ហ៊ុន សែន៖ កម្ពុជា​នៅ​តែ​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ខេត្ត​មួយ​របស់​ចិន

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានបញ្ជាក់ពីគោលជំហរ របស់ប្រទេសកម្ពុជាឡើងវិញថា នៅតែគោរព​នយោបាយចិនមួយដដែល។ ការរម្លឹកឡើងវិញ ពីគោលនយោបាយការបរទេស របស់ប្រទេសកម្ពុជា គឺនយោបាយ​ចិនតែមួយ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានក្នុងប្រទេសកម្ពុជាមួយ ចេញផ្សាយអត្ថបទរសើបមួយ ដែលអាច​ឲ្យ​ប្រទេសចិនមានការភ័ន្តច្រឡំ។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ុំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានបញ្ជាក់ពីគោលជំហរ របស់ប្រទេសកម្ពុជាឡើងវិញថា នៅតែគោរព​នយោបាយចិនមួយដដែល។ ការរម្លឹកឡើងវិញ ពីគោលនយោបាយការបរទេស របស់ប្រទេសកម្ពុជា គឺនយោបាយ​ចិនតែមួយ ធ្វើឡើងបន្ទាប់ពីមានសារព័ត៌មានក្នុងប្រទេសកម្ពុជាមួយ ចេញផ្សាយអត្ថបទរសើបមួយ ដែលអាច​ឲ្យ​ប្រទេសចិនមានការភ័ន្តច្រឡំ។


នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន (ខាងឆ្វេង) និងប្រធានាធិបតីចិន លោក ស៊ី ចិនភីង នៅថ្ងៃទី៧ខែមេសា ឆ្នាំ២០១៣ ក្នុងសន្និសិទមួយនៅផ្នែកខាងត្បូងប្រទេសចិន។ (រូបថត Xinhua/Wang Ye)

ការបរទេស - ទំនងជាបារម្ភពីការភ័ន្តច្រឡំពីមហាមិត្តចិន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នេះ បានព្រមានដល់ការសែតក្នុងប្រទេសកម្ពុជាមួយ តាមរយៈ​ចាត់ឲ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ការជាបន្ទាន់ ដោយចាំបាច់ត្រូវ​សរសេរ​លិខិតទៅ​កាន់កាសែតនោះ ដើម្បីធ្វើការកែតម្រូវ ខ្លឹមសារអត្ថបទសារព័ត៌មាន របស់អង្គភាពសារព័ត៌មាននោះឡើងវិញ។

គួររម្លឹកថា ថ្មីៗនេះកាសែតរស្មីកម្ពុជា ជាការសែតឈានមុខនៅប្រទេសកម្ពុជា បានចុះផ្សាយអត្ថបទ​សារព័ត៌មាន​មួយ លើទំព័រមុខរបស់ខ្លួន ក្រោមចំណងជើងថា៖ «តៃវ៉ាន់បានអះអាងថា ខ្លួន(តៃវ៉ាន់) ទទួលភ្លើងខៀវ ពីរដ្ឋាភិបាល​កម្ពុជា ដើម្បីបើកមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ក្នុងប្រទេសកម្ពុជា»។ កាសែតរស្មីកម្ពុជាចេញផ្សាយអត្ថបទនេះ​ដោយបានដកស្រង់ពីកាសែតតៃប៉ិថែម។

តែសម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានពន្យល់ថា នយោបាយការបរទេស របស់ប្រទេសកម្ពុជា គឺ​នយោបាយ​«ចិនមួយ» មានន័យថាមិនអនុវត្តតាមរបៀបចាប់ដៃ ហើយជាន់ជើងនោះទេ។ ផ្នែកការទូត ត្រូវធ្វើ​ទំនាក់​ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិន ដែលមានទីតាំងនៅទីក្រុងប៉េកាំង ដោយមិនឲ្យផ្នែកណាមួយ​ទៀតធ្វើ​ទំនាក់ទំនងជាមួយតៃវ៉ាន់ តាមរយៈឲ្យមានស្ថានតំណាង របស់តៃវ៉ាន់នៅកម្ពុជា ឬស្ថានតំណាងកម្ពុជានៅតៃវ៉ាន់ នោះទេ។

បើតាមលោក ហ៊ុន សែន បានបន្ថែមទៀតថា នយោបាយផ្លូវការរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានការិយាល័យតៃវ៉ាន់ នៅកម្ពុជា ទោះបីក្នុងរូបភាពណាក៏ដោយ។ ហើយថាមិនអនុញ្ញាតឲ្យធ្វើបុណ្យជាតិ និងលើកទង់ជាតិតៃវ៉ាន់ នៅលើ​ទឹកដីកម្ពុជា ឬកន្លែងណាមួយក៏ដោយ។ លោកហ៊ុន សែន សង្កត់ធ្ងន់ថា៖ «សម្រាប់កម្ពុជា តៃវ៉ាន់គ្រាន់តែជាខេត្តមួយ របស់ចិនតែប៉ុណ្ណោះ៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...