ជប៉ុន ជំរុញ​បក្ស​ទាំង​ពីរ​នៅ​កម្ពុជា ឲ្យ​មាន​ឆន្ទៈ​ពិត​ក្នុង​ការ​កែ​ទម្រង់

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) បានជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គម្បីមានឆន្ទៈពិតប្រាកដ លើការកែទម្រង់គណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប និងការដោះស្រាយបញ្ហានយោបាយកម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី៣០ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: July 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន លោក ហ្វូមីអូ គីស៊ីដា (FUMIO KISHIDA) បានជំរុញឲ្យគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា គម្បីមានឆន្ទៈពិតប្រាកដ លើការកែទម្រង់គណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប និងការដោះស្រាយបញ្ហានយោបាយកម្ពុជា។


លោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន។ (រូបថត scmp.com)

ការបោះឆ្នោត - ក្នុងសន្និសីទការសែត នៅចំពោះមុខរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង នៅថ្ងៃ​ទី៣០ ខែកក្កដា ឆ្នាំ២០១៤ នេះលោក ហ្វូមីអូ គីស៊ីដា រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន បានថ្លែងថា ប្រទេសជប៉ុន​បន្ត​គាំទ្រ​ប្រទេសកម្ពុជាលើគ្រប់វិស័យ ពិសេសការកែទម្រង់ ដែលអាចនាំប្រទេសកម្ពុជា ឲ្យមានលិទ្ធិប្រជាធិបតេយ្យ​រឹងមាំ។

បញ្ហាប្រេះឆាគ្នា រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ តាំងពីក្រោយការបោះឆ្នោតសកល​ឆ្នាំ​២០១៣ ត្រូវលោក ហ្វូមីអូ គីស៊ីដា ( FUMIO KISHIDA ) ប្រមុខការទូតរបស់ប្រទេសជប៉ុន ដែលកំពុងបំពេញ​ទស្សនកិច្ច​នៅកម្ពុជា បានសង្កត់ធ្ងន់តាមរយៈអ្នកបកប្រែថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គណបក្សទាំងពីរ មានទិស​ដៅច្បាស់លាស់ សម្រាប់កំណែទម្រង់នៅក្នុងរបៀបមួយ ដែលគណបក្សកាន់អំណាច និងគណបក្សប្រឆាំង អាច​ឯកភាពគ្នាបាន។»

រហូតមកដល់ពេលនេះ សម្រាប់គណបក្សសង្រ្គោះជាតិនៅតែប្រកាន់គោលជំហរថា សមាសភាពនៃ​គណៈកម្មាធិការ​ជាតិរៀបការបោះឆ្នោត​ ត្រូវតែអនុម័តដោយសំលេងពីរភាគបី នៃសមាជិកសភា។ សំឡេងពីរភាគបី ដែលគណបក្ស​ជំទាស់នេះអះអាងថា នឹងអាចធានាបានថា គ.ជ.ប មានឯករាជ្យភាពពិតប្រាកដ ដើម្បីគ្រប់គ្រងការបោះឆ្នោត។

តែសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលច្រានចោលការទាមទារលក្ខខណ្ឌស្នូល របស់គណបក្សសង្រ្គោះជាតិ បានលើកឡើងថា សមាសភាព នៃគណៈកម្មាធិការជាតិរៀបការបោះឆ្នោត គ.ជ.ប ត្រូវតែអនុម័តដោយ​សំឡេង​ហាសិបបូកមួយ នៃសមាជិកសភា។ បើតាមគណបក្សដែលកំពុងគ្រប់គ្រងអំណាចមួយនេះ បានពន្យល់ថាសំឡេង​ពីរភាគបី នឹងនាំឲ្យមានការជាប់គាំង ដល់ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និង​ស្ថាប័ន​ផ្សេងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...