បាញ់​យន្ដហោះ​ម៉ាឡេស៊ី៖ ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប កោះ​ប្រជុំ​​បន្ទាន់

ហេតុការណ៍ដ៏រន្ធត់ មិនអាចឲ្យពិភពលោក អាចនៅឈរអោបដៃតទៅទៀតបាន។ ប្រទេសមហាអំណាច​នានា​បាន​រួមគ្នាប្រតិកម្ម ខណៈដែលក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ នៅទីក្រុង​ញ៉ូយក វេលាម៉ោង ១០ (ម៉ោងនៅញ៉ូយក) ព្រឹកនេះ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី១៨ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ដ៏រន្ធត់ មិនអាចឲ្យពិភពលោក អាចនៅឈរអោបដៃតទៅទៀតបាន។ ប្រទេសមហាអំណាច​នានា​បាន​រួមគ្នាប្រតិកម្ម ខណៈដែលក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់ នៅទីក្រុង​ញ៉ូយក វេលាម៉ោង ១០ (ម៉ោងនៅញ៉ូយក) ព្រឹកនេះ។


ប៉ាណូបង្ហាញពីជើងហោះហើរ MH17 ហោះចេញពីរាជធានី អាមស្ទែដាម។ (រូបថត ឯកសារ)

ធ្លាក់យន្ដហោះ - ក្រុមប្រឹក្សាសន្ដិសុខ របស់អង្គការសហប្រជាជាតិ បានកោះប្រជុំជាបន្ទាន់មួយ នៅវេលាម៉ោង ១០ (នៅកម្ពុជា ម៉ោង៩យប់) ព្រឹកថ្ងៃសុក្រទី១៨ ខែកក្កដានេះ នៅទីក្រុងញ៉ូយក ជុំវិញករណីយន្ដហោះស៊ីវិល ដែល​ត្រូវ​បានបាញ់ឲ្យធ្លាក់ នៅក្នុងតំបន់ខាងកើតនៃប្រទេសអ៊ុយក្រែន។ យន្ដហោះរងគ្រោះ នៃជើងហោះហើរ MH17 របស់​ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានហោះចេញពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ មកកាន់រដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ (ម៉ោងក្នុងតំបន់កើតហេតុ) ម្សិលម៉ិញ។

ការកោះប្រជុំបន្ទាន់ ដែលនឹងត្រូវធ្វើជាសាធារណៈនេះ ត្រូវបានស្នើសុំឡើងដោយ ចក្រភពអង់គ្លេស កាលពីថ្ងៃ​ព្រហស្បត្តិ៍ភ្លាមៗ បន្ទាប់ពីហេតុការណ៍បានកើតឡើង។ ប្រទេសបារាំងឯណេះវិញ ដែលបានប្រកាសថា​ខ្លួនមាន​ពលរដ្ឋរងគ្រោះ យ៉ាងហោច៤នាក់ នៅជាមួយយន្ដហោះនោះដែរ បានស្នើឲ្យមានការស៊ើបអង្កេត ជាលក្ខណៈ​អន្តរជាតិមួយឡើយ។

បើតាមអ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក បានឲ្យដឹងថា យន្ដហោះប្រភេទប៊ូអីង ៧៧៧ ដែលមានផ្ទុកមនុស្សចំនួន ២៩៨នាក់ ត្រូវបានបាញ់ធ្លាក់ ដោយកាំជ្រួចប្រដេញ បាញ់ចេញពីដី ហើយ​យន្ដហោះ​បានធ្លាក់នៅក្នុងតំបន់មួយ នៃប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រងដោយក្រុមអ្នកបំបែកទឹកដី និយម​ប្រទេស​រ៉ូស្ស៊ី។ ប៉ុន្តែសម្រាប់ការពន្យល់ថា នរណាជាអ្នកបាញ់កាំជ្រួចនោះ សំនួរនៅកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។

ពីក្នុងចំណោមជនរងគ្រោះទាំង២៩៨នាក់ មានជនជាតិ៖ ហូឡង់ ១៥៤នាក់ ប៊ែលហ្សិក ៥នាក់ អូស្ត្រាលី ២៧នាក់ ម៉ាឡេស៊ី  ២៣នាក់ ឥណ្ឌូនេស៊ី ១១នាក់ អង់គ្លេស ៦នាក់ អាល្លឺម៉ង់៤នាក់ បារាំង ៤នាក់ ហ្វីលីពីន ៣នាក់ និង​កាណាដា ម្នាក់។ នៅមានជនរងគ្រោះប្រមាណជា ជិត៥០នាក់ទៀត ដែលគេកំពុងកំណត់អត្តសញ្ញាណនៅឡើយ ដោយសារតែជនជាតិទាំងនោះ បានធ្វើការផ្ទេយន្ដហោះ នៅព្រលានយន្ដហោះ អាមស្ទែដាម ប្រទេសហូឡង់។

សម្រាប់ប្រទេសកម្ពុជា និងប្រទេសជិតខាងដទៃទៀត មកដល់ម៉ោងនេះ នៅមិនទាន់មានសេចក្ដីរាយការណ៍​នៅ​ឡើយ ថាមានពលរដ្ឋរបស់ខ្លួន ជាប់ជាមួយនៅលើយន្ដហោះ MH17 នោះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...