានគ្រប់ចំនួន១៦០ដុល្លា។

ឆ្នាំ២០១៤ ថែម ១៥ដុល្លារ លើប្រាក់ខែគោល៨០ដុល្លា រ (៨០+១៥ = ៩៥ ដុលា្ល)។ ឆ្នាំ២០១៥ ថែម ១៥ដុល្លារ ស្មើ​នឹង (៩៥+១៥ = ១១០ដុល្លារ)។ ឆ្នាំ២០១៦ ថែម ១៦ដុល្លារ ស្មើនឹង (១១០+១៦ = ១២៦ដុល្លារ)។ ឆ្នាំ២០១៧ ថែម ១៧ដុល្លារ ស្មើនឹង (១២៦+១៧ = ១៤៣ដុល្លារ)។ និងឆ្នាំ ២០១៨ ថែម ១៧ដុល្លារ ស្មើនឹង (១៤៣+១៧ = ១៦០ ដុល្លារ)៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...