Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

កម្ពុជា៖ រដ្ឋាភិបាល​ជំរុញ​​លើក​កំពស់​​សមភាព​ការងារ

កម្ពុជា៖ រដ្ឋាភិបាល​ជំរុញ​​លើក​កំពស់​​សមភាព​ការងារ

សមភាពការងារ គឺជាបញ្ហាចម្បងមួយដែលកំពុងកើតមានឡើងក្នុងវិស័យការងារកម្ពុជា ហើយបញ្ហានេះ ត្រូវបាន​រដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត មានការព្រួយបារម្ភ និងបានយកចិត្តទុកដោះស្រាយ តាមរយៈការ​ជម្រុញឲ្យវិស័យឯកជន និងវិស័យសាធារណៈ ចូលរួមលើកកំពស់សមភាពការងារឲ្យបានប្រសើរឡើង ខណៈជនងាយ​រងគ្រោះមួយចំនួន មិនអាចទទួលបានសិទ្ធិស្មើរគ្នា នៅកន្លែងបំពេញការងាររបស់ពួកគេ។


លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងពិធីសម្ភោធ និងផ្សព្វផ្សាយក្រមអនុវត្ត និងសៀវភៅ​មគ្គុទ្ទេសកសម្រាប់និយោជក។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងពិធីសម្ភោធ និងផ្សព្វផ្សាយ [...]

ភេវរកម្ម​នៅ​ធៀន​អាន​ម៉េន៖ អាជ្ញាធរ​ចិន​សង្ស័យ​ជន​ភាគ​តិច​អុយហ្គ័រ (VDO)

ភេវរកម្ម​នៅ​ធៀន​អាន​ម៉េន៖ អាជ្ញាធរ​ចិន​សង្ស័យ​ជន​ភាគ​តិច​អុយហ្គ័រ (VDO)

កាលពីថ្ងៃចន្ទទី២៨ខែតុលា រថយន្ដហ្សីបមួយគ្រឿង បានបុកទម្លាយហ្វូងមនុស្ស ដែលស្ថិតនៅលើទីលានធៀនអានម៉េន ដ៏ល្បីឈ្មោះ កណ្ដាលរដ្ឋធានីប៉េកាំងនៃប្រទេសចិន បណ្ដាលឲ្យមនុស្ស៥នាក់ស្លាប់ និងមនុស្ស៣៨នាក់រងរបួស។ បើទោះ​ជារបបកុំម្មុយនីសចិន ផ្ដល់ព័ត៌មានតិចតួចបំផុត ស្ដីពីហេតុការណ៍ តែគេនៅតែបានដឹងថា អាជ្ញាធររបស់ប្រទេសនេះ បាន​សង្ស័យថានវជាអំពើភេវរកម្ម ហើយធ្វើការស៊ើបអង្កេត លើជនជាតិភាគតិចអ៊ុយហ្គ័រ ដែលមិនសូវចូលចិត្តរដ្ឋអំណាច​ចិន​ស្រាប់។


នគរបាលចិននាំគ្នាបិទរបាំងរថយន្ដឆេះ កុំឲ្យអ្នកកាសែតអាចថតយកទិដ្ឋភាពពីហេតុការណ៍នេះបាន។ (រូបថត AFP)

ទីក្រុងប៉ារីស - រដ្ឋអំណាចកុំម្មុយនីសចិន មិនបាននិយាយថាហេតុការណ៍នេះ ជា«ភេវរកម្ម»នោះទេ តែ​ប្រភព​ជាច្រើន​បានបញ្ជាក់ថា [...]

ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ជនជាតិបារាំងចំនួន៤នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមនិយមអ៊ីស្លាមប្រកាន់​ជ្រុលនៅប្រទេស​នីហ្សេរ​ត្រូវបានដោះលែងហើយ នៅល្ងាចថ្ងៃអង្គារទី២៩ខែតុលានេះ។ ការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីបានចាប់ជម្រិត​អស់​រយៈពេលជាង ៣ឆ្នាំ និងបើទោះជាមានការព្យាយាមទៅរំដោះ ពីសំណាក់កងទ័ពបារាំងយ៉ាងណាក្ដី។


បណ្ដាជនបារាំងធ្វើបាតុកម្ម ដើម្បីឲ្យគេនឹកឃើញពីជនទាំងបួនដែលត្រូវបានចាប់ជម្រិតតាំងពីជាងបីឆ្នាំមក។ (រូបថត ថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ជាអ្នកបានប្រកាសនូវដំណឹងនេះមុនគេ ដោយបានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងអំណរគុណ ដល់ប្រធានាធិបតីនៃប្រទេសនីហ្សេរផង។

[...]
កូវែត៖ អាជ្ញា​កណ្ដាល​ជូន​​មួយ​ដៃ ថែម​មួយ​ជើង​និង​កាត​ក្រហម​៤ (VDO)

កូវែត៖ អាជ្ញា​កណ្ដាល​ជូន​​មួយ​ដៃ ថែម​មួយ​ជើង​និង​កាត​ក្រហម​៤ (VDO)

បើទោះជាកីឡាករស្លៀកពាក់ ឯកសណ្ឋានពណ៌ក្រហមក្រម៉ៅ (ខ្មៅ) ក៏នៅពេលនេះប្រែក្លាយជាពណ៌ក្រហម​ដោយ​មិន​ចាំបាច់ លាបពណ៌​ដែរ ព្រោះកំហឹងផ្ទុះដល់កម្រិត។ ជាការប្រកួតដណ្ដើមពានរង្វាន់ អេមៀរ (Emir) របស់ប្រទេសកូវេត (តំបង់ឈូងសមុទ្រ​ពែទ្យ៍) រវាងក្រុម អាល់អារ៉ាបី (Al Arabi) និងអាល់ណាស្រ៍ (Al Nasr) ដែលបានប្រែក្លាយជា​សង្គ្រាម​ដ៏ធំមួយ មុននឹង​ត្រឡប់មកដូចដើមវិញ។


សកម្មភាពប្រតាយប្រតប់គ្នារវាងកីឡាករ និងអាជ្ញាកណ្ដាល។ (រូបភាពថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - ហេតុការណ៍បានកើតឡើង នៅពេលដែលអាជ្ញាកណ្ដាលបានផ្លុំកញ្ចែរ ពិន័យបាល់នៅក្នុងតំបន់គ្រោះថ្នាក់ ខណៈពេលដែលការប្រកួតកំពុងឈាន ដល់ដំណាក់កាលតឹងតែងស្រាប់ (ក្រុមអាល់អារ៉ាបី អាវខៀវនាំមុខ៣គ្រាប់​ទល់​នឹង១)។ [...]

ខ្យល់​ព្យុះ​នៅ​អ៊ឺរ៉ុប បំប៉ើង​ដែក​ទ្រ​សំណង់ នៅ​ដាណឺម៉ាក (VDO)

ខ្យល់​ព្យុះ​នៅ​អ៊ឺរ៉ុប បំប៉ើង​ដែក​ទ្រ​សំណង់ នៅ​ដាណឺម៉ាក (VDO)

ជាខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលទ្វីបអ៊ឺរ៉ុបខាងជើង មិនសូវដែលធ្លាប់ជួប។ ខ្យល់ព្យុះគ្រីស្យង់ បានបង្កឲ្យមានមនុស្ស​ស្លាប់​១១​នាក់ និងការខូតខាតជាច្រើន នៅតាមតំបន់ដែលខ្យល់ព្យុះបានឆ្លងកាត់ ជាពិសេសនៅប្រទេសដាណឺម៉ាក។ នៅទីនោះ ខ្យល់ព្យុះនេះបានបក់ឲ្យរបើក នូវដែកទ្រសំណង់នៃអាគារមួយ កណ្ដាលរាជធានី កូពេនអាហ្គ (Copenhague)។


ដែកទ្រសំណង់ ដែលត្រូវបានខ្យល់ព្យុះបក់បំប៉ើង។ (រូបថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - បន្ទាប់ពីបានបក់យ៉ាងរញ្ជួយ ប្រទេសបារាំង និងប្រទេសអង់គ្លេសនោះមក ខ្យល់ព្យុះគ្រីស្ទង់ បានបង្ហួស​នៅថ្ងៃចន្ទទី២៨ខែតុលាកន្លងទៅ បក់លើប្រទេសហូឡង់ និងប្រទេសដាណឺម៉ាក។ ជាភស្ដុតាងដើម្បីបញ្ជាក់ពីកម្លាំង​ដ៏​ខ្លាំង​ក្លានៃខ្យល់ព្យុះនេះ ដែកទ្រសំណង់មួយសម្រាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...