កម្មកររោងចក្រមេនហាតធេន ស្នើរអាមេរិកឲ្យជួយអន្តរាគមន៍
តំណាងសហជីពរបស់រោងចក្រ មេនហាតធេន បីនាក់ត្រូវបានរោងចក្រមិនទទួល ឲ្យចូលធ្វើការបន្តទៀតនោះទេ បន្ទាប់ពីអ្នកទាំងបី ធ្លាប់បានដឹកនាំកម្មករធ្វើបាតុកម្មទាមទារប្រាក់ខែ និងលក្ខខ័ណ្ឌការងារមួយចំនួននោះ។ ការមិនព្រមទទួលតំណាងសហជីព ឲ្យចូលធ្វើការវិញនេះ បានធ្វើឲ្យកម្មកររាប់រយនាក់ នៃរោងចក្រ មេនហាតធេន នាំគ្នាដង្ហែញតិ្តមកដាក់នៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែមករានេះ ដើម្បីស្នើឲ្យឯកអគ្គរាជទូតនៃប្រទេសមហាអំណាចមួយនេះ ជួយធ្វើអន្តរាគមន៍ទាមទារឲ្យរោងចក្រ ព្រមទទួលតំណាងរបស់ពួកគាត់ ចូលធ្វើការងារវិញ។
តំណាងសហជីពរបស់រោងចក្រ មេនហាតធេន ទាំងបីនាក់ដែលរោងចក្រមិនព្រមទទួលយក ឲ្យចូលធ្វើការងារវិញនោះ មានលោក ចន ធាន - លោក ផាន់ ចន្នី និងលោក ប៉េង ផល្លា។ អ្នកទាំងបីត្រូវបានរោងចក្របញ្ឈប់ពីការងារ [...]