Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

អាមេរិក៖ និស្សិតម្នាក់ ដើរ​ចាក់​មនុស្ស​១៤​នាក់ ជា​មួយ​នឹង​អាវុធ​«ចុង​ស្រួច»

អាមេរិក៖ និស្សិតម្នាក់ ដើរ​ចាក់​មនុស្ស​១៤​នាក់ ជា​មួយ​នឹង​អាវុធ​«ចុង​ស្រួច»

មនុស្ស១៤នាក់ បានរងរបួស កាលពីថ្ងៃអង្គារទី០៩ខែមេសានេះ ដោយសារអាវុធស្រួច របស់និស្សិតអាមេរិកាំងម្នាក់ នៅ​ក្នុងអន្តេវាសិកដ្ឋានមួយ នៃសកលវិទ្យាល័យ ឡូន​ស្ដារ មិនឆ្ងាយប៉ុន្មាន ពីទីក្រុង ប៊ូសស្តុន រដ្ឋតិចសាស។ អ្នករបួសពីរនាក់ បានស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ គួរអោយព្រួយបារម្ភ។


អន្តេវាសិកដ្ឋាន ស៊ីហ្វែរ នៃសកលវិទ្យល័យឡូនស្ដារ។

និស្សិតម្នាក់ បានធ្វើអោយមនុស្ស១៤នាក់រងរបួស ក្នុងនោះមានពីរនាក់របួសធ្ងន់ ជាមួយនឹងអាវុធស្រួច (កាំបិតស្នៀត ឬដាវសាមារ៉ៃ?) ដែលគេនៅមិនទាន់កំណត់បាននៅឡើយ នៅក្នុងអន្តេវាសិកដ្ឋានមួយ នៃសកលវិទ្យាល័យ ឡូនស្ដារ (Lone Star) ស្ថិតនៅក្បែរទីក្រុងប៊ូសស្តុន (Houston)។ នគរបាលបានប្រកាសប្រាប់ពីហេតុការណ៍នេះ ដោយបាន​បញ្ចាក់​ថា និស្សិតរូបនោះត្រូវបានចាប់ខ្លួន [...]

កម្មវិធី​ការពារ​មេរោគ ៣​ប្រភេទ​ល្អ​បំផុត មិន​ឲ្យ​កុំព្យូទ័រ​យឺត

កម្មវិធី​ការពារ​មេរោគ ៣​ប្រភេទ​ល្អ​បំផុត មិន​ឲ្យ​កុំព្យូទ័រ​យឺត

បច្ចុប្បន្ននេះ កម្មវិធីការពារមេរោគ ពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់កុំព្យូទ័រទាំងអស់ ដើម្បីជួយការពារនូវ​មេរោគ​នានា។ ប៉ុន្តែការជ្រើសរើសកម្មវិធីណាមួយ ឲ្យមានគុណភាព និងមិនធ្វើឲ្យកុំព្យូទ័ររបស់អ្នកយឺត ក៏ជារឿងចាំបាច់​មួយដែរ។

មនោរម្យព័ងអាំងហ្វូ សូមបង្ហាញនូវឈ្មោះ កម្មវិធីការពារមេរោគ ដែលល្អដាច់គេទាំង៣ និងមិនប៉ះពាល់ដល់ ល្បឿន ប្រព័ន្ធដំណើរការនៃកុំព្យូទ័ររបស់អ្នក។ ការលើកបង្ហាញនេះ មិនមានលក្ខណៈពាណិជ្ជកម្មទេ ព្រោះយើងមានបំណង​យ៉ាងមុតមាំ ក្នុងការការពារអ្នកប្រើប្រាស់កម្មវិធីទាំងនេះ ពីការបកស្រាយទាំងឡាយណា ដែលលំអៀង។

១. អាវ៉ាស ហ្វ្រី និងប្រូ៖ Avast (Free & Pro)
បើសិនជាអ្នកកំពុងតែស្វែងរក កម្មវិធីការពារមេរោគណាមួយ ដែលមិនប៉ះពាល់ដល់ល្បឿនរបស់កំព្យូទ័ [...]

បាល់ទាត់៖ ប្រធាន​ក្រុម​អេវើតុន នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​ចប់​រដូវ​កាល

បាល់ទាត់៖ ប្រធាន​ក្រុម​អេវើតុន នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​ចប់​រដូវ​កាល

ខ្សែការពារក្រុម អេវើតុន (Everton) កីឡាករ ភីល ណេវីល (Phil Neville) នឹងចាកចេញពីកីឡាដ្ឋាន ហ្គូឌីសិនផាក (Goodison Park) ក្រោយពេលបញ្ចប់រដូវកាលនេះ។


កីឡាករ ភីល ណេវីល ខ្សែការពារក្រុម អេវើតុន។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានមកចូលរួមជាមួយនឹងក្រុម ទូងក្តោង អេវើតុន បន្ទាប់ពីធ្វើការផ្លាស់ប្តូរ មកពីក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីខែសីហា ឆ្នាំ២០០៥។

កិច្ចសន្យារបស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៣ ខណៈដែលគាត់មិនព្រមបន្តកិច្ចសន្យាថ្មី ហើយក៏មិនទាន់ចូលនិវត្តន៏ដែរនោះ។

គាត់បាននិយាយថា «ខ្ញុំចង់បន្តការលេងនៅកំរិតកំពូល តាមដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំនឹងធ្វើការជ្រើសរើសឲ្យបានល្អ មុនពេលដែលខ្ញុំត្រូវសម្រេចចិត្តថា [...]

ប្រដាល់៖ យ៉ាម៉ាណាកា របស់​ជប៉ុន ការពារ​ខ្សែ​ក្រវ៉ាត់​បាន​ជោគជ័យ

ប្រដាល់៖ យ៉ាម៉ាណាកា របស់​ជប៉ុន ការពារ​ខ្សែ​ក្រវ៉ាត់​បាន​ជោគជ័យ

អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (Shinsuke Yamanaka) របស់ជប៉ុន បានយកឈ្នះអ្នកប្រដាល់ហ្វីលីពីន ម៉ាលខូម ទូណាខាវ (Malcolm Tunacao) ដោយបច្ចេកទេស ក្នុងការប្រកួតការពារខ្សែក្រវ៉ាត់ពិភពលោក ដ័បបិលយូប៊ីស៊ី (WBC) ប្រភេទទំងន់ ១១៥ផោន ដល់១១៨ផោន កាលពីថ្ងៃច័ន្ទ។


អ្នកប្រដាល់ ស្សីនស៊ូកេ យ៉ាម៉ាណាកា (រូបខាងឆ្វេង) កំពុងវាយសម្រុកលើគូរប្រកួតរបស់ខ្លួន ជាជនជាតិហ្វីលីពីន។

កីឡាករវ័យ ៣០ឆ្នាំ យ៉ាម៉ាណាកា បានផ្តួលដៃគូរប្រកួតឲ្យដួលលើសង្វៀន ចំនួន២លើក ក្នុងទឹកទី៣ ដោយការប្រើ​កណ្តាប់​ដៃឆ្វេងធ្ងន់ៗ វាយចំផ្ទៃមុខកីឡាករហ្វីលីពីន។ កណ្តាប់ដៃឆ្វេងរបស់គាត់ដដែល បានវាយផ្តួលកីឡាករ ទូណាខាវ ម្តងទៀត នៅក្នុងទឹកទី១២ ហើយធ្វើឲ្យអាជ្ញាកណ្តាលបញ្ចប់ការប្រកួតត្រឹមនោះតែម្តង។

យ៉ាម៉ាណាកា [...]

ម៉ែនឆេស្ទើ ស៊ីធី បំបាក់​បីសាច​ក្រហម ដល់​ក្នុង​ផ្ទះ ២-១

ម៉ែនឆេស្ទើ ស៊ីធី បំបាក់​បីសាច​ក្រហម ដល់​ក្នុង​ផ្ទះ ២-១

ក្រុមដែលកំពុងតែឈរ នៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងព្រីមែលីក (Premier League) ម៉ែនឆេស្ទើ ស៊ីធី (Manchester City) បានទទួលជ័យជំនះនៅកីឡាដ្ឋាន អូលត្រាហ្វដ (Old Trafford) ប៉ុន្តែទោះជាយ៉ាងណា ក៏មិនមានពិន្ទុគ្រប់គ្រាន់ ក្នុង​ការប្រកួតប្រជែងដណ្តើមពានព្រីមែលីកដែរ។


ក្រុមកីឡាករ ម៉ែនឆេស្ទើ ស៊ីធី នៅក្រោយពីការទាត់ចូលទី ម៉ែនឆេស្ទើ យ៉ូណៃធីតរួច។

កីឡាករបម្រុង សឺជីអូ អាក្វេរ៉ូ (Sergio Aguero) បានបណ្តើរបាល់ដាច់ ខ្សែការពាររបស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United) បួននាក់ ហើយក៏ទាត់បាល់បំប៉ោងសំណាញ់ទីបានសម្រេចនៅនាទី ទី៧៨ ធ្វើឲ្យក្រុម ម៉ែនឆេស្ទើ ស៊ីធី ឈ្នះក្រុមបីសាចក្រហម ២-១ កាលពីយប់ថ្ងៃច័ន្ទ ដែលជួយកាត់បន្ថយគម្លាតសល់ត្រឹមតែ ១២ពិន្ទុ និងសល់ការប្រកួត ៧លើកទៀត។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...