បាល់ទាត់៖ ប្រធាន​ក្រុម​អេវើតុន នឹង​ចាក​ចេញ​ពី​ក្លឹប​នៅ​ចប់​រដូវ​កាល

ខ្សែការពារក្រុម អេវើតុន (Everton) កីឡាករ ភីល ណេវីល (Phil Neville) នឹងចាកចេញពីកីឡាដ្ឋាន ហ្គូឌីសិនផាក (Goodison Park) ក្រោយពេលបញ្ចប់រដូវកាលនេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខ្សែការពារក្រុម អេវើតុន (Everton) កីឡាករ ភីល ណេវីល (Phil Neville) នឹងចាកចេញពីកីឡាដ្ឋាន ហ្គូឌីសិនផាក (Goodison Park) ក្រោយពេលបញ្ចប់រដូវកាលនេះ។


កីឡាករ ភីល ណេវីល ខ្សែការពារក្រុម អេវើតុន។

អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ បានមកចូលរួមជាមួយនឹងក្រុម ទូងក្តោង អេវើតុន បន្ទាប់ពីធ្វើការផ្លាស់ប្តូរ មកពីក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីខែសីហា ឆ្នាំ២០០៥។

កិច្ចសន្យារបស់កីឡាករវ័យ ៣៦ឆ្នាំរូបនេះ នឹងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ២០១៣ ខណៈដែលគាត់មិនព្រមបន្តកិច្ចសន្យាថ្មី ហើយក៏មិនទាន់ចូលនិវត្តន៏ដែរនោះ។

គាត់បាននិយាយថា «ខ្ញុំចង់បន្តការលេងនៅកំរិតកំពូល តាមដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំនឹងធ្វើការជ្រើសរើសឲ្យបានល្អ មុនពេលដែលខ្ញុំត្រូវសម្រេចចិត្តថា នឹងត្រូវផ្លាស់ប្តូរជាបន្តទៅក្រុមណាមួយ»។

ណេវីល បានបង្ហាញខ្លួនឲ្យក្រុម អេវើតុន បានចំនួន ២៥ប្រកួត ក្នុងរដូវកាលនេះ ហើយការប្រកួតចុងក្រោយរបស់គាត់ ជាការប្រកួតបរាជ័យពានរង្វាន់អេហ្វអេខាប់ (FA Cup) ដោយចាញ់ ក្រុម វីកែន (Wigan) កាលពីថ្ងៃទី៩ ខែមិនា។ ហើយ​គាត់បានចូលលេងឲ្យក្រុម ដែលមានមូលដ្នាននៅទីក្រុង ម៉ាសីសាយដឺ (Merseysider) បានចំនួនសរុប ៣០៣ប្រកួត។

ណេវីល បានប្រាប់ដល់វ៊ែបសាយរបស់ក្លឹបថា «វាជាកិត្តិយសដ៏ធំធេងមួយ ដែលបានធ្វើជាប្រធានក្រុម អេវើតុន។ ខ្ញុំពេញ​ចិត្តជីវិតរបស់ខ្ញុំនៅទីនេះ ហើយខ្ញុំនឹងចាកចេញទៅដោយក្តីអាល័យ។ ខ្ញុំសូមអរគុណ ដល់លោកគ្រូបង្វឹក ជំនួយការ​គ្រូ​បង្វឹក បុគ្គលិក និងកីឡាករមិត្តរួមក្រុមទាំងអស់ ដែលបានជួយគាំទ្រខ្ញុំកន្លងមក។ ជាពិសេស ខ្ញុំសូមអរគុណ ដល់អ្នក​​គាំទ្រទាំងអស់ ដែលតែងផ្តល់ជាកម្លាំងចិត្តឲ្យខ្ញុំ ក្នុងរយះពេល ៨ឆ្នាំមកនេះ ហើយក្រុមអេវើតុន នឹងស្ថិតនៅក្នុងបេះដូង​របស់ខ្ញុំជានិច្ច។»

ក្រុម ទូកក្តោង អេវើតុន បច្ចុប្បន្នកំពុងតែតាមប្រដេញ យកដំណែងកំពូលទាំង៤ ដើម្បីឲ្យទទួលបានសិទ្ធ​ចូលលេង​ពាន​រង្វាន់ ឆែមពានលីក (Champions League) នៅរដូវកាលក្រោយ។

កីឡាករប្រធានក្រុមអេវើតុនរូបនេះ បានបន្ថែមថា «ពេលនេះ ខ្ញុំនឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីជួយឲ្យក្រុម អេវើតុន បញ្ចប់ទៅ ដោយស្ថិតនៅដំណែងមួយខ្ពស់បំផុតក្នុងតារាងព្រីមែលីក (Premier League)។ ជាពិសេសនឹងអាចមានសិទ្ធ ប្រកួតប្រជែងក្នុងក្របខ័ណ្ឌអ៊ឺរ៉ុបនៅរដូវកាលក្រោយ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...