ម៉ែនញូ នឹង​មក​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ព្រហស្បតិ៍ (VDO)

ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) របស់អង់គ្លេស ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងធ្វើដំណើរមកដល់ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៏ ដើម្បីត្រៀមប្រកួតមិត្តភាពកំដៅសាច់ដុំ ជាមួយក្រុមសឹង្ហាអលស្តា (Singha All-Star) របស់ថៃ នៅថ្ងៃសៅរ៏ ទី១៣ ខែកក្កដានេះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: July 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League) របស់អង់គ្លេស ម៉ែនឆេស្ទើ យូណៃធីត (Manchester United) នឹងធ្វើ​ដំណើរមកដល់ទីក្រុងបាងកក នៅថ្ងៃព្រហស្បតិ៏ ដើម្បីត្រៀមប្រកួតមិត្តភាពកំដៅសាច់ដុំ ជាមួយក្រុមសឹង្ហាអលស្តា (Singha All-Star) របស់ថៃ នៅថ្ងៃសៅរ៏ ទី១៣ ខែកក្កដានេះ។


ប្រជាជនថៃ ដែលនិយមក្រុមបាល់ទាត់ ម៉ែនឆេស្ទើ យូណៃធីត របស់ប្រទេសអង់គ្លេស។ (រូបថត nationmultimedia.com)

ការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងពហុកីឡាដ្ឋានជាតិ រ៉ាចាម៉ាន់ហ្គាឡា (Rajamangala) ហើយការប្រកួតនេះទៀតសោត ធ្វើ​ឡើងដើម្បីគម្រប់ខួបលើកទី៨០ឆ្នាំ របស់ក្រុមហ៊ុនសឹង្ហា ដែលជាដៃគូឧបត្ថម្ភដ៏ធំមួយដែរ នៅក្នុងក្រុមម៉ែនញូ។

ម៉ែនញូ នឹងមកកាន់ទីក្រុងបាងកក ជាមួយនឹងគ្រូបង្វឹកថ្មីលោក អេវីដ ម៉យ (David Moyes) ដែលបានមកជំនួស​ដំណែង​លោក សឺអាឡិច ហ្វឺកឺសិន (Sir Alex Ferguson) កាលពីចុងរដូវកាលមុន។

ក្រុមបីសាចក្រហម នឹងមកដល់ពលានយន្តហោះ ដុន មឿង (Don Mueang) នៅម៉ោង ០៨៖៣០នាទីព្រឹក ជាមួយនឹង​តារា​ឆ្នើមៗដូចជា រ៉ូប៊ីន វ៉ាន់ផឺស៊ី (Robin van Persie), វ៉ែន រ៉ូនី (Wayne Rooney), ណិម័នចា វីឌីក (Nemanya Vidic) និង រ៉ៃអែន ហ្គិកស៏ (Ryan Giggs) ដែលទើបតែក្លាយជាគ្រូហ្វឹកហាត់កីឡាករ កាលពីចុងសប្តាហ៏មុនផងដែរ។

បន្ទាប់មកក្រុមរបស់លោកដេវីដ ម៉យ នឹងត្រូវធ្វើដំណើរទៅកាន់រាជវាំង ដើម្បីចូលគាល់ព្រះមហាក្សត្រ និងព្រះមហាក្សត្រី​ថៃ។

នៅពេលរសៀលថ្ងៃដដែល កីឡាកររបស់ក្រុមម៉ែនញូ នឹងធ្វើដំណើរទៅកាន់សាលាបាល់ទាត់ម៉ែនឆេស្ទើ យូណៃធីត នៅ​ឯទីលានបាល់ទាត់សឹង្ហា (Singha Football Park) នៅក្នុងតំបន់មឿង ថុង ថានី (Muang Thong Thani)។ លោកម៉យ នឹង​ដឹកនាំកូនក្រុមរបស់លោក ឲ្យចេញហ្វឹកហាត់នៅរសៀលម៉ោង០៤។

នៅព្រឹកថ្ងៃសុក្រ កីឡាករនឹងចាប់ផ្តើមហ្វឹកហាត់ នៅម៉ោង០៩៖៣០នាទី នៅឯទីលានហ្វឹកហាត់សឹង្ហា។ ហើយនៅពេល​រសៀលថ្ងៃសុក្រនោះ ក្រុមនឹងធ្វើដំណើរទៅហ្វឹកនៅឯកីឡាដ្ឋានជាតិ រ៉ាចាម៉ាន់ហ្គាឡា នឹងធ្វើការស្វាគមន៏ ក៏ដូចជា​ជួប​ជាមួយអ្នកគាំទ្រទាំងអស់នៅទីនោះផងដែរ។

នៅថ្ងៃសៅរ៏ (ថ្ងៃប្រកួត) ក្រុមហ៊ុនសឹង្ហានឹងរៀបចំកម្មវិធីនៅម៉ោង០៣រសៀល។ ចាប់ផ្តើមទទួលស្វាគមន៏​អ្នកគាំទ្រ​នៅ​ម៉ោង០៥ល្ងាច ហើយការប្រកួតនឹងចាប់ផ្តើមនៅម៉ោង០៨យប់ ដែលមានការផ្សាយផ្ទាល់ដោយស្ថានីយទូរទស្សន៏ថៃ ប៉ុស្តិ៏លេខ៩៕

សូមទស្សនាវីដេអូទាក់ទង់នឹងសាច់រឿងមួយ ស្ដីពីថ្ងៃចូលទៅធ្វើការលើកដំបូងរបស់លោក ដេវីដ ម៉ូយ៖

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...