អតីតប្រធានាធិបតីបារាំង ត្រូវបាននគរបាលឃាត់ខ្លួន ទុកសាកសួរ
អតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្សី (Nicolas Sarkozy) ត្រូវបានឃាត់ខ្លួនទុកដោយ នគរបាលយុត្តិធម៌ នៃការិយាល័យប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី០១ ខែកក្កដានេះ។ ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើង នៅក្នុងរង្វង់នៃការស៊ើបអង្កេតមួយ ទាក់ទងនឹងការសង្ស័យថា លោកបានប្រើប្រាស់ដោយមិនប្រក្រតី នូវអំណាចជាប្រធានាធិបតី នៅពេលលោកនៅក្នុងតំណែង។

លោក នីកូឡា សាកូហ្សី។ (រូបថត UMP)
យុត្តិធម៌ - នៅម៉ោងប្រមាណជា ៨ម៉០០ ព្រឹក លោកអតីតប្រធានាធិបតី នីកូឡា សាកូហ្សី ជិះនៅក្នុងរថយន្ដបិទដោយកញ្ចក់ពណ៍ខ្មៅ បានមកដល់ការិយាល័យកណ្ដាល នៃនគរបាលយុត្តិធម៌បារាំង នៅក្នុងទីក្រុងណង់ទែរ (Nanterre) ជាយរដ្ឋធានីប៉ារីស។ មេធាវីរបស់លោកអតីតប្រធានាធិបតី លោក [...]



