សត្វ​គោ​ចំលែក​កើត​មក​មាន​តែ​ជើង​ពីរ ល្បី​មាន​បារមី (vdo)

កូនគោកើតមកមានជើងតែពីរ ថតរូបក៍មិនជាប់ ស្តីថាមាត់ធំតូចឲ្យក៍មិនបាន... ទាល់តែសុំការអនុញ្ញាតជាមុនសិន ទើប​ថត​ជាប់។
គោកើតមកមានជើងតែពីរ តែល្បីថាមានបារមី។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ និងយកការណ៍៖ ក. វិច្ចនី ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មករា ២០១៤
  • កែប្រែចុងក្រោយ: January 30, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សត្វគោ ទើប​តែ​កើត​បាន​ជាង​មួយ​សប្តាហ៍ ប៉ុន្តែ​អាច​យល់​ដឹង​ពី​អ្វី ដែល​មនុស្ស​និយាយ​គ្នា​បាន។ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទៀត​នោះ គឺ​បើសិន​ជា​មាន​អ្នកណា​ម្នាក់ យក​កាមេរ៉ា​ទៅ​ថត​វា ដោយ​មិន​សុំ​អនុញ្ញាត​ពី​វា នោះ​ប្រាកដ​ជា​ថត​មិន​ជាប់​នោះ​ទេ។ សត្វ​គោ​ចំលែក​នេះ បាន​កើត​នៅ ផ្ទះ​របស់​ប្រជា​ពលរដ្ឋ​មួយ​ក្នុង ភូមិ​ទ័ព​ម្រាក់ ឃុំ​ព្រះ​ខែ ស្រុក​បរសេដ្ឋ ខេត្ត​កំពង់ស្ពឺ។

យុវជន ហៃ គឹមហាន សិស្ស​ថ្នាក់​ទី ១២ រៀន​នៅ​វិទ្យាល័យ​វត្ត​កក់ ដែល​ស្ថិត​នៅ​ជិត​ភូមិ​ដែល​មាន​កើត​សត្វ​គោ​ចំលែក​នេះ បាន​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា ខ្លួន​បាន​ជិះ​ឆ្លង​កាត់​ភូមិ​នេះ​រាល់​ថ្ងៃ ហើយ​បាន​លឺអ្នក​ភូមិ​ថា សត្វ​គោ​ចំលែក​ដែល​កើត​មក មាន​តែ​ជើង​ខាង​ក្រោយ​ពីរ យើង​ថត​វា​មិន​ជាប់​នោះ​ទេ។ លឺ​ដូច្នេះ យុវជន​រូប​នេះ​បាន​នាំ​គ្នា​ទៅ​មើល ដើម្បី​សាក​ល្បង​ថត​រូប​ឲ្យ​អស់​មន្ទិល​សង្ស័យ។

គឹម ហាន និយាយ​ទៀត​ថា នៅ​ពេល​ដែល​ខ្លួន​បាន​ទាញទូរស័ព្ទទៅថតរូបគោនោះ ស្រាប់តែទូរស័ព្ទ​របស់គេ​ឡើងក្តៅ ហើយមិនមានជាប់រូបគោនោះមែន។ បន្ទាប់ពី គឹម ហាន បានសុំអនុញ្ញាតគោនោះរួច ទើបថត​ចេញ​ជារូបថត និងវីដេអូបាន។

គោនេះ មិនត្រឹមតែថតរូបមិនជាប់នោះទេ ប៉ុន្តែប្រសិនបើមានអ្នកណាម្នាក់ មកនិយាយម៉ាក់ងាយវានោះ ប្រាកដ​ជាមានគ្រោះថ្នាក់អ្វីមួយ ជាមិនខាននៅពេលក្រោយ។ គឹម ហាន បានបញ្ជាក់ប្រាប់ទៀតថា កាល​ពី​ប៉ុន្មានថ្ងៃមុន មានបុសម្នាក់នៅភូមិទ័ពម្រាក់នោះដែរ បានទៅមើលគោដែលកើតមកមានជើងពីរនេះ ហើយ​បានបន្លឺពាក្យថា «យកវាទៅកាប់ស៊ីម៉ងទៅ»។ ក្រោយពីបុរសនោះបានពោលពាក្យដូច្នេះរួច ស្រាប់តែនៅ​ពេល​ទៅដល់ផ្ទះវិញ បុរសនោះត្រូវរលាកទឹកក្តៅពេញមុខតែម្តង។ ហើយបើមានអ្នកណាមកនិយាយថា អាណិតកូនគោនេះណាស់ គោនោះហាក់យល់ពីសម្តីមនុស្សអញ្ចឹង ដោយវាបានបង្ហូទឹកភ្នែក ដូចជាចង់ឲ្យ​មនុស្ស​រាល់គ្នាយល់ពីអារម្មណ៍របស់វា ដែលកើតមកមានរូបខុសគេ គឺមានជើងតែពីរ។

សព្វថ្ងៃគោនេះដើរមិនរួចនោះទេ ហើម្ចាស់របស់វាដាក់ឲ្យដេកនៅជាប់នឹងកន្ទេល និងបំបៅដោយទឹកដោះ​គោឲ្យវាដូចជាទារកដែរ ព្រោះបានឃាំង មិនឲ្យមេរបស់វា មកនៅជិតទេ ព្រោះខ្លាចរបស់វា ជល់ស្លាប់។

ជារឿយៗ អ្នកភូមិជិតៗនោះ តែងតែទៅបន់ស្រន់សុំក្តីសុខ និងបន់ឲ្យជំងឺមួយចំនួនជាសះផងដែរ ដោយ​ទុក​សត្វគោដែលមានជើងពីរនោះ ជាសត្វគោមានបុណ្យបារមី ជួយប្រោសសត្វលោក។ អ្នកមកបន់ស្រន់​ទាំង​នោះ ក៍បានចូលជាបច្ច័យ សំរាប់ឲ្យម្ចាស់គោទិញទឹកដោះគោ ទុកបំបៅវាដែរ ព្រោះម្ចាសគោគាត់មាន​ជីវភាព​លំបាកខ្លាំង មិនអាចមានលទ្ធភាពទិញទឹកដោះគោ ឲ្យគោ«មានបារមី»មួយនេះ បៅគ្រប់គ្រាន់នោះទេ៕

ខាងក្រោមនេះ ជាវីដេអូដែល គឹម ហាន ថតយកទិដ្ឋភាព សត្វគោចំលែកដោយផ្ទាល់៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...