ស្តាប់​ចម្រៀង​អ្នក​គាំទ្រ មាស សុខ សោភា និយាយ​អ្វី​ខ្លះ​ពី​នាង

ថ្មីៗនេះ តារាចម្រៀងមានឈ្មោះល្បីល្បាញ ក្នុងប្រទេសកម្ពុជា កញ្ញា មាស សុខសោភា បាន​ទទួល​នូវ​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង ពីទស្សនិកជន តាមរយៈសកម្មភាពសម្បុរសធម៌ ដែលនាងបានធ្វើ។ ភាពល្បីល្បាញ និងសកម្មភាព​សប្បុរស​ធម៌​ទាំង​​នោះ បានបណ្តាលចិត្តអ្នកគាំទ្រនាងម្នាក់ តែងជាទំនុកច្រៀងមួយបទសរសើរដល់នាង។
កញ្ញា មាស សុខសោភា តារាចម្រៀង។ (រូបថត ហ្វេសប៊ុក)
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 09, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខុសពីតារាល្បីដ៏ទៃ​ទៀត ដែល​តែងញាំ​ញី​ទៅ​ដោយ​រឿង​អាស្រូវ និង​ពាក្យ​ចចាម​អារ៉ាម​មិន​ល្អ​ជា​ដើម​នោះ ប៉ុន្តែ​ដោយ​ឡែក មាស សុខសោភា តារា​ចម្រៀង​របស់​ផលិតកម្ម​ថោន បាន​ទទួល​នូវ​កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បី​សុះ​សាយ និង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន ដោយ​សារ​តែ​នាង​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន ដើម្បី​ជួយ​សង្គម។

មាស សុខសោភា ទើប​តែ​លេច​ធ្លោខ្លាំង ក្នុង​ការ​ដឹក​នាំ​ប្រជា​ពលរដ្ឋ និង​ព្រះ​សង្ឃ​ការពារ​ព្រៃ​ឈើ យ៉ាង​ស្វាហាប់ និង​ដាំ​ដើម​ឈើ​នៅ​ក្នុង​តំបន់​មួយ​នៅ ភ្នំ​ឱរ៉ាល់ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ដែល​កំពុង​រង​នូវ​ការ​កាប់​បំផ្លាញ​ពី​ឈ្មួញ។ ក្រៅ​ពី​សកម្មភាព ដាំ និង​បណ្តុះ​កូន​ឈើ តារា​ចម្រៀង​ដែល​មាន​ប្រវត្តិ​ជា​អ្នក​ក្រ​ខ្សត់​រូប​នេះ បាន​ធ្វើ​នូវ​សកម្មភាព​មួយ​ចំនួន​ទៀត ដូច​ជា​ការ​ចែក​អំណោយ​ដល់​ក្មេង​កំព្រា និង​ចាស់​ជរា​ជា​ដើម។

ក្នុងបទចម្រៀងមួយមានចំណងជើងថា «ចម្រៀងគាំទ្រ មាស សុខសោភា» ដែលអ្នកគាំទ្ររបស់​នាង​បាន​និពន្ធ​ឡើង បានច្រៀងសរសើរថា តារាចម្រៀងប្រជាប្រិយភាពរូបនេះថា មិនត្រឹមតែមានសំនៀងពិរោះនោះទេ តែមាស សុខសោភា មានសម្រស់បែបជានារីខ្មែរ និងមានចិត្តល្អ។ ឃ្លាមួយនៃបទចម្រៀងគាំទ្រ មាស សុខ​សោភា អ្នកគាំទ្រតារាចម្រៀងបានលើកឡើងថា៖ «ស្រលាញ់សម្លេងបទភ្លេង តែងទំនុកច្រៀងល្អ ហើយគ្មាន​ល្អៀង អូនច្រៀងបទថ្មីបទចាស់ បងប្អូនគាំទ្រថាពិរោះណាស់ ស័ក្កសមអូនពិតជាម្ចាស់សម្លេងរ៉ៃមាស»។

បទចម្រៀងមួយនេះនិពន្ធ និងច្រៀងដោយអ្នកគាំទ្រនាងម្នាក់ ដែលមានឈ្មោះថា សួន ប៊ុនសំ។

បទចម្រៀង ដែលនិពន្ធឡើង ដើម្បីលើកសរសើរដល់មាស សុខសោភា នេះ មានតម្លើងជាវីដេអូ ដែលមាន​ដាក់បញ្ចូលដោយរូបភាពជាច្រើន ដែលបង្ហាញពីសកម្មភាពសម្បុរសធម៌ និងភាពរម្យទុំរបស់តារាចម្រៀង។ ចំណែកអ្នកគាំទ្ររបស់នាងឯទៀត ក៏សរសេរសរសើរដែរថា តារាចម្រៀង មាស សុខសោភា ថាជាតារា​ចម្រៀងមានចិត្ត និងជាគំរូដល់តារាដ៏ទៃទៀត។ ពួកគេចង់អ្នកនិពន្ធ សួន ប៊ុនសំ ខាងលើ និពន្ធបទ​ចម្រៀង​មួយបទទៀត ដែលនិយាយពីសកម្មភាពជួយសង្គមរបស់នាង ដូចជាការដាំដើមឈើ ជួយជនក្រីក្រ និង​សកម្មភាពអប់រំជាច្រើនទៀត។

ចង់ដឹងថាបទចម្រៀង «ចម្រៀងគាំទ្រមាស សុខសោភា»មានអត្ថន័យ និអត្ថរសយ៉ាងណានោះ ស្តាប់ទាំង​អស់​គ្នា៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...