Posts in ‘បច្ចុប្បន្នភាពក្នុងលោក’ Category

ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ស្ទឹង​មាន​ជ័យ ដោយ​សារ​ផ្ទុះ​ហ្គាស

ឆេះ​ផ្ទះ​មួយ​ខ្នង​នៅ​ស្ទឹង​មាន​ជ័យ ដោយ​សារ​ផ្ទុះ​ហ្គាស

នៅវេលាម៉ោង២រសៀល ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ផ្ទះ​ប្រជា​ពលរដ្ឋ​មួយ​ខ្នង ស្ថិត​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ អស់​ស្ទើ​តែ​ទាំង​ស្រុង។ មូល​ហេតុ ដែល​បណ្តាល​ឱ្យ​មាន​អគ្គី​ភ័យ​នេះ ត្រូវ​បាន​អ្នក​ជិត​ខាង​អះអាង​ថា គឺ​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គាស។

អ្នកស្រី យ៉ាន ប្រជា​ពលរដ្ឋ​ម្នាក់​រស់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ បាន​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ឱ្យ​ដឹង​ថា ម្ចាស់​ផ្ទះ​ដែល​ត្រូវ​បាន​ភ្លើង​ឆេះ​នេះ មាន​ឈ្មោះ​ អ៊ីម ជា​កម្មករ​ធ្វើ​ការ​រោង​ចក្រ​នៅ​ស្ទឹង​មាន​ជ័យ។ អ្នកស្រី​បាន​ថ្លែង​បន្ត​ថា អគ្គីភ័យ​ឆេះ​របស់​របរ​ស្ទើរ​តែ​ទាំង​អស់ ក្នុង​នោះ​មាន​ម៉ូតូ​មួយ​គ្រឿង​ផង​ដែរ។

ជាសំណាងល្អ ដែលអគ្គីភ័យនេះ មិនបានរាលដាលដល់ផ្ទះអ្នកជិតខាង និងមិនបានបង្កឱ្យមានមនុស្សរបួស ឬស្លាប់។ យ៉ាងណាម៉ិញ អគ្គីភ័យនេះបានរន្ធត់ទៅវិញទាំងស្រុងហើយ នៅវេលាម៉ោងជាងបី [...]

ព្រះអគ្គិ​ឆេះ​ផ្ទះ​ពលរដ្ឋ​ច្រើន​សិប​ខ្នង​នៅ​បឹង​ឈូក សង្ស័យ​មាន​គម្រោង​ដុត

បើគិតមកទល់យប់ ​ម៉ោង​​១៩​និង​​៤៥​នាទី​ល្ងាច​​ថ្ងៃ​ទី​​២០ ខែធ្នូ​ ឆ្នាំ២០១៤ ម្សិលម៉ិញនេះ ​អគ្គីភ័យដែលបាន​ឆាប​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ ​នៅ​សហគមន៍​បឹង​ឈូក ខាង​ត្បូង​ស្នងការ​​ដ្ឋាន​​នគរបាល​​រាជធានី​ភ្នំពេញ​ ដែល​ស្ថិត​ក្នុង​ភូមិ​បឹង​ឈូក ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ បាន​​រលត់​ទាំង​ស្រង់​។

​របាយការណ៍​ភ្លាមៗ ​ពី​ខាង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា គ្រោះ​អគ្គីភ័យ​​នេះ បាន​បណ្ដាល​​ឲ្យ​​ខូច​ខាត​​ផ្ទះ​​ចំនួន​ ៣៣​ខ្នង​​ និង​បាន​ប្រើប្រាស់​ឡាន​ពន្លត់​អគ្គិភ័យ​ចំនួន​១៦ គ្រឿង។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ នៅ​មិន​ទាន់​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់ រង​គ្រោះ​ថ្នាក់​នៅ​ក្នុង​អគ្គីភ័យ​នេះ​ទេ។

សម្រាប់ប្រជាសហគមន៍ នៅតំបន់នោះវិញ បាននិយាយថា អគ្គីភ័យឆាបឆេះបានឆាបឆេះ​អស់លំនៅដ្ឋាន​ជាង​៤០ខ្នង។ គ្រោះអគ្គីភ័យនេះ ត្រូវក្រុមប្រជាសហគមន៍សង្ស័យថា [...]

បញ្ចាំ​ម៉ូតូ​លេង​ហ្គេម ហើយ​ចែក​លុយ​គ្នា​មិន​ស្មើរ វ៉ៃ​គ្នា​ពេញ​ផ្លូវ

បញ្ចាំ​ម៉ូតូ​លេង​ហ្គេម ហើយ​ចែក​លុយ​គ្នា​មិន​ស្មើរ វ៉ៃ​គ្នា​ពេញ​ផ្លូវ

មានរឿងជាច្រើន ដែល​បាន​កើត​ឡើងក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ ហើយ​មិន​ដឹង​ត្រូវ​បន្ទោស​នរណា​ឲ្យ​សម នៅ​ពេល​ដែល​មាន​ហេតុ​ការណ៍ ដូច​យ៉ាង​យក​ម៉ូតូ​ទៅ​បញ្ចាំ ដើម្បី​យក​លុយ​លេង​ហ្គេម រួច​មក​ចែក​លុយ​គ្នា​មិន​ស្មើរ ក៏​តាំង​វាយ​តប់​គ្នា​ពេញ​ផ្លូវ...។ នេះ​ជា​ករណី​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ដែល​បាន​កើត​ឡើង នៅ​រសៀល​ម៉ោង​៣​និង​៣០​នាទី ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ នៅ​ផ្លូវ​ត្រឡោក​បែក សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ក្រុមយុវជនស្ទាវមួយក្រុម គ្នាបីនាក់ បាន​បបួល​គ្នា​យក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស្គូពី ពណ៍​ផ្កា​ឈូក​លាយ​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AQ-1308 មួយ​គ្រឿង​យក​ទៅ​បញ្ចាំ នៅ​ហាង​ល្បែង​មួយ។ ហាង​នោះ ស្ថិត​នៅ​លើ​ផ្លូវ​៥៨៩ (ត្រឡោក​បែក) ត្រង់​ចំណុច​ជិត​ហាង​លក់​សង្ហា​រឹម។ នៅ​ពេល​លេង​ល្បែង​ហើយ ប្រកែក​គ្នា​រឿង​លុយ​ចេញ​មិន​ស្មើរ​គ្នា ដោយ​ម្ចាស់​ម៉ូតូ​មិន​ព្រម [...]

បុរស​ស៊ី​សាច់​ភរិយា​ក្មេង និង​បង​ប្អូន​ស្រី​ថ្លៃ​របស់​ខ្លួន ទើប​នឹង​ត្រូវ​បាន​ដោះលែង

បុរស​ស៊ី​សាច់​ភរិយា​ក្មេង និង​បង​ប្អូន​ស្រី​ថ្លៃ​របស់​ខ្លួន ទើប​នឹង​ត្រូវ​បាន​ដោះលែង

បុរសស៊ីសាច់មនុស្សម្នាក់នេះ កំពុង​នៅ​ក្រៅ​ឃុំ​យ៉ាង​មាន​សេរីភាព ចាប់​ពី​សប្ដាហ៍​មុន​មក។ សារព័ត៌មាន​អង់គ្លេស Daily Mail បាន​រាយ​ការណ៍​ពី​រឿង​រ៉ាវ​ដ៏​ហួស​ហេតុ រក​នឹក​ស្មាន​ពុំ​ត្រូវ របស់​បុរស​ឈ្មោះ វ៉ាស៊ីល ឡាវរិច (Vasile Lavric) ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ​មនុស្ស​ឃាត​ទៅ​លើ​ភរិយា​វ័យ​ក្មេង​របស់​ខ្លួន និង​បង​ប្អូន​ស្រី​របស់​នាង​ចំនួន​ពីរ​នាក់ មុន​នឹង​យក​នាង​ទាំង​បី​មក​បរិភោគ។ ប៉ុន្តែ​តុលាការ​របស់​ប្រទេស​រ៉ូម៉ានី ទើប​នឹង​ដោះ​លែង​បុរស​នេះ​ឲ្យ​នៅ​ក្រៅ​ឃុំ នៅ​ក្នុង​រយៈ​ពេល​រង់​ចាំ​ថ្ងៃ​បើក​សវនាការ។

វ៉ាស៊ីល ឡាវរិច ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​មេសា​កន្លង​ទៅ ដោយ​អាជ្ញាធរ​បាន​សង្ស័យ​ថា បុរស​នេះ​បាន​សម្លាប់​ស្ត្រី​បី​រូប រួម​មាន ភរិយា​ខ្លួន​ឯង​នាង​ នីកូឡេតា (Nicoleta) អាយុ​១៨​ឆ្នាំ បាត់​ខ្លួន​នៅ​ឆ្នាំ​២០០៥ នាង រ៉ាម៉ូណា (Ramona) ប្អូន​ស្រី​របស់​ភរិយា ដែល​បាត់​ខ្លួន​នៅ​ពីរ​ខែ [...]

CNRP ថា​ពលរដ្ឋ​នៅ​«បរទេស»​គួរ​បោះ​ឆ្នោត​បាន ខណៈ​ CPP​ថា​«ពិបាក»

CNRP ថា​ពលរដ្ឋ​នៅ​«បរទេស»​គួរ​បោះ​ឆ្នោត​បាន ខណៈ​ CPP​ថា​«ពិបាក»

ប្រជាពលរដ្ឋទាំងអស់ ត្រូវ​តែ​មាន​សិទ្ធិ​ស្មើគ្នា​មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ឡើយ ហើយ​សិទ្ធិ​ទាំង​នោះ​ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋាភិបាល​កម្ពុជា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។ ដូច​ករណី​មន្ត្រី​ទូត​ដែល​ទៅ​បំរើ​ការ​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​ដែល​ទៅ​រៀន ធ្វើ​កម្ម​សិក្សា ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស ក៏​មាន​សិទ្ធិ​ដូច​គ្នា ក្នុង​នាម​មន្រ្តី​បម្រើ​ការងារ​ឬសិស្ស​និស្សិត​នៅ​ក្នុង​ប្រទេស​ដែរ។ នេះ​ជា​ការ​លើក​ឡើង របស់​តំណាង​ក្រុម​ការងារ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន ទាក់​ទង​នឹង​សិទ្ធិ​បោះឆ្នោត របស់​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស។ លោក​និយាយ​ថា រដ្ឋ​ត្រូវ​ធានា​និង​គិតគូរ​ពី​បញ្ហា នៃ​ការ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​នេះ ក្នុង​នាម​ជា​អ្នក​ធានា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ការ​បោះ​ឆ្នោត។

លោកបានពន្យល់ទៀតថា៖ «យើងកំពុងពិភាក្សាគ្នា ថាតើមានលទ្ធភាពអាចទៅរួចប៉ុណ្ណា។ (…) [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...