Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ថៃ៖ របប​យោធា​បាន​បិទ​បណ្ដាញ​សង្គម​ធំៗ តាម​អាំងធើណែត?

ថៃ៖ របប​យោធា​បាន​បិទ​បណ្ដាញ​សង្គម​ធំៗ តាម​អាំងធើណែត?

អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន នៅក្នុងប្រទេសថៃ បានជួបការលំបាកនៅថ្ងៃនេះ ក្នុងការចូលទៅ​កាន់​បណ្ដាញ​សង្គម ដូចជា ហ្វេសប៊ុក (Facebook) ហ្គូហ្គ័លផ្លាស (Google+) ទ្វីសធើរ (twitter) ឬវៀឌីអូ (viadeo)  ជាដើម។ តើ​នោះ​ជាជំហានថ្មីមួយទៀត ដែលសមប្រកបនឹងវិធានការអាជ្ញាសិក ដែលកំណត់ដោយរបបយោធា ឬយ៉ាងណា?


បណ្ដាញសង្គមហ្វេសប៊ុក ដែលមិនចូលទៅបាន នៅលើទូរស័ព្ទដៃ។ (រូបថត Getty Images)

នយោបាយថៃ - តាំងពីថ្ងៃធ្វើរដ្ឋប្រហារ ទី២២ ខែឧសភា ឆ្នាំ២០១៤នោះមក កងទ័ពបានហាមឃាត់ នូវរាល់​ការ​ជួបជុំ ឬការធ្វើបាតុកម្ម និងផ្ដាច់កម្មវិធីផ្សាយរបស់ស្ថានីយ៍ទូរទស្សន៍។ តែមិនត្រឹមតែប៉ុណ្ណឹងទេ ព្រោះរបប​យោធា​ថ្មីនេះ ក៏បានគម្រាមថានឹងនឹងធ្វើការត្រួតពីនិត្យ [...]

បន្ទាប់​ពី​បាន​មេ​ទូត​អាមេរិក​សរសើរ អ៊ូ វីរៈ ថា​បើ​គេ​សរសើរ​កុំ​អរ​ពេក!

បន្ទាប់​ពី​បាន​មេ​ទូត​អាមេរិក​សរសើរ អ៊ូ វីរៈ ថា​បើ​គេ​សរសើរ​កុំ​អរ​ពេក!

បន្ទាប់ពីត្រូវបាន ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា កោតសរសើររូបលោក នៅក្នុងការធ្វើឲ្យចម្រើនលូត​លាស់ខាងផ្នែកសិទ្ធិមនុស្ស នៅកម្ពុជានោះមក ភ្លាមៗនេះ លោក អ៊ូ វីរៈ បានថ្លែងអត្ថាធិប្បាយប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា «បើគេសរសើរកុំអរពេក ហើយបើគេបង្អាប់កុំរន្ធត់ពេក»។


លោក អ៊ូ វីរៈ (ទីពីររាប់ពីឆ្វេង) ថតរូបអនុស្សាវរីយ៍ ជាមួយលោក ហ៊ីឡារី គ្លីនតុន (កណ្ដាល)និងលោក វីល្លាម ថត (ទីមួយ រាប់ពីស្ដាំ)។ (រូបថត ហ្វេសប៊ុក)

សរសើរ - អតីប្រធាន និងបច្ចុប្បនជាប្រធានក្រុមប្រឹក្សា នៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា លោកអ៊ូ វីរៈ បាន​លើក​ឡើងថា [...]

សម្ភាស ខាន់ ចំណាន៖ ពលរដ្ឋ​ទន្រ្ទាន​ដី​រដ្ឋ មិន​មែន​រដ្ឋ​ទន្ទ្រាន​ដី​រាស្រ្ត​ទេ

សម្ភាស ខាន់ ចំណាន៖ ពលរដ្ឋ​ទន្រ្ទាន​ដី​រដ្ឋ មិន​មែន​រដ្ឋ​ទន្ទ្រាន​ដី​រាស្រ្ត​ទេ

ការក្រោកឡើងរបស់ប្រជាពលរដ្ឋពីខេត្តក្រចេះ មកកាន់រាជធានីភ្នំពេញ រឿងដីធ្លី ដែលអាជ្ញាធរបានរឹបអូស​ យកទៅ​ឲ្យក្រុមហ៊ុនវៀតណាមមកទល់នឹងពេលនេះ បានបង្កឲ្យមានប្រតិកម្មបានលេចចេញមកជាបន្តបន្ទាប់។ ប៉ុន្តែសម្រាប់​លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ នៅ​តែប្រកាន់ជំហរថា គឺប្រជាពលរដ្ឋទាំងនោះទៅវិញទេ ដែលជាអ្នក​«ទន្ទ្រានយកដីរដ្ឋ» មិនមែនរដ្ឋយក​ដីរបស់​ពួកគាត់​ឡើយ។


លោក ខាន់ ចំណាន អភិបាលរងខេត្តក្រចេះ។ (រូបថត MONOROOM.info/ O. Vary)

វិបត្តិដីធ្លី - ក្នុងកិច្ច​សម្ភាសជាមួយអ្នកសារព័ត៌មាន នាបរិវេណវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ ក្នុងនាមជា​អភិបាល​រងខេត្តក្រចេះ និងជាអ្នកតំណាងមកសម្របសម្រួល ជាមួយប្រជាពលរដ្ឋនោះ លោក​ខាន់ ចំណាន  បាននិយាយ​ថា [...]

ច្បាប់សហជីព៖ អាត់ ធន់ ថា​ជា​ច្បាប់​រិត​បន្តឹង សិទ្ធិ​សេរីភាព​សហជីព

ច្បាប់សហជីព៖ អាត់ ធន់ ថា​ជា​ច្បាប់​រិត​បន្តឹង សិទ្ធិ​សេរីភាព​សហជីព

ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ បានថ្លែងអះអាងថា សេចក្តីព្រាង​ច្បាប់​សហជីព ដែលក្រសួងការងារ និងភាគីពាក់ព័ន្ធ កំពុងធ្វើការពិភាក្សាដេញដោល ក្នុងពេលបច្ចុប្បន្ននេះ គឺជាច្បាប់​មួយ​បង្កើតឡើង ដើម្បីរិតត្បិតសេរីភាពកម្មករនិយោជិក។ ប៉ុន្តែសម្រាប់រដ្ឋមន្ត្រីក្រសួងការងារវិញ បានថ្លែងថា វានៅមិន​ទាន់ហួសពេលនៅឡើយទេ ក្នុងការជជែកវែកញែកទៅលើ សេចក្ដីព្រាងច្បាប់នេះ។

ច្បាប់ - ក្នុងបទសម្ភាសជាមួយអ្នកសារព័តមាន នៅថ្ងៃទី២៨ ខែឧសភានេះ ស្របពេលដែលច្បាប់​សហជីព​ស្ថិត​នៅ​ក្នុងការពិគ្រោះយោបល់នៅឡើយ លោកអាត់ ធន់ បានឱ្យដឹងថា [...]

ហោ ណាំហុង៖ កម្ពុជា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី តាមការ​ស្ម័គ្រ​ចិត្ត

ហោ ណាំហុង៖ កម្ពុជា​ទទួល​ជន​ភៀស​ខ្លួន​ពី​អូស្រ្តាលី តាមការ​ស្ម័គ្រ​ចិត្ត

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង បានបង្ហើបឲ្យដឹងថា ប្រទេសកម្ពុជា​ទទួលយកជនភៀសខ្លួន តាមការស្នើសុំរបស់ប្រទេសអូស្រ្តាលី តែក្នុងលក្ខខណ្ឌស្ម័គ្រចិត្តពីជនភៀសខ្លួនប៉ុណ្ណោះ។ ការបង្ហើបឲ្យដឹងរបស់លោក ហោ ណាំហុង គឺបានធ្វើឡើង ក្នុងពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងសិក្សា​លំអិតអំពី​ការស្នើសុំនេះនៅឡើយ។


រូបថតផ្តិតពីវីដេអូទូរទស្សន៍អូស្ត្រាលី ដែលបង្ហាញពីនាវាដឹកជនភៀសខ្លួន បែកធ្លាយនៅជិតឆ្នេររបស់ប្រទសនេះ។

សិទ្ធិ - ទន្ទឹមនឹងមិនបានបញ្ជាក់ ពីចំនួនជនភៀសខ្លួនឲ្យពិតប្រាកដ ដែលកម្ពុជាមានលទ្ធភាពទទួលយកនោះ លោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានព្រលយឲ្យដឹងថាប្រទេសកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...