ការ​បោះ​បង្គោល​ព្រំ​ដែន​កម្ពុជា​-វៀតណាម សម្រេច​បាន​៨០​ភាគ​រយ

បើទោះជាមានការរិះគន់ មជ្ឈដ្ឋានជាច្រើន ជាពិសេសពីគណបក្សប្រឆាំងក៏ដោយ ក៏រហូតមកដល់ពេលនេះ ការបោះ​បង្គោលព្រំដែនគោក ​រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមសម្រេចបាន៨០ភាគរយហើយ។ នេះបើយោង​តាមការអះអាង របស់មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ពីពេលថ្មីៗនេះ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 18, 2014
  • ប្រធានបទ: ប្រទល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រំដែន - ក្នុងជំនួបជាមួយលោក ង្វៀន គីមខាវ (Nguyen Kim Khoa) មន្រ្តីជាន់ខ្ពស់សភាវៀតណាម នៅរាជធានី​ភ្នំពេញ អំឡុងពេលសប្តាហ៍នេះ លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាមន្រ្តីជាន់ខ្ពស់របស់​គណបក្ស​ប្រជាជនកម្ពុជា បានបញ្ជាក់ថា បន្ទាត់ព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលមានប្រវែង​១.២៧០ គីឡូម៉ែត នោះ រហូតមដល់ពេលនេះ បានបោះបង្គោលរួចរាល់ សម្រេចបាន៨០ភាគរយហើយ។

បើតាមមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាដដែល បានថ្លែងចំពោះមុខសមភាគីវៀតណាមលោក ង្វៀន គីមខាវ ថារដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងបន្តរក្សាទំនាក់ទំនល្អកន្លងមក រវាងប្រទេសកម្ពុជា និងប្រទេស​វៀតណាម ហើយថាភាគីកម្ពុជា ក៏នឹងប្រឹងប្រែង ធ្វើយ៉ាងឲ្យចំណងមិតភាពកម្ពុជា និងវៀតណាម រឹងរិតតែរឹងមាំ​ថែម​ទៀត។

តែសម្រាប់គណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់កម្ពុជា មិនបានឲ្យតម្លៃដល់ការបោះបង្គោលព្រំដែន មិនថា​ដែនគោក ឬដែនសមុទ្រ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាមនោះទេ។ បើតាមលោកសម រង្ស៊ី ប្រធាន​គណបក្សសង្រ្គោះជាតិ កន្លងមកបានបរិហារការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ថាប្រព្រឹត្តទៅដោយខ្វះតម្លាភាព ហើយថាការបោះបង្គោលព្រំដែននេះ នឹងធ្វើឲ្យភាគីកម្ពុជាបាត់បង់ទឹកដី​មួយចំនួន​ធំ។

គណបក្សសង្រ្គោះជាតិ ធ្លាប់ចោទប្រកាន់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់​អំណាច​ថា មិនហ៊ានប្រឈមការពារទឹកដីកម្ពុជា​ ជា​មួយប្រទេសវៀតណាមទេ ព្រោះគណបក្សប្រជាជនកម្ពុជា ជា​គណបក្ស​ជំពាក់គុណរដ្ឋាភិបាលក្រុងហាណូយ ដែលចាំបាច់ត្រូវតែរណបប្រទេសវៀតណាម។ លោកកឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ ក៏បានអះអាងដែរថា បើគណបក្សលោក បានគ្រប់គ្រងប្រទេសកម្ពុជា នឹងត្រួតពិនិត្យ​តាម​ផ្លូវ​ច្បាប់ឡើងវិញ ជុំវិញបញ្ហាព្រំដែនដ៏រសើប និងថែមទាំងប្តឹងទាមទារកោះត្រល់ ដែលបច្ចុប្បន្នកំពុងគ្រប់គ្រង​ដោយ​ប្រទេសវៀតណាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...