Posts in ‘សម្រាំងជាខេមរភាសា’ Category

ធ្វើ​ដូច​ម្ដេច ដើម្បី​ឲ្យ​ពស់​ថ្លាន់​យក្ស​លេប​ទាំង​រស់? (vdo)

អស់រយៈពេលជាច្រើន​សប្ដាហ៍​មក​ហើយ ដែល​អ្នក​ស្រឡាញ់​បរិស្ថាន ផូល រ៉ូសូលី និង​ទូរទស្សន៍ ឌឹសខូវើរី របស់​អាមេរិក បាន​បង្កើត​នូវ​កម្មវិធី​មួយ ដែល​បាន​បង្អើល​ពិភពលោក មាន​ឈ្មោះ​ថា «លេប​ទាំង​រស់»។ បើ​តាម​ពួកគេ បាន​អះ​អាង​ថា លោក ផូល រ៉ូសូលី ត្រូវ​បាន​លេប​ទាំង​រស់ ដោយ​សត្វ​ពស់​ថ្លាន់​យក្ស​ដ៏​ធំ​មួយក្បាល ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្រាវ​ជ្រាវ​មួយ។ កម្មវិធី​នេះ ត្រូវ​បាន​ក្រុម​អ្នក​ការពារ​ធម្មជាតិ និង​សត្វ​ព្រៃ ធ្វើ​ការ​រិះគន់​ជា​មុន​ហើយ ដោយ​ពួក​គេ​បាន​ចាត់​ទុក​ថា វា​គ្រាន់​តែ​ជា​ការ​ផ្សព្វផ្សាយ ដើម្បី​ប្រជា​ប្រិយ​ភាព​របស់​ខ្លួន​ប៉ុណ្ណោះ។

» វីដេអូ នៅ​ខាង​ក្រោម​បំផុត នៃ​អត្ថបទ។

កម្មវិធី ត្រូវ​បាន​ចាក់​បញ្ចាំង​នៅ​យប់ថ្ងៃអាទិត្យ ទី៧ ខែធ្នូ ឆ្នាំ២០១៤នេះ តែមិនបានឆ្លើយតបទៅនឹងអ្វី ដែល​ទូរទស្សនិកជនបានទន្ទឹងរងចាំ តាមការផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ។ [...]

ហ៊ុន ម៉ានី ទៅ​ប្រជុំ​នៅ​​យួន ​ដើម្បី​រឹត​ចំណង​មិត្តភាព​យុវជន វៀតណាម-​ឡាវ-​កម្ពុជា

ហ៊ុន ម៉ានី ទៅ​ប្រជុំ​នៅ​​យួន ​ដើម្បី​រឹត​ចំណង​មិត្តភាព​យុវជន វៀតណាម-​ឡាវ-​កម្ពុជា

មិត្តភាពចាក់ទឹកមិនលេច រវាង​ប្រទេស​ជាប់​ខាង​ទាំង​បី នឹង​ស្ថិត​ស្ថេរ​ជានិច្ច​និរន្ដរ ចិរកាល​រាប់​ម៉ឺន​ឆ្នាំ​ត​ទៅ។ ព្រោះ​បើ​រាប់​ចាប់​តាំង​ពី​បក្ស​កុម្មុយនីស​ឥណ្ឌូចិន ត្រូវ​បាន​បង្កើត​នៅ​ឆ្នាំ​១៩៣០ នោះ​មក សម្ព័នភាព​និង​អត្ថន័យ​របស់​វា​មក​ដល់​​ថ្ងៃ​នេះ នៅ​តែ​មាន​សភាព​ផ្អែម​ល្អែម មិន​ខុស​ពី​ទឹក​ឃ្មុំ​ខែ​ចែត្រ​ប៉ុន្មាន​ឡើយ។ ព្រឹត្តិការណ៍​កំពុង​ចាក់​ឬស​បន្ត​ទៀត ទៅ​ក្នុង​យុវជន​រវាង​ប្រទេស​ទាំង​បី នៅ​ក្នុង​សន្និសីទ​មួយ​ដែល​មាន​ឈ្មោះ​ថា សន្និសីទ​ស្ដី​ពី​សហ​ប្រតិបត្តិការ​យុវជន វៀតណាម-​ឡាវ-​កម្ពុជា និង​កំពុង​ប្រព្រឹត្តិ​ទៅ​នៅ​រដ្ឋធានី ហាណូយ ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី៨ រហូត​ដល់​ថ្ងៃ​ទី១០ ខែ​ធ្នូ​នេះ។

សន្នីសីទប្រចាំឆ្នាំនេះ កើត​ចេញ​ពី​កិច្ច​ព្រម​ព្រៀង ដើម្បី​សហ​ប្រតិបត្តិការ​គ្នា​មួយ រវាង​សមមិត្ត ង្វៀន ដាក់វិញ (Nguyen Dac Vinh) អគ្គលេខា​នៃ​គណកម្មាធិការ​កណ្ដាល [...]

ខ្សែ​អាត់​សម្លេង ថោង សារ៉ាត់ ថា​ករណី​ខ្លួន​ជា​រឿង​«ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ»

ខ្សែ​អាត់​សម្លេង ថោង សារ៉ាត់ ថា​ករណី​ខ្លួន​ជា​រឿង​«ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ»

ជាមួយនឹងសម្លេងយំយែក លោកឧកញ៉ា ថោង សារ៉ាត់ ដែល​កំពុង​រត់​គេច​ខ្លួន បាន​អំពាវនាវ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​រក​យុត្តិធម៌​ដល់​គ្រួសារ​របស់​លោក ព្រម​ទាំង​បាន​បដិសេធ នូវ​រាល់​ការ​ចោទ​ប្រកាន់​ទាំង​អស់ របស់​សមត្ថកិច្ច​ដែល​ចោទ​ប្រកាន់​ថា លោក​គឺ​ជា​ឃាតករ​សម្លាប់​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ។

ឧកញ៉ា​វ័យ​ក្មេង​រូប​នោះ បាន​និយាយ​ថា មាន​តែ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន តែ​ប៉ុណ្ណោះ ដែល​អាច​ជួយ​រក​យុត្តិធម៌​ឱ្យ​ខ្លួន និង​ក្រុម​គ្រួសារ​បាន។ លោក​សំណូមពរ​ឱ្យ​នាយក​រដ្ឋមន្រ្តី ជួយ​ធ្វើ​អន្តរាគមន៍​ធ្វើការ​ស៊ើប​អង្កេត​ករណី​នេះ​ឡើង​វិញ ព្រោះ​វា​ជា​រឿង​អយុត្តិធម៌​ខ្លាំង​ណាស់ សម្រាប់​គ្រួសារ​របស់​លោក ដែល​ត្រូវ​គេ​មូល​បង្កាច់។

លោក ថោង សារ៉ាត់ ទទូចដល់បុរសខ្លាំងតែមួយ នៅកម្ពុជាថា៖ «សុំក្តីមេត្តាទៅ សុំត្រួតពិនិត្យឡើងវិញ ស៊ើប​អង្កេតឡើងវិញគ្រប់​ការងារហ្នឹង ការងារនេះអយុត្តិធម៌ខ្លាំងណាស់។ [...]

ស្តាប់​ចម្រៀង​អ្នក​គាំទ្រ មាស សុខ សោភា និយាយ​អ្វី​ខ្លះ​ពី​នាង

ខុសពីតារាល្បីដ៏ទៃ​ទៀត ដែល​តែងញាំ​ញី​ទៅ​ដោយ​រឿង​អាស្រូវ និង​ពាក្យ​ចចាម​អារ៉ាម​មិន​ល្អ​ជា​ដើម​នោះ ប៉ុន្តែ​ដោយ​ឡែក មាស សុខសោភា តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន បាន​ទទួល​នូវ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បី​សុះ​សាយ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ដោយ​សារ​តែ​នាង​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​ជួយ​សង្គម។

មាស សុខសោភា ទើប​តែ​លេច​ធ្លោខ្លាំង ក្នុង​ការ​ដឹក​នាំ​ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ​ការពារ​ព្រៃ​ឈើ យ៉ាង​ស្វាហាប់ និង​ដាំ​ដើម​ឈើ​នៅ​ក្នុង​តំបន់​មួយ​នៅ ភ្នំ​ឱរ៉ាល់ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ពី​ឈ្មួញ។ ក្រៅ​ពី​សកម្មភាព ដាំ និង​បណ្តុះ​កូន​ឈើ តារា​ចម្រៀង​ដែល​មាន​ប្រវត្តិ​ជា​អ្នក​ក្រ​ខ្សត់​រូប​នេះ បាន​ធ្វើ​នូវ​សកម្មភាព​មួយ​ចំនួន​ទៀត ដូច​ជា​ការ​ចែក​អំណោយ​ដល់​ក្មេង​កំព្រា និង​ចាស់​ជរា​ជា​ដើម។

ក្នុងបទចម្រៀងមួយមានចំណងជើងថា «ចម្រៀងគាំទ្រ មាស សុខសោភា» [...]

ពលករ​ខ្មែរ​នៅ​កូរ៉េ គ្រោង​ធ្វើ​បាតុកម្ម​អហឹង្សា​ពីរ​ថ្ងៃ​បន្ថែម​ទៀត

ពលករ​ខ្មែរ​នៅ​កូរ៉េ គ្រោង​ធ្វើ​បាតុកម្ម​អហឹង្សា​ពីរ​ថ្ងៃ​បន្ថែម​ទៀត

តាមការបញ្ជាក់របស់ពលករខ្មែរ នៅ​កូរ៉េ​ខាង​ត្បូង​មួយ​រូប ក្នុង​ល័ក្ខខ័ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា បន្ទាប់​ពី​បញ្ចប់​ការ​ធ្វើ​បាតុកម្ម​ទាមទារ ឲ្យ​ដោះ​លែង​សកម្មជន​ដីធ្លី នៅ​កម្ពុជា និង​លោក មាជ សុវណ្ណរ៉ា ដែល​កំពុង​ជាប់​ឃុំ​ឃាំង នៅ​ពន្ធនាគារ​ព្រៃ​សរ​កាល​ពី​ថ្ងៃ​ទី ០៧ ខែ​ធ្នូ ឆ្នាំ២០១៤ រួច​មក ក្រុម​បាតុករ​នឹង​បន្ត​ធ្វើ​បាតុកម្ម​អហឹង្សា​ ចំនួន​ពីរ​ដង ជា​ថ្មី​ទៀត។

បាតុកម្មជា​ថ្មី​នេះ សំដៅ​ចង់​​ឲ្យ​លោក ហ៊ុន សែន និង​ភរិយា បាន​ដឹង​អំពី​គោល​បំណង និង​សកម្មភាព​យ៉ាង​ផុសផុល ដែល​ខ្មែរ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន កំពុង​គាំទ្រ​ឲ្យ​មាន​ការ​ដោះ​លែង​សកម្ម​ជន​ទាំង​នោះ និង​ធ្វើការ​ដោះ​ស្រាយ​ដោយ​សន្តិវិធី ដូច​ដែល​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា អាច​ទទួល​យក​បាន។ អ្នក​រៀបចំ​បាតុកម្ម​នេះ​ នឹង​មាន​ការ​ដាក់​ញតិ្ត​ជូន លោក ហ៊ុន សែន ផង​ដែរ​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...