ខ្យល់​ព្យុះ​នៅ​អ៊ឺរ៉ុប បំប៉ើង​ដែក​ទ្រ​សំណង់ នៅ​ដាណឺម៉ាក (VDO)

ជាខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលទ្វីបអ៊ឺរ៉ុបខាងជើង មិនសូវដែលធ្លាប់ជួប។ ខ្យល់ព្យុះគ្រីស្យង់ បានបង្កឲ្យមានមនុស្ស​ស្លាប់​១១​នាក់ និងការខូតខាតជាច្រើន នៅតាមតំបន់ដែលខ្យល់ព្យុះបានឆ្លងកាត់ ជាពិសេសនៅប្រទេសដាណឺម៉ាក។ នៅទីនោះ ខ្យល់ព្យុះនេះបានបក់ឲ្យរបើក នូវដែកទ្រសំណង់នៃអាគារមួយ កណ្ដាលរាជធានី កូពេនអាហ្គ (Copenhague)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: October 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាខ្យល់ព្យុះដ៏ខ្លាំងមួយ ដែលទ្វីបអ៊ឺរ៉ុបខាងជើង មិនសូវដែលធ្លាប់ជួប។ ខ្យល់ព្យុះគ្រីស្យង់ បានបង្កឲ្យមានមនុស្ស​ស្លាប់​១១​នាក់ និងការខូតខាតជាច្រើន នៅតាមតំបន់ដែលខ្យល់ព្យុះបានឆ្លងកាត់ ជាពិសេសនៅប្រទេសដាណឺម៉ាក។ នៅទីនោះ ខ្យល់ព្យុះនេះបានបក់ឲ្យរបើក នូវដែកទ្រសំណង់នៃអាគារមួយ កណ្ដាលរាជធានី កូពេនអាហ្គ (Copenhague)។


ដែកទ្រសំណង់ ដែលត្រូវបានខ្យល់ព្យុះបក់បំប៉ើង។ (រូបថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - បន្ទាប់ពីបានបក់យ៉ាងរញ្ជួយ ប្រទេសបារាំង និងប្រទេសអង់គ្លេសនោះមក ខ្យល់ព្យុះគ្រីស្ទង់ បានបង្ហួស​នៅថ្ងៃចន្ទទី២៨ខែតុលាកន្លងទៅ បក់លើប្រទេសហូឡង់ និងប្រទេសដាណឺម៉ាក។ ជាភស្ដុតាងដើម្បីបញ្ជាក់ពីកម្លាំង​ដ៏​ខ្លាំង​ក្លានៃខ្យល់ព្យុះនេះ ដែកទ្រសំណង់មួយសម្រាប់ ដែលគេបានតម្លើងដើម្បីជួសជុលអាគារមួយ ត្រូវបានខ្យល់បក់​​បំប៉ើង។

ដែកទ្រសំណង់នេះ ត្រូវបានតម្លើងសម្រាប់អាគារ៦ជាន់ ធ្វើពីដែកអាលុយម៉ីញ៉ូម និងត្រូវបានចាប់យ៉ាងត្រឹមត្រូវ ជាប់នឹង​អាគារ តែវានៅតែមិនអាចទ្រាំទ្របាននឹងកម្លាំងរបស់ព្យុះ ដែលមានល្បឿនខ្យល់រហូតដល់តៅ ២០០គីឡូម៉ែត្រក្នុង​មួយ​ម៉ោង នោះបានទេ។

មនុស្ស៧០០ពាន់នាក់ នៅអ៊ឺរ៉ុបខាងជើង រស់គ្មានអគ្គិសនី

តុល្យភាពដែលចេញពីខ្យល់ព្យុះនេះ បានបង្កគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានយ៉ាងតិច មនុស្ស១១នាក់បាន​ស្លាប់បាត់បង់ជីវិត  ដោយភាគច្រើន បណ្ដាលមកពី​ដើមឈើ​ដួលរលំសង្កត់លើ។ នៅប្រទេសអង់គ្លេស សាកសព​មនុស្ស​ពីរនាក់ត្រូវបាន​គេ​រកឃើញ នៅក្រោមគំនរបាក់បែកនៃផ្ទះមួយខ្នង ដែលត្រូវបានផ្ទុះដោយទំនងជាបណ្ដាលមកពី ការ​ធ្លាយ​ហ្គាសក្រោមដី។ ចំណែកនៅប្រទេសបារាំងវិញ ស្ត្រីម្នាក់ត្រូវបានរលកដ៏ធំមួយ បោកបក់នាំយកទៅជាមួយ នៅប៊ែល លីល៍ (Belle-Ile) ក្នុង​តំបន់ម័បីហន់ (Morbihan)។

ខ្យល់ព្យុះគ្រីស្ទង់ បានបង្កឲ្យមានភាពរអាក់រអួលយ៉ាងខ្លាំង ដល់ចរាចរណ៍ធ្វើដំណើរ ជាពិសេសនៅប្រទេសអង់គ្លេស ហើយបានធ្វើឲ្យមនុស្សច្រើនជាង ៥០០ពាន់នាក់ រស់នៅគ្មានអគ្គិសនី នៅអ៊ឺរ៉ុបខាងជើង (៧៥ពាន់នាក់ នៅបារាំង)៕

សូមទស្សនាវីដេអូ នៃដែកទ្រសំណង់ ដែលប៉ើងរបើក៖

--------------------------------------------------
ដោយ៖ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...