ស្កុតឡេន៖ ឧទ្ធម្ភាគចក្រ​បោក​ខ្លួន​លើ​រង្គសាល បង្ក​របួស​ច្រើន​នាក់

ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់បោកខ្លួន កាលពីយប់ថ្ងៃសុក្រទី២៩ ខែវិច្ឆិកានេះ នៅលើរង្គសាលផឹកស៊ីរាត្រីមួយ នៅកណ្ដាលទីក្រុងគ្លាសហ្គូវ (Glasgow) នៃតំបន់ស្កុតឡេន ប្រទេសអង់គ្លេស បណ្ដាលឲ្យមនុស្សជាច្រើននាក់ រង​របួស។ នេះបើតាមសាក្សីជាច្រើន ដែលបានឃើញហេតុការណ៍នេះ ហើយត្រូវបានបញ្ជាក់អះអាង ដោយអ្នក​ទទួល​ខុសត្រូវប្រចាំតំបន់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: November 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឧទ្ធម្ភាគចក្រមួយគ្រឿង បានធ្លាក់បោកខ្លួន កាលពីយប់ថ្ងៃសុក្រទី២៩ ខែវិច្ឆិកានេះ នៅលើរង្គសាលផឹកស៊ីរាត្រីមួយ នៅកណ្ដាលទីក្រុងគ្លាសហ្គូវ (Glasgow) នៃតំបន់ស្កុតឡេន ប្រទេសអង់គ្លេស បណ្ដាលឲ្យមនុស្សជាច្រើននាក់ រង​របួស។ នេះបើតាមសាក្សីជាច្រើន ដែលបានឃើញហេតុការណ៍នេះ ហើយត្រូវបានបញ្ជាក់អះអាង ដោយអ្នក​ទទួល​ខុសត្រូវប្រចាំតំបន់។


ការជួយសង្គ្រោះ បន្ទាប់ពីមានគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រនៅក្រុង គ្លាសហ្គូវ យប់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត AP)

គ្រោះថ្នាក់ - នៅព្រឹកថ្ងៃសៅរ៍ទាបភ្លឺនេះ អាជ្ញាធរប្រចាំតំបន់ បានអះអាងជាថ្មីថា ក្រុមអ្នករុករកជួយសង្គ្រោះ កំពុង​មានវត្តមាននៅនឹងកន្លែងនោះ ដែលស្ថិតនៅកណ្ដាលទីក្រុងតែម្ដង។ សមាជិកសភាមួយរូបមកពីគណបក្សពលករ និងជាអ្នកនាំពាក្យខាងការពារជាតិ លោក ជីម មៀភី (Jim Murphy) បានថ្លែងប្រាប់បណ្ដាញវិទ្យុនិងទូរទស្សន៍ ប៊ីប៊ីស៊ី ថា «ជារង្គសាលផឹកស៊ីដ៏ល្បីឈ្មោះមួយ នៅទីក្រុងគ្លាសហ្គូវ។ វាគួរឲ្យរន្ធត់ណាស់ ប៉ុន្តែមនុស្សជាច្រើន បាន​រំដោះខ្លួនរួចពីរង្គសាល ហើយក្រុមអ្នកជួយសង្គ្រោះ ក៏បានទៅដល់ភ្លាមៗនោះដែរ។»

នាយករដ្ឋមន្ត្រីនៃតំបន់ស្កុតឡេន លោក អាឡិច សាលម៉ុដ (Alex Salmond) បានអះអាងដូចគ្នា​ពីគ្រោះថ្នាក់ធ្លាក់​ឧទ្ធម្ភាគចក្រ ហើយលោកបានសម្ដែងការព្រួយបារម្ភថា ព្រឹត្តិការណ៍ដ៏អភ័ពអាចនឹងធ្វើឲ្យ​មានជនរងគ្រោះ​ច្រើន​នាក់។

ចំណែកខាងក្រុមអ្នកជួយសង្គ្រោះវិញ មិនបានអះអាងពីតុល្យភាពថា មានជនរងគ្រោះប៉ុន្មាននាក់នៅឡើយ តែ​នាយរងនគរបាល លោក ឡេវិស រ៉ាំសេ (Lewis Ramsay) បាននិយាយថា ក្រុមក្រុមជួយសង្គ្រោះ បានសម្រេច​នូវ​ការទាក់ទងជាមួយជនមួយចំនួន ដែលជាប់ខ្លួននៅក្នុងរង្គសាលនោះនៅឡើយ។ លោកថា ភ្នាក់ងាររបស់លោក និងអ្នកជួយសង្គ្រោះកំពុង​ធ្វើការយ៉ាងម៉ត់ចត់ ដើម្បីសុវត្ថិភាពរង្គសាលនេះ និងធ្វើយ៉ាងណារំដោះមនុស្ស​ចេញ​ពី​អាគារនោះ។

វាហាក់ដូចជាលឿនបន្ដិច ដើម្បីដឹងពីមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រ។ ប៉ុន្តែបើតាមរូបថតជាច្រើន ដែលផ្សាយ​តាមប្រព័ន្ធបណ្ដាញសង្គម បានបង្ហាញថាឧទ្ធម្ភាគចក្រមានពណ៍ក្រម៉ៅ បានធ្លាក់នៅពីលើរង្គសាល​ដែលមាន​ឈ្មោះ​ថា គ្លូថា (Clutha) ដែលមានកំពស់មួយជាន់៕

----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...