Posts in ‘គ្រប់អត្ថបទជាខេមរភាសា’ Category

ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​-វៀតណាម សម្រេច​បាន​៨០​ភាគ​រយ

ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​-វៀតណាម សម្រេច​បាន​៨០​ភាគ​រយ

ព្រំដែន - ក្នុងជំនួបជាមួយលោក ង្វៀន គីមខាវ (Nguyen Kim Khoa) មន្រ្តីជាន់ខ្ពស់សភាវៀតណាម នៅរាជធានី​ភ្នំពេញ អំឡុងពេលសប្តាហ៍នេះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាមន្រ្តីជាន់ខ្ពស់របស់​គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជាក់ថា បន្ទាត់ព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលមានប្រវែង​១.២៧០ គីឡូម៉ែត នោះ រហូតមដល់ពេលនេះ បានបោះបង្គោលរួចរាល់ សម្រេចបាន៨០ភាគរយហើយ។

បើតាមមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាដដែល បានថ្លែងចំពោះមុខសមភាគីវៀតណាមលោក ង្វៀន គីមខាវ ថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងបន្តរក្សាទំនាក់ទំនល្អកន្លងមក រវាងប្រទេសកម្ពុជា និងប្រទេស​វៀតណាម ហើយថាភាគីកម្ពុជា ក៏នឹងប្រឹងប្រែង ធ្វើយ៉ាងឲ្យចំណងមិតភាពកម្ពុជា និងវៀតណាម រឹងរិតតែរឹងមាំ​ថែម​ទៀត។

តែសម្រាប់គណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់កម្ពុជា [...]

ហ៊ុន សែន៖ កម្ពុជា​នៅ​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់​ចិន

ហ៊ុន សែន៖ កម្ពុជា​នៅ​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់​ចិន

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានបញ្ជាក់ពីគោលជំហរ របស់ប្រទេសកម្ពុជាឡើងវិញថា នៅតែគោរព​នយោបាយចិនមួយដដែល។ ការរម្លឹកឡើងវិញ ពីគោលនយោបាយការបរទេស របស់ប្រទេសកម្ពុជា គឺនយោបាយ​ចិនតែមួយ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានក្នុងប្រទេសកម្ពុជាមួយ ចេញផ្សាយអត្ថបទរសើបមួយ ដែលអាច​ឲ្យ​ប្រទេសចិនមានការភ័ន្តច្រឡំ។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ខាងឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ចិនភីង នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ ក្នុងសន្និសិទមួយនៅផ្នែកខាងត្បូងប្រទេសចិន។ (រូបថត Xinhua/Wang Ye)

ការបរទេស - ទំនងជាបារម្ភពីការភ័ន្តច្រឡំពីមហាមិត្តចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ [...]

បាញ់​យន្ដហោះ​ម៉ាឡេស៊ី៖ ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប កោះ​ប្រជុំ​​បន្ទាន់

បាញ់​យន្ដហោះ​ម៉ាឡេស៊ី៖ ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប កោះ​ប្រជុំ​​បន្ទាន់

ហេតុការណ៍ដ៏រន្ធត់ មិនអាចឲ្យពិភពលោក អាចនៅឈរអោបដៃតទៅទៀតបាន។ ប្រទេសមហាអំណាច​នានា​បាន​រួមគ្នាប្រតិកម្ម ខណៈដែលក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ នៅទីក្រុង​ញ៉ូយក វេលាម៉ោង ១០ (ម៉ោងនៅញ៉ូយក) ព្រឹកនេះ។


ប៉ាណូបង្ហាញពីជើងហោះហើរ MH17 ហោះចេញពីរាជធានី អាមស្ទែដាម។ (រូបថត ឯកសារ)

ធ្លាក់យន្ដហោះ - ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយ នៅវេលាម៉ោង ១០ (នៅកម្ពុជា ម៉ោង៩យប់) ព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដានេះ នៅទីក្រុងញ៉ូយក ជុំវិញករណីយន្ដហោះស៊ីវិល ដែល​ត្រូវ​បានបាញ់ឲ្យធ្លាក់ នៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។ យន្ដហោះរងគ្រោះ នៃជើងហោះហើរ MH17 របស់​ក្រុមហ៊ុនអាកាសចរណ៍ [...]

ករុណា ពេជ្រ៖  នរណា​ទាត់​ចោល​ស្អី... អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​ការងារ​សង្គម

ករុណា ពេជ្រ៖ នរណា​ទាត់​ចោល​ស្អី... អ្វី​ដែល​ខ្ញុំ​ធ្វើ​ជា​ការងារ​សង្គម

តារា - តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ត្រូវបានគេដឹងថា ជាតារាចម្រៀង​ដែល​បាន​ចេញ​មុខចេញមាត់ខ្លាំងក្នុងការឃោសនា រកសម្លេងឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៣។ ការប្រឹងប្រែង​របស់ តារាចម្រៀង ករុណា ពេជ្រ ត្រូវបានគេមើលឃើញថា មិនអត់ប្រយោជន៍នោះទេ ព្រោះពេលនេះ តារាចម្រៀង​ដែលតែងតែឡើងច្រៀង លើឆាកតន្រ្តីបំរើអារម្មណ៍ទស្សនិកជនរូបនេះ កំពុងទទួលបានការ​ជ្រោមជ្រែង​យ៉ាងខ្លាំង​ពី​លោក ហ៊ុន ម៉ានី កូនប្រុសរបស់លោក ហ៊ុន សែន និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ហើយគេក៏បានដឹងដែរថា នៅ​ពេលនេះ ករុណា ពេជ្រ បានក្លាយជាជំនួយការផ្ទាល់ដ៏ជំនិតម្នាក់ របស់លោក ហ៊ុន ម៉ានី ផងដែរ។

ជាញឹកញាប់ គេតែងឃើញវត្តមានរបស់ ករុណា ពេជ្រ ទៅណាមកណា ជាមួយនឹងលោក ហ៊ុន ម៉ានី ក្នុងភាព​ស្និទ្ធ​ស្នាល ដូចកាលពីថ្ងៃទី១៣ កក្កដា កន្លងមកនេះ នៅពេលដែលលោក ហ៊ុន ម៉ានី បានចុះទៅចែកអំណោយ [...]

ឈាង វុន៖ ការប៉ះទង្គិចនៅសួនប្រជាធិបតេយ្យ អាក្រក់ជាងនៅវ៉េងស្រេង

ឈាង វុន៖ ការប៉ះទង្គិចនៅសួនប្រជាធិបតេយ្យ អាក្រក់ជាងនៅវ៉េងស្រេង

តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាលោក ឈាង វុន បានអះអាងថាអំពើហិង្សា ដែលបានកើតឡើង​នៅទីលាន​ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា កន្លងទៅនេះ មានរូបភាពអាក្រក់ជាងអំពើហិង្សា ដែលបានកើតឡើង​នៅ​លើ​ដងវិថីវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤។


លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)

ហិង្សា - មើលតាមទំនង លោក ឈាង វុន ដែលមានតំណែងជាប្រធានគណៈកម្មការកិច្ចការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​នៃរដ្ឋសភាផងនោះ ប្រហែលជាចង់ឲ្យគេនិយាយពីលោក ឲ្យបានច្រើនជាថ្មីម្ដងទៀត។

ថ្លែងយោងពីសេចក្តីថ្លែងការណ៍របស់រដ្ឋសភា ក្នុងសន្និសីទការសែតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៤ មន្ត្រីគណបក្ស​ប្រជាជន ដែលសម្បូរដោយវោហារស័ព្ទរូបនេះ បានថ្លែងថា៖ «រដ្ឋសភាកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...